អ្នកជំនាញថា ច្បាប់កសិកម្ម សម្លាប់កសិករ
ទន្ទឹមនឹងសេចក្តីព្រាងច្បាប់ ស្តីពីដីកសិកម្ម កំពុងត្រូវបានរដ្ឋាភិបាលព្រាងនោះ មន្ត្រីតំណាងឲ្យអង្គការសង្គមស៊ីវិលមួយចំនួន បានសម្ដែងការព្រួយបារម្ភរបស់ពួកគេ ជាមុនទៅហើយ។ លោក ថេង សាវឿន អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជា បាននិយាយថា ច្បាប់នេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ដីធ្លី ដែលកសិករកំពុងកាន់កាប់ និងបង្កបង្កើនផល។
នៅទីលានប្រជាធិបតេយ្យ ក្នុងវេទិកាសាធារណៈជជែកពិភាក្សា ចំពោះសេចក្តីព្រាងច្បាប់៣ ស្តីពីឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា សេចក្តីព្រាងច្បាប់ ស្តីពីដីកសិកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពីសហជីពនៃសហគ្រាស កាលពីថ្ងៃអាទិត្យទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ លោក ថេង សាវឿន បានពន្យល់ថា ច្បាប់ស្តីពីកសិកម្មនេះ ប៉ះពាល់ខ្លាំងត្រង់ចំណុចការផ្តល់អាជ្ញាប័ណ្ណតម្លៃដី។ លោកបានថ្លែងឲ្យដឹងទៀតថា៖ [...]