ពលរដ្ឋ​ខេត្ត​ក្រចេះ​មួយ​ចំនួន នៅ​បារម្ភ​នឹង​ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ

ក្រោយពីការសន្យារដ្ឋរបស់អាជ្ញាធរ ថានឹងដោះស្រាយករណីជម្លោះដីធ្លី របស់ពួកគាត់នោះមក ពលរដ្ឋមួយចំនួន​មកពីខេត្ត​ក្រចេះទាំងនោះ នៅតែសម្ដែងក្ដីបារម្ភ ដោយបានលើកឡើងថា ពួកគាត់គ្មានជំនឿ ពីការសន្យារបស់​អាជ្ញាធរ​ថានឹង​ដោះស្រាយបញ្ហាដីធ្លីឱ្យ មិនដឹងថាបានឬមិនបាននោះ។ ពលរដ្ឋខ្លះ ថែមទាំងប្ដេជ្ញាថានឹងនៅបន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាលុះត្រាបានដីត្រឡប់មកវិញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២២ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីការសន្យារដ្ឋរបស់អាជ្ញាធរ ថានឹងដោះស្រាយករណីជម្លោះដីធ្លី របស់ពួកគាត់នោះមក ពលរដ្ឋមួយចំនួន​មកពីខេត្ត​ក្រចេះទាំងនោះ នៅតែសម្ដែងក្ដីបារម្ភ ដោយបានលើកឡើងថា ពួកគាត់គ្មានជំនឿ ពីការសន្យារបស់​អាជ្ញាធរ​ថានឹង​ដោះស្រាយបញ្ហាដីធ្លីឱ្យ មិនដឹងថាបានឬមិនបាននោះ។ ពលរដ្ឋខ្លះ ថែមទាំងប្ដេជ្ញាថានឹងនៅបន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាលុះត្រាបានដីត្រឡប់មកវិញ។


ក្រុមប្រជាពលរដ្ឋ អ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ លើកបដាតវ៉ា។ (រូបថត MONOROOM.info/ C. Nita)

ដីធ្លី - នៅថ្ងៃទី២២ ខែឧសភា នេះ លោក ឃួង ស្រេង ព្រមទាំងអភិបាលខេត្តក្រចេះ បានធ្វើដំណើរទៅវត្តសាមគ្គីរង្សី ជាកន្លែងពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះស្នាក់នៅ ដើម្បីរួមគ្នារកដំណោះស្រាយ លើបញ្ហាដីធ្លី ដែលប្រជា​ពលរដ្ឋ​បានចោទប្រកាន់ ថាអាជ្ញាធរខេត្តក្រចេះយកដីរបស់ពួកគាត់ ទៅឱ្យក្រុមហ៊ុនវៀតណាម។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានប្រសាសន៍ថា បន្ទាប់ពីធ្វើស្ថិតិពិតប្រាកដរួចរាល់ ក្រុម​ប្រជា​ពលរដ្ឋទាំងនេះនឹងត្រូវបានអញ្ជើញ ទៅតំបន់មូលដ្ឋានដែលប្រជាពលរដ្ឋកំពុងតែរស់នៅវិញ ដើម្បីឱ្យខាងសាលា​ខេត្តក្រចេះ ដោះស្រាយពីករណីដីធ្លីរបស់គាត់ ព្រោះរឿងនេះ មិនមែនជាដែនសមត្ថកិច្ចរបស់​សាលារាជធានី​ភ្នំពេញនោះទេ។

ស្រ្តីជាជនជាតិស្ទៀងម្នាក់ អ្នកស្រី ឡន វឿន បានរៀបរាប់ថា បើទោះបីអ្នកស្រីព្រមផ្តិតមេដៃហើយក៏ដោយ តែ​អ្នក​ស្រី​ដាច់ខាតមិនព្រមទៅតាមការអញ្ជើញ របស់សាលារាជធានីភ្នំពេញនោះទេ។ អ្នកស្រីនឹងបន្តនៅភ្នំពេញ លុះត្រាតែ​ដី​របស់អ្នកស្រី ត្រូវអាជ្ញាធរប្រគល់ត្រលប់មកវិញ។

ពលរដ្ឋរដ្ឋម្នាក់ទៀត លោក ប៉ែន ប៉ែត បានឱ្យដឹងថា កន្លងមកនៅពេលមានបញ្ហា មិនដែលមានដំណោះស្រាយ​ពី​អាជ្ញាធរខេត្តទេ។ ចំពោះការសន្យារបស់អាជ្ញានៅព្រឹកនេះ ពលរដ្ឋរូបនេះលើកឡើងថា លោកនៅតែមិនមានទំនុកថា ដីរបស់លោកបានមកវិញ ឬក៏អត់នោះទេ។ លោកអះអាងថា ប្រសិនបើមិនមានយុត្តិធម៌ លោកនឹងត្រលប់​មក​ភ្នំពេញម្តងទៀត ដើម្បីធ្វើការតវ៉ា ព្រោះលោកមិនមានកន្លែងណាស្នាក់នៅទៀតឡើយ ក្រៅពីដីដែលត្រូវ​ក្រុមហ៊ុន​ឈូសឆាយនោះ។

ផ្ទុយមកវិញ សម្រាប់ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឌី យ៉ាត បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា ករណីដីរបស់គាត់ នឹង​ត្រូវបានដោះស្រាយពិតប្រាកដពីអាជ្ញាធរ ។

មន្ត្រីជាន់ខ្ពស់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វង់ដា បានឱ្យដឹងថា បើការសង្កេតរបស់លោក​ឃើញថា អាជ្ញាមានភាពសស្រាក់សស្រាំ តាំងពីម្សិលមិញរហូតដល់ថ្ងៃនេះ ក្នុងការរកដំណោះស្រាយជូន​ប្រជា​ពលរដ្ឋ។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលរូបនេះ បានលើកក្តីបារម្ភមកបញ្ជាក់ថា៖ «ការធ្វើបញ្ជីការអ្នកដែលមកទាមទារនេះ គឺពេលដែលត្រលប់ទៅវិញ អាជ្ញាធរខេត្តក្រចេះ អាចនឹងមិនមានការដោះស្រាយល្អ ជូនដល់ប្រជាពលរដ្ឋនោះទេ។ យើងសង្ឃឹមតិចតួចណាស់ ដែលថាដីបានទៅលើប្រជាពលរដ្ឋ។»

សម្រាប់លោក ឃួង ស្រេង យល់ថា ប្រសិនណាបើប្រជាពលរដ្ឋមិនយកបញ្ហារបស់ខ្លួន ភ្ជាប់នឹងរឿងនយោបាយ​ទេនោះ បញ្ហានឹងអាចដោះស្រាយបាន។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានជំនឿថានឹងអាចដោះស្រាយបាន នៅ​ពេលណាដែរប្រជាជនខ្វះដីពិតប្រាកដ និងមិនពាក់ព័ន្ធក្នុងរឿងនយោបាយ។ ក្នុងល្កឹកណា ដែលគាត់យករឿងនេះ ទៅជារឿងនយោបាយ អញ្ចឹងរឿងនេះនឹងដោះស្រាយអត់ចប់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...