ករុណា ពេជ្រ៖ បទ«តែងសេចក្តីអំពីពុក» ជារឿងពិតរបស់ខ្លួន (vdo)
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវរបស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានទម្លាយចេញ តាមរយៈបទចម្រៀង ដែលមានចំណងជើងថា «តែងសេចក្តីអំពីពុក»។ តារាចម្រៀងរូបនេះ បានបញ្ជាក់ថា ភាគច្រើននៃទំនុកច្រៀង គឺស្រដៀងនឹងរឿងពិតរបស់ខ្លួន។
តារាចម្រៀង ករុណា ពេជ្រ។ (រូបថតហ្វេសប៊ុក)
តារា - «តែងសេចក្តីអំពីពុក» គឺជាចំណងជើងនៃបទចំរៀងច្រៀង របស់អ្នកចំរៀង នៅក្នុងផលិតកម្មថោន ករុណា ពេជ្រ ដែលត្រូវបានម្ចាស់ខ្លួន អះអាងស្ទើតែ៧០ភាគរយ ថាជាចំណែកនៃរឿងរ៉ាវជិវិតពិតរបស់ខ្លួន។
អាល់ប៊ុមដែលនឹងត្រៀមចេញ ក្នុងអំឡុងខែកក្តដានេះ គឺអ៊ាល់ប៊ុមពិសេស របស់ផលិតកម្មថោន ដែលរៀបចំពីរឿងរ៉ាវពិត របស់តារាបីដួងក្នុងផលិតកម្មមួយនេះ។ សម្រាប់ ករុណា ពេជ្រ រៀបរាប់ពីសំណេរតែងសេចក្តីអំពីរឿងពិតរបស់ឪពុកខ្លួន ខណៈអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ រៀបរាប់ជីវិតដែលអ្នកនាងពពោះកូនស្រី អស់រយៈពេល៩ខែដប់ថ្ងៃ។ ចំនែកតារាកំប្លែងនាយពែកមីវិញ បានរៀបរាប់ពីជីវិតពិតរបស់ខ្លួនផងដែរ ទាក់ទងនឹងស្ថានភាពដ៏លំបាករបស់ខ្លួន មុននឹងទទួលបានជោគជ័យ ក្នុងជីវិតជាអ្នកកំប្លែង។
តាមរយៈ សាច់រឿងពិតទាំងបី ក្នុង អាល់ប៊ុមតែមួយនេះ រឿងរ៉ាវរបស់លោក ករុណា ពេជ្រ គួឱ្យទស្សនិកជនចាប់អារម្មណ៍ជាងគេ ដោយទស្សនិកជនមិននឹកស្មានថា តារាចម្រៀងរូបនេះមានជីវិត ដូចនេះឡើយ។
ត្រង់ឃ្លាចម្រៀងដែលច្រៀងថា «ទឹកភ្នែកស្រក់តក់ លើសៀវភៅ ឱ្យខ្ញុំរៀបរាប់ម្តេចទៅ បើខ្លួនគ្មានពុកដូចគេ សំបុកឥតបាធំឡើង កាលណាឃើញតែអ្នកម៉ែ ម៉ែម្នាក់គត់ដែលនៅក្បែរ ថែខ្ញុំគ្រប់ពេលវេលា។ លើកលោកនេះ ពុកខ្ញុំមិនដូចពុកគេ កាលពុកសុំម៉ែបែក ម៉ែសំពះដល់ដី ពុកមានស្រីផ្សេងម៉ែយំស្ទើលិចលោកីយ កាលនោះខ្ញុំនៅក្មេងខ្ចី មិនទាន់ដឹងបានត្រឹមយំតាមម៉ែ ក៏មានទស្សនិកជនគាំទ្រច្រើនដែរ ហើយឃើញថាជោគជ័យ ជាពិសេសមកដល់ពេលនេះ ខាងផលិតកម្ម នៅតែទទួលបានអតិថិជនយ៉ាងច្រើន។» ធ្វើឱ្យយល់ទស្សនិកយល់ថា ជីវិតរបស់តារារូបនេះ មានការលំបាកខ្លះដែរ ព្រោះតែតាំងពីតូចមក ត្រូវរស់នៅជាមួយម្តាយដោយគ្មានឳពុក។
«រឿងរ៉ាវពិតរបស់អ្នកទាំងបី» ទទួលបាននូវកាគាំទ្រ ពីប្រិយមិត្តច្រើនគួរសម ដែលជាជោគជ័យមួយ របស់ផលិតកម្មថោន បន្ទាប់ពីផលិតកម្មមួយនេះ ត្រូវបានទស្សនិកជនរិះគន់ ពីការចម្លងបទចម្រៀងពីប្រទេសជិតខាង មកធ្វើជាថាសចម្រៀង កាលពីពេលចូលឆ្នាំថ្មី កន្លងទៅនោះ៕
សូមទស្សនា បទចម្រៀងដែលតារាទាំងបី ច្រៀងរៀបរាប់ពីរឿងរ៉ាវពិតរបស់ខ្លួន ដូចតទៅ៖