ជួប​ជាមួយ សំ សាវី តារាចំរៀង​ខែ្មរ រះ​លើ​ដី​អាមេរិក (vdo)

«About A boy» ជាស្នាដៃនិព្ធននិងច្រៀងលើកដំបូង ជាភាសាអង់គ្លេសរបស់កញ្ញា សំ សាវី តារាចំរៀងខែ្មរសញ្ញាតិ អាមេរិក ដែលបទចំរៀងរបស់នាងកំពុងចរាចរណ៍ នៅលើបណ្តាញសង្គមអាយធូប ( iTunes) យូធូប (Youtube) តំាងពីថ្ងៃ ១ ខែកុម្ភៈឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: February 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«About A boy» ជាស្នាដៃនិព្ធននិងច្រៀងលើកដំបូង ជាភាសាអង់គ្លេសរបស់កញ្ញា សំ សាវី តារាចំរៀងខែ្មរសញ្ញាតិ អាមេរិក ដែលបទចំរៀងរបស់នាងកំពុងចរាចរណ៍ នៅលើបណ្តាញសង្គមអាយធូប ( iTunes) យូធូប (Youtube) តំាងពីថ្ងៃ ១ ខែកុម្ភៈឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ។


កញ្ញា សំ សាវី តារាចម្រៀងទើបនឹងដុះពន្លកនៅអាមេរិក។
‌‌
ជីវិតតារា - ក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ជាមួយកញ្ញាសំ សាវី តារាចម្រៀងជនជាតិខ្មែរវ័យ ៣៥ឆ្នាំរូបនេះ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែត្រូវឪពុកម្តាយរបស់នាង នាំនាងទៅរស់នៅសហរដ្ឋ​អាមេរិក​តាំងពីអាយុ ៥ខែ ពីការរត់គេចខ្លួនចេញពីរបបប៉ុលពត។ បើទោះជាកញ្ញា សាវី មិនអាចសរសេរ ឬុអានភាសាខែ្មរបាន តែនាងអាច​និយាយភាសាខ្មែរបានល្អ ដែលឪពុករបស់នាងបានបង្ហាត់បង្រៀននាងយ៉ាងច្រើន អំពីតម្លៃវប្បធម៌​ក្នុង​សង្គមខ្មែរ។ នាងបន្តទៀតថា «ខ្ញុំមានអារម្មណ៍ថា អាមេរិកគឺស្ថិតនៅក្នុងចិត្តខ្ញុំ តែធ្វើជាពលរដ្ឋខែ្មរ គឺវាដក់ជាប់ក្នុង​បេះដូង​របស់​ខ្ញុំតែម្តង»។

អ្វីដែលអស្ចារ្យនោះ នាងចាប់ផ្តើមច្រៀងតាំងពីអាយុ៤ឆ្នាំម្ល៉េះ ដោយមិនអនុញ្ញាតជីវិតរបស់នាង រស់នៅបែបធម្មតាៗ​ឡើយ។ ទោះជា សាវី បានដាក់ប្រកួតប្រលងចំរៀងក្នុងកម្មវិធីល្បីៗដូចជា American Idol, The Voice, និង America’s Got Talent ហើយមិនបានជាប់ជ័យលាភី ជាតារាចំរៀងពេញសិទិ្ធនោះក៏ដោយ តែ សាវី មិនដែល​បញ្ចប់​នៅ​កណ្តាល​ផ្លូវ ឬបាក់ទឹកចិត្តនោះទេ។ កម្លាំងចិត្ត ដែលបានជំរុញឲ្យ សាវី បានខិតខំចំណាយពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន ក្នុង​ការផលិតបទចំរៀងមួយបទនេះ បានចេញជារូបរាង។

ចំពោះអត្ថន័យនៃបទចំរៀង «About A boy» នេះត្រូវបានសាវីបកស្រាយថា៖ «មនុស្សស្រីម្នាក់ បានធ្លាក់អន្លង់ស្នេហ៍ លើបុរសដ៍សែនល្អម្នាក់ ដែលមិនមែនជាបុរសអាក្រក់ដូចជានារីមួយចំនួន មានទំនោរឈ្លក់វង្វេងមួយភ្លែតនោះទេ។ បុរសដ៏ល្អ ដែលទទួលបានការគោរពពីមនុស្សខ្លួនស្រលាញ់ និងមានភាពស្មោះត្រង់ ជាមួយនារីម្នាក់នោះជារៀង​រហូត។»

មិនត្រឹមតែមានទេពកោសល្យខាងច្រៀងប៉ុណ្ណោះទេ កញ្ញា សំ សាវី កំពុងធ្វើការផ្នែកវិទ្យាសាស្រ្ត ក្នុងទីពិសោធន៍​ឈាមអ្នកជំងឺមួយក្នុងទីក្រុង San Jose។ ក្នុងនាមជាអ្នកពិនិត្យឈាម (phlebotomist) នៅក្នុងមន្ទីរពេទ្យឬគ្លីនិក កញ្ញា​យល់ថា វាជាការងារដ៏ល្អដែលកញ្ញាចូលចិត្តជួយមនុស្ស នៅពេលដែលពួកគេត្រូវការ។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី៣ ខែសីហាខាងមុខនេះ សាវី នឹងឡើងសម្ដែងក្នុងមហោស្រពតន្ត្រីកម្ពុជា​លើកដំបូងនៅ ហូលីវូដ ជាមួយនឹងតារាចម្រៀងខ្មែរល្បីៗ នៅអាមេរិកដូចជា ឡូរ៉ា ម៉ម, បុស្បា ប៉ាន់ និងតារាចម្រៀងជាច្រើនទៀត។ សាវី ក៍កំពុងតែត្រៀមខ្លួនជាស្រេច ក្នុងការបញ្ចូលចំរៀងវីដេអូបន្តបន្ទាប់របស់ខ្លួន នៅចុងសប្តាហ៍ក្រោយនេះ ទៅ​ក្នុង​គេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) ។ កញ្ញាសង្ឃឹមថាបទចំរៀងរបស់នាង នឹងទទួលបានការគំាទ្រ​ពី​ទស្សនិកជនកម្ពុជាផងដែរ៕

សូមទស្សនាចម្រៀង «About a boy» របស់កញ្ញាដូចតទៅ ៖

---------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...