កីឡាករបាល់ទាត់បារាំងម្នាក់ បញ្ចេញ«រន្ទះជើង»ដាក់អ្នកគាំទ្រ
ក្នុងអាយុ៣៦ឆ្នាំ កីឡាករ ប៉ាទ្រីក អេវ្រា (Patrice Evra) ខ្សែការពាររបស់ក្រុមម៉ារសីយ៍ (Olympique de Marseille - បារាំង) ដូចជាបានដាក់ខ្លួនឯង ឲ្យចូលនិវត្តន៍ពីកីឡាបាល់ទាត់ ឲ្យបានលឿនជាងការគ្រោងទុក បន្ទាប់ពីបានប្រើដៃជើង បញ្ចេញក្បាច់គុន ដាល់ទាត់អ្នកគាំទ្ររបស់ក្រុមខ្លួន នៅមុនការប្រកួតកាលពីយប់ម៉ិញ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប ថ្នាក់មធ្យម «Ligue Europa - C3» ក្នុងប្រទេសព័រទុយហ្គាល់។
រឿងរ៉ាវបានកើតឡើង នៅខណៈពេលដែលកីឡាករទាំងអស់ កំពុងកំដៅសាច់ដុំ នៅលើទីលានប្រកួត នៅមុនការប្រកួតរវាងក្រុមម្ចាស់ផ្ទះ ឈ្មោះ វីតូរីយ៉ា (Vitória SC - ព័រទុយហ្គាល់) និងក្រុមម៉ារសីយ៍។ មានវត្តមាននៅលើវេទិកា ក្រុមអ្នកគាំទ្រ របស់ក្រុមម៉ារសីយ៍មួយភាគ បានស្រែកច្រៀង ដែលមានលក្ខណៈជាការចំអក និងការជេរប្រទេច ទៅឲ្យកីឡាករ ប៉ាទ្រីស៍ អេវ្រា រហូតលុះត្រាកីឡាកររូបនេះ បាត់ការអត់ធ្មត់ ហើយបានដើរចូលទៅកាន់ទីនោះ ដើម្បីស្នើសុំ [...]