បុគ្គលិកវិទ្យុ ABC ធ្វើ​បាតុកម្ម​យំ​ទាមទារ កុំ​និយាយ​ពី​«នយោបាយ»

រលកគ្រាំគ្រេង កំពុងបោកបក់ជាថ្មី នៅក្នុងស្ថាប័នវិទ្យុ ABC របស់លោក សេង ប៊ុនវេង ហៅ​អាចារ្យ​អេ។ ប៉ុន្តែ​លើក​នេះ ហេតុការណ៍​ហាក់​មាន​សភាព​ចម្លែក ជាងរាល់ដងមុនៗ ដោយសារតែ​​បុគ្គលិក របស់​វិទ្យុ​មួយ​នេះ​តែ​ម្ដង ជាអ្នក​នាំ​គ្នា​ធ្វើបាតុកម្ម ទាមទារ​ទៅ​ម្ចាស់​វិទ្យុ ឲ្យឈប់​និយាយ​ពីរឿង«នយោបាយ»។ រឿងរ៉ាវ បាន​កើត​ឡើង បន្ទាប់​ពី​អាចារ្យ​អេ បានព្យាយាម​អញ្ជើញ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ឲ្យទៅ​និយាយ​ក្នុង​វិទ្យុ​របស់​លោក។
បុគ្គលិកវិទ្យុ ABC ធ្វើ​បាតុកម្ម​យំ​ទាមទារ កុំ​និយាយ​ពី​«នយោបាយ»
ក្រុមបុគ្គលិកវិទ្យុ ABC ធ្វើបាតុកម្ម ទាមទារឲ្យឈប់និយាយ ពី«នយោបាយ»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 25, 2017
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បាតុកម្ម«យំយែក» របស់បុគ្គលិកនៃវិទ្យុ «ABC» ដោយមានទាំងនិយាយ​ផ្សាយបន្តផ្ទាល់ បានផ្ទុះ​ឡើង ដើម្បី​ទាមទារ​ឲ្យ​លោក សេង ប៊ុនវេង ហៅអាចារ្យអេ ឲ្យ​ឈប់​និយាយ ពីរឿងនយោបាយ នៅលើ«អង់តែន»​វិទ្យុ ត​ទៅ​ទៀត។ បញ្ហា ដែលធ្វើឲ្យគេ​ពិបាកយល់ ពីវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន របស់​វិទ្យុ​ផ្សព្វផ្សាយ​មួយ​នេះ ជា​ពិសេស​​របស់​ម្ចាស់​វិទ្យុ​តែម្ដង។

ដើម្បីដឹងពីបញ្ហាខាងលើ គេត្រូវត្រឡប់ថយក្រោយ ទៅប៉ុន្មានថ្ងៃមុនវិញ នៅពេលដែល​លោក សេង ប៊ុនវេង ព្យាយាមអញ្ជើញប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ឲ្យចូល​ទៅ​និយាយ ដោយ​មិន​គិត​ថ្លៃ នៅក្នុងវិទ្យុរបស់លោក ដើម្បីឲ្យលោក ខឹម វាសនា «ហែកកេរ្ដិ៍»របស់ គណបក្ស​សង្គ្រោះ​ជាតិ ជា​សាធារណៈ ក្នុង​គោល​បំណង ធ្វើឲ្យគណបក្សប្រឆាំងដ៏ធំនេះ រលាយបាត់រូប។ ផ្សាយផ្ទាល់ នៅក្នុង​​កម្មវិធី​វិទ្យុ ​«ABC» របស់លោក កាលពីថ្ងៃទី២៣ ខែមេសា កន្លងមកនេះ លោក​អាចារ្យ​អេ ថែមទាំង​បាន​បរិហារ នូវ​ការ​លើក​ឡើង​​ទាំង​ឡាយ របស់គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទាក់ទងនឹងការយក​សាច់​ញាតិ របស់​នាយក​រដ្ឋ​មន្ត្រី ឲ្យ​ពាក់​ស័ក្ដិ​ឡើង​ធ្វើធំ នោះ​ទៀត​ផង។

» ទស្សនាវីដេអូផ្សាយផ្ទាល់ នៃការថ្លែងរបស់ម្ចាស់វិទ្យុ «ABC»៖

បញ្ហា នៅត្រង់ថា ការលើកឡើងរបស់លោក សេង ប៊ុនវេង មិនត្រូវបានស្វាគមន៍ ដោយក្រុម​អ្នក​គាំទ្រ របស់​គណបក្ស​សម្ព័ន្ធ​​ដើម្បី​​ប្រជាធិបតេយ្យ​​នោះ​​ឡើយ។ ពួកគេបានហៅ​ការអញ្ជើញ របស់ម្ចាស់​វិទ្យុជាតិ​ថៃ​រូប​នេះ ​ថា​ជា​ការ​«ហុត​ទឹក​សម្លឹក​កាក» ដើម្បីខ្ចីដៃលោក ខឹម វាសនា ឲ្យ​វាយ​ប្រហារ ទៅលើគណបក្ស​សង្គ្រោះ​ជាតិ។ ប្រតិកម្ម​ពី​សំណាក់ «ពល LDP» ទាំងនោះ រាប់ទាំងពាក្យសំដីធ្ងន់ៗ រហូតដល់ «ការជេរ​ប្រទេច​​ផ្ដាសារ» បាន​ផ្ទុះ​ឡើង​យ៉ាង​ព្រោង​ព្រាត នៅតាម​បណ្ដាញ​សង្គម។ មិនត្រឹម​តែ​លោក សេង ប៊ុនវេង ម្នាក់​ប៉ុណ្ណោះ​ទេ តែ​ក្រុម​បុគ្គលិក​​វិទ្យុ​​មួយ​នេះ​ទាំងមូល ក៏បាន​ក្លាយ​ជា «ផ្ទាំងស៊ីប» របស់​ក្រុម​អ្នក​គាំទ្រ គណបក្ស​«ជួង» ទាំង​នោះ​ដែរ។ នេះ គេ​នៅ​មិន​ទាន់​រាប់បញ្ចូល ពីអ្នកមាននិន្នាការផ្សេងទៀត ដែលមិនចូលចិត្តវិទ្យុ «ABC» ស្រាប់ផងនោះ​ទេ។

«ខ្ញុំហត់ ខ្ញុំចង់សុំឈប់...»

រឿងរ៉ាវដ៏ប្រទាំងប្រទើស ដែលបណ្ដាល​ឲ្យ​បាតុកម្ម របស់ក្រុមបុគ្គលិកវិទ្យុ បានផ្ទុះ​នៅថ្ងៃទី២៥ ខែមេសា​នេះ។ សូម​ទស្សនា​វីដេអូ​ទាំង​ស្រុង ពីការ«យំយែក» របស់ក្រុមបុគ្គលិកទាំងនោះ នៅក្នុងការផ្សាយបន្តផ្ទាល់ របស់វិទ្យុ «ABC»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...