វីដេអូ ស៊ីម ថៃណា រាំអោបប្រុសក្មេង ផ្អើលហ្វេសប៊ុកជាថ្មី
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 15, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការផ្ទុះចំងល់របស់ប្រិយមិត្ត និងបណ្ដាអ្នកគាំទ្រ តារាចម្រៀងដើមទ្រូងបាន កញ្ញា ស៊ីម ថៃណា បានសម្ដែងចម្ងល់សារជាថ្មី បន្ទាប់ពីគេហទំព័រក្នុងស្រុកមួយ បានយកវីដេអូឃ្លីប ដែលថតជាលក្ខណៈឯកជន មកធ្វើការចុះផ្សាយ ហើយបន្ទាប់មកមានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម។
ប្រិយមិត្តឆ្ងល់ និងបានសួរគ្នាថា តើកញ្ញា ស៊ីម ថៃណា ស្ថិតក្នុងសភាពបែបណា ទើបនៅក្នុងវីដេអូនោះ គេឃើញតារាចម្រៀងរូបនេះ បានរាំកៀកកើយ យ៉ាងស្ថិតស្នាលខ្លួនទល់នឹងខ្លួន ជាមួយនឹងយុវជនម្នាក់ទៀត យ៉ាងស៊ិចស៊ី។ មិនត្រឹមតែប៉ុណ្ណឹង គេឃើញតារាចម្រៀងរូបនេះ បានលើកបង្ហាញ ម្រាមដៃកណ្ដាល ដាក់អ្នកថតវីដេអូទៀតផង។ ប៉ុន្តែចម្ងល់នេះ មិនត្រូវបានគេហទំព័រ ដែលយកវីដេអូរបស់នាង មកផ្សាយនេះ ធ្វើការពន្យល់ពីដើមហេតុ យ៉ាងណានោះទេ។ គេហទំព័រនោះ គ្រាន់តែបានសរសេរ តែមួយឃ្លាប៉ុណ្ណោះថា៖ «ស៊ីម ថៃណា រាំសិចស៊ី ជាមួយប្រុសក្មេង មើលហើយពិតជាញាក់សាច់ (...) សូមទស្សនាវីដេអូទាំងអស់គ្នា!!!»។
តាមពិតទៅវីដេអូនេះ ត្រូវបានបែកធ្លាយ តាំងពីដើមខែមិនា ឆ្នាំ២០១២មកម្លេះ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយ យកមកបង្ហោះផ្សាយ នៅតាមគេហទំព័រចែករំលែកវីដេអូ យូធូ (វីដេអូខាងលើ)។ នៅពេលវីដេអូនោះ បានបែកធ្លាយ ការភ្ញាក់ផ្អើលបានកើតរួចមកហើយ នៅក្នុងចំណោមស្រទាប់ អ្នកគាំទ្រ និងប្រិយមិត្តរបស់កញ្ញា ស៊ីម ថៃណា ដោយពួកបានចាត់ទុក សកម្មភាពរបស់តារាស៊ិចស៊ីរូបនេះ មានលក្ខណៈជ្រុលប្រមាណ។
នៅចំពោះប្រតិកម្មរបស់សាធារណជន តារាចម្រៀងដែលបានបដិសេធ នៅពេលដំបូង ថាមិនមែនជារូបនាងនោះ ត្រូវបង្ខំចិត្តនៅទីបំផុត ចេញសារភាព និងបកស្រាយ ជាមួយនឹងសារព័ត៌មាន ដែលទម្លាយវីដេអូននោះ ដោយកញ្ញាបានអះអាងថា ជាវីដេអូឯកជនមួយរវាងនាង និងក្រុមគ្រួសារ ដែលពួកនាង បានថតតាំងពីមួយឆ្នាំមុន (២០១១)។ រីឯប្រុសក្មេងម្នាក់នោះ ជាប្អូនប្រុសរបស់នាង។
តារាចម្រៀងបាននិយាយពន្យល់ថា វីដេអូនេះ ត្រូវបានថតដោយទូរស័ព្ទដៃ របស់ប្អូនប្រុសនាងនេះឯង ប៉ុន្តែជាអកុសល ទូរស័ព្ទនោះបានបាត់ ដែលជាមូលហេតុ ធ្វើឲ្យវីដេអូរបស់នាង ក្នុងកាយវិការរាំ«មិនធម្មតា»មួយនេះ ត្រូវបានបែកធ្លាយចេញជាសាធារណៈ៕