នារី​ខ្មែរ​ស្លៀក​ខោ​រឹប ឬ​ឈុត​ខ្លី ទាក់​ទាញ​អ្វី?

ភាពលេចលើ បញ្ចេញក្រោម ការបង្ហាញរាង និងសាច់ដុំនានា លើនៃរាងកាយរបស់ស្រ្តី ត្រូវបានបង្ហាញជាញឹកញាប់ តាមទីសាធារណៈ និងតាមបណ្តាញសង្គមមួយចំនួន មិនថាទីណាៗទេ ពិសេសយុវវ័យរបស់កម្ពុជាតែម្តង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: ស្លៀកពាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកម្ពុជាក្នុងពេលនេះ សំបូរទៅដោយរោងចក្រកាត់ដេរ ដែលអាចបង្ហាញថា កម្ពុជាមានធនធានមិនអន់ទេ ទាក់ទងនឹងវិស័យសម្លៀកបំពាក់។ តែផ្ទុយទៅវិញ គេតែងសង្កេតឃើញ ស្ត្រីៗខ្មែរជាច្រើន ទាំងក្មេងទាំងចាស់ បានដាក់ចំណាប់អារម្មណ៍ ឬជំនោររបស់ខ្លួនយ៉ាងខ្លាំងក្លា ទៅរកវប្បធម៌នៃការស្លៀក«ខ្លី» ដូចជាមិនសូវមានកំណាត់។ ការស្លៀកខ្លីនេះទៀតសោត ត្រូវបានស្ត្រីមួយចំនួន យកមកឆ្នៃពន្លេច ឲ្យឃើញជាសាច់ដុំសំខាន់ៗ នៅលើរាងកាយរបស់ខ្លួន។ ឬបើមិនដូច្នេះទេ ស្ត្រីមួយចំនួនថែមទាំងថតរូប បង្ហោះចែកគេឯងមើលពាសពេញ ទាំងបណ្ដាញសង្គមនោះផងទៀត។

តើសកម្មភាពនេះ ធ្វើដើម្បីអ្វី? ឬគ្រាន់តែចង់បានភាពទាក់ទាញ ពីភ្នែកអ្នកដទៃ? តើការស្លៀកខ្លីចេញគល់ភ្លៅ គល់សុដន់ ឬរន្ធផ្ចិតជាដើម និងការស្លៀករឹប បង្ហាញរាង អ្វីៗទាំងអស់នោះ ពិតជាភាពលេចធ្លោ និងភាពស៊ីវិល័យ សម្រាប់យុវវ័យនាសម័យកាលនេះ ឬយ៉ាងណា?

ជាមួយគ្នានេះដែរ ក៏មានក្រុមហ៊ុនមួយចំនួន បានបង្កើតជាកម្មវិធីតន្រ្តី និងការបង្ហាញម៉ូតយ៉ាងស៊ិចស៊ី ដើម្បីទាញទាក់ទាញយុវវ័យ ឬអ្នកដែលបានមកទស្សនា ឬមកមើលផលិតផលខ្លួននោះដែរ។ ជាពិសេស ដូចជាការស្លៀកពាក់របស់ កញ្ញា សុគន្ធ នីសា តារាចម្រៀងរបស់ផលិតកម្មថោនជាដើម ត្រូវបានប្រិយមិត្តជាច្រើន ធ្វើការរិះគន់យ៉ាងជូរចត់ នៅក្នុងបរិបទដូចគ្នានេះ បន្ទាប់ពីរូបថតច្រើនសន្លឹក បង្ហាញពីការស្លៀកពាក់រឹតរាងកាយ យកតែមែនទែនរបស់នាង ត្រូវបានយក​មក​បង្ហោះ​ផ្សព្វផ្សាយ​នៅលើបណ្ដាញសង្គម។

យើងមិនធ្វើអត្ថាធិប្បាយអ្វីទេ តែទុកឲ្យប្រិយមិត្តអ្នកអាន ធ្វើការវិន្និច្ឆ័យ និងផ្ដល់យោបល់ ឬចម្លើយតាមការគួរ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...