ខាត់ សុឃីម ចំណាយលុយសង់ផ្ទះល្វែង ទុកជួលឲ្យកម្មករ និស្សិត?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: July 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយមើលឃើញថា ក្នុងមួយឆ្នាំៗមានសិស្សនិស្សិត និងកម្មករជាច្រើននាក់ ធ្វើចំណាកស្រុកពីស្រុកកំណើត មករាជធានីភ្នំពេញ ទើបអ្នកនាង ខាត់ សុឃីម និងស្វាមីមានគម្រោងសាងសង់ផ្ទះ៤ល្វែង សម្រាប់ជួល។
នាង ខាត់ សុឃឹម និងកូនស្រីអាយុជិតពីរខែរបស់នាង នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ Samneang)
តារា - តារាចម្រៀង និងតារាកំប្លែងអាយ៉ៃឆ្លងឆ្លើយ អ្នកនាង ខាត់ សុឃីម ជាតារាមួយរូបដែលគេទទួលស្គាល់ថា ជាតារាដែលទទួលបានភាពជោគជ័យទាំងព្រម ទាំងអាជីពជាអ្នកសិល្បៈ និង មុខរបរសំអាងការនិង ភ្លេងសម័យ។ ឥលូវតារាដែលមានប្រជាប្រិយភាពផ្នែកចម្រៀងអាយ៉ៃរូបនេះ រួមទាំងស្វាមីលោក អ៊ិន សុផាណូ បានចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះ ៤ ល្វែងជាប់គ្នាសម្រាប់ជួលឱ្យកម្មករ-កម្មការិនី រោងចក្រមកពីតាមខេត្ត។
ដកស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយ តារាមានជំនាញសិល្បៈស្ទើរគ្រប់ជំនាញរូបនេះ បានឱ្យដឹងថា អ្នកនាង និងស្វាមីបានចំណាយប្រមាណ ១០ ម៉ឺនដុល្លារ ដើម្បីទិញទីតាំងសាងសង់ បន្តពីម្ចាស់ផ្សេងទៀត។ តែមិនទាន់អាចប៉ាន់ស្មានទឹកប្រាក់សរុប ថាមានចំនួនប៉ុន្មាននោះទេ ព្រោះកំពុងដំណើរការដោយទិញសម្ភារៈខ្លួនឯង គ្រាន់តែជួលជាង និងកម្មករ ។
ការសាងសង់ផ្ទះល្វែងសម្រាប់ជួលនេះដែរ គឺជាផែនការមួយសម្រាប់អនាគតរបស់អ្នកនាង និងគ្រួសារ ពេលដែលមានវ័យចំណាស់ទៅ នឹងមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ រហូតមកដល់ពេលនេះ អ្នកនាងខាត់ សុឃីម មានផ្ទះ ៣ កន្លែង រួមមាននៅផ្សារដេប៉ូ និង ម្ដុំស្ទឹងមានជ័យ ២ កន្លែងទៀត៕