ព្យុះសមុទ្រវាយលុកវៀតណាម ខ្សោយជាងហ្វីលីពីន៖ ស្លាប់៥នាក់
បន្ទាប់ពីបានវាយលុក តំបន់ជាច្រើននៃប្រទេសហ្វីលីពីន ធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់ និងហេដ្ឋារចនាសម្ព័ន្ធប្រចាំតំបន់ ផ្ទះសម្បែង ខូចខាតជាដំណំនោះមក ខ្យល់ព្យុះសមុទ្រ ហៃយ៉ាន បានបន្ដដំណើររបស់ខ្លួន ទៅដល់ប្រទេសវៀតណាមផ្នែកខាងជើង នៅវេលាទៀបភ្លឺព្រឹកថ្ងៃចន្ទទី១១ខែតុលានេះ។ រដ្ឋាភិបាលវៀតណាម បានប្រកាសនៅព្រឹកថ្ងៃចន្ទដដែលថា ខ្យល់ព្យុះបានធ្វើឲ្យពលរដ្ឋរបស់ខ្លួនស្លាប់៥នាក់។
សកម្មភាពជម្លៀសប្រជាជនចេញពីតំបន់ប្រឈមមុខនឹងគ្រោះខ្យល់ព្យុះ។ (រូបថត francetvinfo.fr)
គ្រោះធម្មជាតិ - បន្ទាប់ពីបានវាយលុកដីកោះនៃប្រទេសហ្វីលីពីន ពេញមួយថ្ងៃសុក្រទី៧ខែវិច្ឆិកាមក ខ្យល់ព្យុះសមុទ្រហៃយ៉ាន បានបន្តដំណើរមកដល់ដីទ្វីបផ្នែកខាងជើង នៃប្រទេសវៀតណាម [...]