សម្ភាសនី ចរិយា៖ ភាពមិនប្រក្រតី៣ របស់ចៅក្រមដែលជំរះក្ដីជន២៣
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មុខតុលាការរាជធានីភ្នំពេញ ក្នុងថ្ងៃទីបី ចាប់រាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា នៃការលើកយករឿងដ៍ធំ ក្នុងការសម្រេចជោគវាសនានៃកម្មករទាំង២១នាក់ និងសកម្មជនសិទ្ធិមនុស្ស ដែលមតិសាធារណៈជនទូទៅចាត់ទុកថា ជារឿងនយោបាយនោះ ត្រូវបានមន្ត្រីសង្គមស៊ីវិលដែលតាមដាននូវករណីនេះ តាំងពីដើមរៀងមក ធ្វើការចោទប្រកាន់ថា ចៅក្រមសួរដេញដោល ក្នុងគោលបំណងតែមួយគត់ គឺចេតនាទម្លាក់ទម្ងន់ទោស ដោយមិនដឹងពីស្ថានភាពនៃរឿង។
ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
សវនាការ - ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការសាកសួរជនជាប់ចោទទាំងអស់ លើកលែងលោក វន ពៅ ដែលទុកសួរក្រោយគេនោះ លោកនី ចរិយា មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ពីដំណើរការ និងនីតិវិធីនៃការសាកសួរជនជាប់ចោទ របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមការសង្កេតរបស់លោកផ្ទាល់ឃើញថា ដំណើរការនៃសវនាការនេះ មានចំណុចជាច្រើន ដែលមិនស្រមទៅនឹងនីតិវិធីច្បាប់។
ក្នុងនីតិវិធីដែលមិនសមស្រមទាំងនោះ មន្រ្តីអង្គការសង្គមស៊ីវិលរូបនោះ បានធ្វើការពន្យល់ថា៖
ទីមួយ ចៅក្រមបានលើករូបថតតែចំនួនពីសន្លឹកប៉ុណ្ណោះ មកធ្វើជាអំណោះអំណាង ក្នុងការចោទប្រកាន់ទៅលើជនជាប់ចោទទាំងនោះ។ លោកបានបន្តថា ចំណែករូបថតទាំងពីនោះ ជារូបថតដែលមានទីតាំងដោយឡែកពីគ្នាទៅទៀត។ ជាមួយគ្នានេះទាំងចៅក្រម និងព្រះរាជអាជ្ញា សួរសំនួ«ដាក់»បន្ទុកច្រើន ដើម្បីធ្វើការសង្កត់ទៅលើជនជាប់ចោទ ឲ្យមានការវង្វេងវង្វាន់លើរូបថតទាំងពីរនោះ។
ចំណុចទីពីរ លោកលើកឡើងថា ចៅក្រមជំនុំជម្រះនោះមិនបានដឹងថា ទីតាំងកើតហេតុទាំងនោះមានរាងយ៉ាងបែបណាទៀតផង។ លោកថា ដូច្នេះចៅក្រមនោះ មិនអាចមកធ្វើការជំនុំជម្រះបានទេ ក្នុងរឿងមួយដ៏ធំបែបនេះ។ «មិនដែលស្គាល់ទីតាំងផង ទៅយករូបថតពីរសន្លឹក មកដាក់បន្ទុកមកលើមនុស្សុ។ (...) នេះជាកំហុសធ្ងន់ណាស់របស់ចៅក្រម។ (...) រួមទាំងចៅក្រមស៊ើបអង្កេតផង ក៏មិនបានទៅស៊ើបអង្កេតដល់កន្លែងកើតហេតុដែរ គឺសំអាងលើរូបថតពីរសន្លឹក។»
ចំណុចទីបី ចៅក្រម«លំអៀង»យ៉ាងធ្ងន់ធ្ងរទៅលើដើមបណ្តឹងរដ្ឋប្បវេណី ដោយបានកាត់នូវការសួរដេញដោលរបស់មេធាវីជាច្រើន។ «នៅពេលដែលមេធាវីសួរដេញដោល ទៅលើអង្គហេតុជាក់លាក់ ចៅក្រមខ្លួនឯងជាអ្នកកាត់ជំនួសតំណាងអយ្យការទៀតនៅពេលខ្លះ។» លោកបានបន្តថា ទាំងបីចំណុចខាងលើនេះហើយ ដែលសរបញ្ជាក់ពីភាព«លំអៀង»របស់ចៅក្រម នៅក្នុងសវនាការនាព្រឹកថ្ងៃតី២២ ខែឧសភានេះ។
កាលពីថ្ងៃទី២៥ ខែមីនា ចៅក្រមស៊ើបសួរនៅសាលាឧទ្ធរណ៍ មិនបានសម្រេចឲ្យលោក វន ពៅ នៅក្រៅឃុំទេ។ កាលនោះចៅក្រមស៊ើបសួរ បានចោទប្រកាន់លោក វ៉ន ពៅ លើករណីពីរយ៉ាង៖ ទីមួយ ចោទពីបទធ្វើឲ្យខូចខាត ដោយចេទនាមានស្ថានទម្ងន់ទោស និងទីពីរ ចោទពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស។
ថ្មីៗនេះទៀ នៅថ្ងៃទី៩ ខែឧសភា តុលាការកំពូលក៏បានបដិសេធម្តងទៀត ចំពោះការស្នើសុំឲ្យលោក វ៉ន ពៅ និងជនជាប់ចោទទាំង ២២នាក់ ផ្សេងទៀត ក្រោម ហេតុផលរង់ចាំការចចារត្រូវគ្នា របស់គណបក្សទាំងធំៗទាំងពីរនាថ្ងៃខាងមុខសិន ដោយបិទផ្លូវតវ៉ា។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសង្គមស៊ីវិល និងសាច់ញាតិនៃជនរងគ្រោះ អ្នកស្រី ប្រាក់ សុវណ្ណារី៕