សន ផល្លិកា ហៀប​នឹង​ប្តឹង ស្រាប់​តែ វីជេរតនា យល់​ព្រម​សុំ​ទោស

រឿងរ៉ាវកាន់តែតានតឹង រវាងពិធីកររបស់ទូរទស្សន៍ ស៊ីធីអ៊ីន វីជេរតនា និងតារាចម្រៀង​វ័យក្មេង​ ដែលទើប​ឈាន​ជើងចូលផលិតកម្មហង្សមាស នាង សន ផល្លិកា រហូតដល់ខាងប្រុស ​សម្រេចចិត្តសុំទោស​ជាសាធារណៈ​ដើម្បី​បញ្ចប់រឿង បន្ទាប់ពីមើលឃើញកំហឹងគូជម្លោះ កាន់តែរីកធំ និងពិបាកទប់។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៦ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវកាន់តែតានតឹង រវាងពិធីកររបស់ទូរទស្សន៍ ស៊ីធីអ៊ីន វីជេរតនា និងតារាចម្រៀង​វ័យក្មេង​ ដែលទើប​ឈាន​ជើងចូលផលិតកម្មហង្សមាស នាង សន ផល្លិកា រហូតដល់ខាងប្រុស ​សម្រេចចិត្តសុំទោស​ជាសាធារណៈ​ដើម្បី​បញ្ចប់រឿង បន្ទាប់ពីមើលឃើញកំហឹងគូជម្លោះ កាន់តែរីកធំ និងពិបាកទប់។


លោក វីជេរតនា និងនាង សន ផល្លីកា។ (រូបថតហ្វេសប៊ុក)

តារា - ប្រភពចុងក្រោយ បានបង្ហើបថា នាងសន ផល្លិកា និងក្រុមគ្រួសារបានប្រកាសប្ដឹង បើ វីជេរតនា មិនព្រម​សុំទោស ហើយនៅបន្តអុកឡុកផ្លូវចិត្ត និងបរិហាររឿងរ៉ាវឯកជន របស់នាងបន្ថែមទៀត។ គម្រោងប្តឹងរបស់​តារា​ចម្រៀងវ័យក្មេងរូបនេះ ធ្វើឡើងបន្ទាប់ពី វីជេរតនា បានទម្លាយព័ត៌មាន របស់អតីតតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស នាង សន ផល្លិកា ឈ្លក់ទឹកលុយឧកញ៉ាវ័យក្មេង ទើបសុខចិត្តផ្ដាច់ស្នេហ៍ជាមួយលោក រតនា ស្រប​ពេលដែលមានដំណឹងខ្សឹមខ្សៀវលេចលឺថា តារាទាំងពីរដួងនេះ បានរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា ក្នុងបូរីមួយ​ស្ថិត​នៅម្តុំទួលសង្កែរួចហើយ។

ការទម្លាយព័ត៌មាននេះ បានធ្វើឱ្យស្ថានភាពនៃទំនាក់ទំនងរបស់ពីធីករស៊ីធីអ៊ិន និងតារាចម្រៀងវ័យក្មេង​ មិនត្រឹមតែបែកប្រេះឆានោះតែ តែថែមទាំងកាន់តែមានភាពស្រួចស្រាវតានតឹងឡើងៗ។

ភាពតានតឹងរវាងតារាទាំងពីរដួងនេះ បានក្លាយជាអណ្ដាតភ្លើងឆេះកាន់តែខ្លាំងឡើង ហើយកំពុងបន្តដំណើរ​ឆ្ពោះ​ទៅរកតុលាការ ដើម្បីជាវិធីដោះស្រាយកំដៅបេះដូងរបស់ពួកគេ។ ចង់ប្ដឹង ដោយសារតែនាង សន ផល្លិកា ចោទថា​រឿងរ៉ាវដែលបានរីកធំនោះ គឺបណ្ដាលមកពីលោក វីជេរតនា ជាអ្នកបង្កឡើង។

ស្រង់សម្តីដោយ VOD វីជេរតនា បានបញ្ជាក់ថា លោកពិតជាព្រមសុំទោសជាសាធារណៈ ចំពោះនាងពិតមែន។ លោកនិយាយថា៖ «បើការចង់ឈ្នះ ហើយឡើងតុលាការ តើវាចំណេញអី។ ដូច្នេះ ខ្ញុំសុខចិត្ត​សុំទោសគាត់ជា​សាធារណៈ។ ម្យ៉ាងអ្វីដែលខ្ញុំធ្វើចំពោះគាត់ ពិតជាជ្រុលខ្លះមែន ក្នុងពេលកើតមានចម្រូងចម្រាសនោះ»។

លោកបន្តថា បើសុំទោស អាចបញ្ចប់ភាពចម្រូងចម្រាស ដែលបានផ្ទុះឡើង លោកយល់ថា មិនមែនជារឿង​អាក្រក់​ទេ ដើម្បីឱ្យ សន ផល្លិកា និងគ្រួសារ ព្រមទាំងឪពុកម្ដាយផង បានស្ងប់ចិត្ត។

ប្រភពនានាបានសាយភាយដំណឹងថា មូលហេតុដែលនាំឱ្យផ្ទុះរឿងដ៏ចម្រូងចម្រាស់នេះ គឺបណ្ដាលមកពីនាង​ស្រស់ស្រី សន ផល្លិកា អតីតជាតារាវ័យក្មេងរបស់ប៊ីកមែន និងតារាចម្រៀងមកដល់ថ្មី របស់ផលិតកម្មហង្សមាស បានទទួលយកស្នេហា ជាមួយឧកញ៉ាវ័យជាង២០ឆ្នាំម្នាក់ ក្នុងពេលដែលនាង និង វីជេរតនា កំពុងតែមាន​ទំនាក់​ទំនងនៅឡើយ។

ក្រោយពីផ្ទុះរឿងអាស្រូវមក នាង សន ផល្លិកា នៅមិនអាចសុំធ្វើការអធិប្បាយបានទេ ប៉ុន្តែតាមរយៈសារព័ត៌មាន​ក្នុងស្រុកមួយ តារាចម្រៀងវ័យក្មេងរូបនេះ បានចេញមុខបដិសេធទាំងស្រុង​ ដែលថានាងមានទំនាក់ទំនង​ជាមួយ​ឧកញ៉ាវ័យ២០ឆ្នាំនោះ៕


នាង សន​ ផល្លីកា។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...