សំនៀង​កុមារ​អាយុ៥ឆ្នាំម្នាក់​នេះ អាច​បំភ័យ ខេមរៈ សេរីមន្ត!

ពេលខ្លះ មិនមែនតែអ្នកគ្រប់អាយុ ទើបអាចច្រៀងពិរោះ និងទទួលបានការគាំទ្រ ច្រើននោះទេ តែមានកុមារជាច្រើន ដែលមានសមត្ថភាព និងមានភាពក្លាហាន បញ្ចេញសមត្ថភាព ដូចមនុស្សធំដែរ។ ក្រឡេកមកមើលកុមារា ចិត្រា គង្គា ហៅ កូដូម៉ូ អាយុ៥ឆ្នាំម្តងមើលថា មានទេព្យកោសល្យ យ៉ាងណា។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២១ សីហា២០១៥
  • កែប្រែចុងក្រោយ: August 21, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារាវ័យ៥ឆ្នាំរូបនេះ បានបកស្រាយបទចម្រៀងមួយបទ របស់លោក ខេមរៈ សេរីមន្ត មានចំណងជើងថា៖ «ខឹងឬស្អប់ អូនអាចជេបងបាន» ក្នុងកម្មវិធីប្រកួតប្រជែង ទេព្យកោសល្យកុមារមួយ នៅស្ថានីយ៍ទូរទស្សន៍ ម៉ាយធីវី (MyTV) កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥ ក្នុងវគ្គជម្រុះ សប្តាហ៍ទីមួយកន្លងទៅ។ កុមារ​បាន​ធ្វើ​ឲ្យគណៈកម្មាការ មានការភ្ញាក់ផ្អើលជាខ្លាំង ពីក្នុងចំណោមកុមារជាច្រើននាក់ ដែលបញ្ចេញទេពកោសល្យ ក្នុងកម្មវិធីនោះដែរ។

អ្នកទស្សនាទាំងអស់ ស្ទើរទប់ខ្លួន មិនហើបជើង មិនងើបគូថមិនបាន នៅពេលបានទស្សនា ទាំងកាយវិកា ទាំង​រូបសម្បត្តិ របស់អ្នកចម្រៀងវ័យក្មេងរូបនេះ។ «ពេលច្រៀង មានទឹកដមល្អ ទោះជានិយាយ មិនទាន់ច្បាស់​ខ្លះ​ក៏ដោយ» នេះជាលើកឡើង របស់គណៈកម្មាការមួយរូប។ រីឯអ្នកគាំទ្រវិញ បានបង្ហាញពីការគាំទ្រ ដល់​បេក្ខជន​​កុមារ ចិត្រា គង្គា ហៅ កូដូម៉ូ រូបនេះថា ពិតជាច្រៀងបានល្អ ព្រោះតែការបញ្ចេញសម្លេង និងភាព​ថ្នាក់​ថ្នម​សម្លេង នៅ​ពេល​ចុងក្រោយ នៃបទចម្រៀង។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងបានថា តើកុមាររូបណា នឹងត្រូវទទួលជ័យលាភី នៅវគ្គផ្តាច់ព្រាត់នេះទេ ព្រោះតែសមត្ថភាព នៃការប្រកួតប្រជែង មានលក្ខណៈល្អខុសគ្នា។ កុមារា ដែលច្រៀងបទលោក ខេមរៈ សេរីមន្ត ខាងលើនេះ មកពីខេត្តកំពង់ចាម ខណៈកុមារសម្លេងល្អផ្សេងទៀត មកពីទីតាំងខុសគ្នា ទាំងក្នុង​រាជធានី​ភ្នំពេញ និងតាមបណ្តាខេត្ត។ ក្នុងចំណោមការប្រកួតវគ្គដំបូងនេះ មានតែកុមារ១២រូបប៉ុណ្ណោះ ដែល​អាច​ឈាន ទៅវគ្គផ្តាច់ព្រាត់បាន ក្នុងនោះមានកុមារា ចិត្រា គង្គា ផងដែរ៕


» សូមទស្សនាការបកស្រាយចម្រៀង «ខឹងឬស្អប់ អូនអាចជេបងបាន» របស់កុមារ កូដូម៉ូ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...