ខេមរៈ សេរីមន្ដ រង​មួយ​កំផ្លៀង ព្រោះ​«នាង​ជា​ពិភពលោក​ខ្ញុំ»

«នាងជាពិភពលោកខ្ញុំ» ជាចំណងជើង របស់ចម្រៀងមួយបទ ដែលបង្ហោះនៅលើបណ្តាញ សង្គម ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​មាន​ការ​ចែក​រំលែក តៗ​គ្នា​យ៉ាង​ច្រើន។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី 20 សីហា ២០១៥
  • កែប្រែចុងក្រោយ: August 21, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបទ «លើសពីហ្វ្រែនបានអត់» ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននោះ លោក ខេមរ សិរីមន្ត បានត្រឡប់មកច្រៀង រួមគ្នាជាមួយលោក ជេមស៍ នូវចម្រៀងមួយបទ ដែលមាន​ចំណង​ជើងថា «នាងជាពិភពលោកខ្ញុំ»។

«នាងជាពិភពលោកខ្ញុំ» ជាបទមនោសញ្ចេតនា ដែលនិយាយពីស្នេហ៍ ដែលពោពេញដោយចិត្តសាវា របស់​បុរសម្នាក់ (សម្ដែងដោយលោក ខេមរៈ សេរីមន្ត) ដែលមានមិត្តម្នាក់ទៀត (សម្ដែងដោយលោក ជេមស៍)។ នៅ​ពេលដែលលោក ជេមស៍ បានឃើញមិត្ត មានចិត្តជាព្រានដូច្នោះ ក៏សុំមិត្តម្នាក់នេះ ដើម្បីមើលថែនាងម្តង... ប៉ុន្តែ​ទោះជាយ៉ាង ក៏លោក ខេមរៈ នៅតែស្រលាញ់ស្មោះ ចំពោះតែនាងតែម្នាក់។

ចម្រៀងនេះ គ្រាន់តែបានដាក់ផ្សាយ នៅលើបណ្ដាញសង្គមត្រឹមតែមួយថ្ងៃប៉ុណ្ណោះ តែមានការចែករំលែក ដល់ទៅជាង៣០០០ដងទៅហើយ។ ក្រុមអ្នកប្រើប្រាសបណ្ដាញសង្គម បាននិយាយថា បទនេះពិរោះណាស់ ខ្លះសរសេរថា ឡូយណាស់ និងខ្លះទៀត សរសើការសម្ដែងរបស់តារា ទាំងអស់នៅចម្រៀង៕


» ចង់ដឹងថាមានអត្ថន័យ និងពិរោះយ៉ាងណា សូមទស្សនាចម្រៀងនេះ ដូចតទៅ៖

--------------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...