កូនស្រី កឹម សុខា ទាមទារ​ឲ្យ​មាន​ការ​ចូល​មើល​ឪពុក នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង

បន្ទាប់ពីដឹងថា ឪពុករបស់ខ្លួន លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានយកទៅឃុំ (ជាបណ្ដោះអាសន្ន) នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ) ជិតព្រំដែនខ្មែរ-យួនរួច កញ្ញា កឹម មនោវិទ្យា បានទាមទារជាបន្ទាន់ ឲ្យមានការចូលមើលលោក ដើម្បីធានាឲ្យបានច្បាស់ ថារូបលោក កឹម សុខា ស្ថិតក្នុងសភាពបែបណានោះ។
កូនស្រី កឹម សុខា ទាមទារ​ឲ្យ​មាន​ការ​ចូល​មើល​ឪពុក នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង
ពីឆ្វេងទៅស្ដាំ៖ កញ្ញា កឹម មនោវិទ្យា និងប្អូនស្រី កូនស្រីទាំងទ្វេររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 03, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពន្ធនាគារត្រពាំងផ្លុង ដែលល្បីថា ជាកន្លែងដាក់ពិរុទ្ធជន ដែលជាប់ទោសធ្ងន់ធ្ងរ បានទទួលដាក់អ្នកនយោបាយម្នាក់ទៀត នៅថ្ងៃនេះ គឺលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សធំជាងគេ នៅកម្ពុជា។ ព័ត៌មាននៃការបញ្ជូនខ្លួន ទៅឃុំនៅទីនោះ ទើបនឹងត្រូវបានឲ្យដឹង ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមួយម៉ោងមុននេះ។

តែភាពល្បីល្បាញ នៃពន្ធនាគារត្រពាំងផ្លុង ក៏បានបង្កការព្រួយបារម្ភខ្លាំងក្លា សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងជាពិសេស សម្រាប់ក្រុមគ្រួសាររបស់លោក តែម្ដង។ កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលកំពុងស្ថិតនៅឯបរទេស បានសំដែងការបារម្ភនេះ នៅលើបណ្ដាញសង្គមថា៖ «សុវត្ថិភាព របស់លោក កឹម សុខា មិនត្រូវបានឲ្យដឹង ច្បាស់នៅឡើយ»។

កញ្ញា មនោវិទ្យា ដែលជាសមាជិកគណៈកម្មការនាយក នៃគណបក្សសង្គ្រោះជាតិមួយរូបផងនោះ  បានសរសេរទាមទារថា៖ «យើងត្រូវការឲ្យមានការចូល ទៅសួរសុខទុក្ខលោក (កឹម សុខា) នៅក្នុងពន្ធនាគារដ៏ល្បី ហៅថាមជ្ឈមណ្ឌលកែប្រែ ម៣ (ត្រពាំងផ្លុង) នៃខេត្តត្បូងឃ្មុំ»។

កាលពីច្រើនម៉ោងមុន កញ្ញា កឹម មនោវិទ្យា ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដំបូងគេ ដែលបានផ្ដល់ព័ត៌មាន តាមបណ្ដាញសង្គមទ្វីសធើរ (Twitter) អំពីការចាប់ខ្លួនឪពុករបស់នាង និងអង្គរក្សរបស់លោក៨នាក់ទៀត នៅក្នុងគេហដ្ឋានរបស់ក្រុមគ្រួសារនាង ដែលស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកនយោបាយវ័យក្មេងរូបនេះ បានសរសេរចាត់ទុកពន្ធនាគារ ត្រពាំងផ្លុង ថាជាកន្លែងប្រកបដោយគ្រោះថ្នាក់មួយ សម្រាប់ឪពុករបស់នាង។ នាងបានសរសេរ ជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើរថា៖ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...