ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ ស្វែង​រក​អន្តរាគមន៍​ជា​ថ្មី ទៅ​នាយក​រដ្ឋមន្រ្តី

ក្រោយពីមិនមានដំណោះស្រាយ លើបញ្ហាទាំង៧ចំណុច ដែលប្រជាពរដ្ឋបានស្នើសុំ នៅថ្ងៃទី២៦ ខែឧសភានេះ ពលរដ្ឋមានជម្លោះដីធ្លី បានស្វែងរកការអន្តរាគមន៍ម្តងទៀត ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៦ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីមិនមានដំណោះស្រាយ លើបញ្ហាទាំង៧ចំណុច ដែលប្រជាពរដ្ឋបានស្នើសុំ នៅថ្ងៃទី២៦ ខែឧសភានេះ ពលរដ្ឋមានជម្លោះដីធ្លី បានស្វែងរកការអន្តរាគមន៍ម្តងទៀត ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។


ពលរដ្ឋលើកបដា សុំឲ្យនាយករដ្ឋមន្ត្រីជួយ។ (រូបថត MONOROOM.info/ S. Tith)

ដីធ្លី - នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ ពលរដ្ឋមានជម្លោះដីធ្លី មកពីខេត្តក្រចេះ ព្រមទាំងព្រះសង្ឃ ដែលស្នាក់​នៅ​វត្តសាមគ្គីរង្ស៊ី បានដង្ហែក្បួនចេញពីវត្ត សំដៅមកផ្ទះនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ​ដើម្បីដាក់ញតិស្វែង​រក​ការ​អន្តរាគមន៍ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែត្រូវបានរំសាយវិញ ដោយសារមានកម្លាំងសមត្ថកិច្ចមករារាំង និង​អភិបាលរងខ័ណ្ឌមានជ័យ លោក ហៀក ចាន់លាង មកទទួលពីប្រជាពលរដ្ឋដោយសន្យាថា នឹងយកទៅ​ដាក់នៅ​ខុទ្ទកាល័យនាយករដ្ឋមន្រ្តីដោយផ្ទាល់។

អភិបាលរងខ័ណ្ឌមានជ័យ លោក ហៀក ចាន់លាង បានថ្លែងថា ក្នុងនាមលោកជាអាជ្ញាធរដែនដី​ លោកសន្យាថា​នឹងធ្វើឱ្យបានលឿនបំផុត ដើម្បីរកដោះណោះស្រាយជូនប្រជាពលរដ្ឋ។ លោកបានបញ្ជាក់បន្ថែម ការដែលប្រជា​ពលរដ្ឋនាំគ្នាដើរដង្ហែក្បួន ឬលើកបណ្តាផ្សេងៗ វាមិនមែនជាដំណោះស្រាយនោះទេ ម្យ៉ាងទង្វើនេះ​ក៏វារឿងមួយ​ដែលខុសច្បាប់ដែរ។

លោកអះអាងថា៖ «ប្រសិនបើករណីបងប្អូនកាន់កាប់ដីនោះ ដោយស្របច្បាប់ បងប្អូននឹងទទួលបានដី​នោះ​ត្រឡប់មកវិញ»។

តំណាងប្រជាពលរដ្ឋលោក ងួន វិបុល បានបញ្ជាក់ថា ប្រសិនបើមិនការឆ្លើយតបពីខាងអាជ្ញាធរទេនោះ ក្រុម​ប្រជា​ពលរដ្ឋធ្វើធ្វើការដង្ហែញតិនេះជាថ្មី។

លោកបានឱ្យដឹងថា ក្នុងការមកទាមទារនេះ ខាងប្រជាពលរដ្ឋទាំង៤០៥គ្រួសារនេះ គ្មានបំណងអ្វី​ ក្រៅតែពីចង់​បានដំណោះស្រាយឱ្យបានឆាប់រហ័សនោះទេ។ លោកពន្យល់យ៉ាងដូច្នេះថា៖ «ព្រោះអីការទាមទាររកយុត្តិធម៌នេះ គឺវាលំបាកណាស់ មធ្យោបាយនៃការរស់នៅ គឺយើងជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរមែនទែន ដូច្នេះបើមាន​ដំណោះ​ស្រាយ​ក្នុងរយៈពេលខ្លី នោះពួកយើងនឹងត្រកអរ ហើយមានក្តីសង្ឃឹមទុកចិត្តទៅលើរដ្ឋាភិបាល១០០%»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...