ព្យុះ​សមុទ្រ​វាយ​លុក​វៀតណាម ខ្សោយ​ជាង​ហ្វីលីពីន៖ ស្លាប់​៥​នាក់

បន្ទាប់ពីបានវាយលុក តំបន់ជាច្រើននៃប្រទេសហ្វីលីពីន ធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់ និងហេដ្ឋារចនាសម្ព័ន្ធ​ប្រចាំតំបន់ ផ្ទះសម្បែង ខូចខាតជាដំណំនោះមក ខ្យល់ព្យុះសមុទ្រ ហៃយ៉ាន បានបន្ដដំណើររបស់ខ្លួន ទៅដល់ប្រទេស​វៀតណាមផ្នែកខាងជើង នៅវេលាទៀបភ្លឺព្រឹកថ្ងៃចន្ទទី១១ខែតុលានេះ។ រដ្ឋាភិបាលវៀតណាម បានប្រកាសនៅព្រឹកថ្ងៃ​ចន្ទដដែលថា ខ្យល់ព្យុះបានធ្វើឲ្យពលរដ្ឋរបស់ខ្លួនស្លាប់៥នាក់។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានវាយលុក តំបន់ជាច្រើននៃប្រទេសហ្វីលីពីន ធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់ និងហេដ្ឋារចនាសម្ព័ន្ធ​ប្រចាំតំបន់ ផ្ទះសម្បែង ខូចខាតជាដំណំនោះមក ខ្យល់ព្យុះសមុទ្រ ហៃយ៉ាន បានបន្ដដំណើររបស់ខ្លួន ទៅដល់ប្រទេស​វៀតណាមផ្នែកខាងជើង នៅវេលាទៀបភ្លឺព្រឹកថ្ងៃចន្ទទី១១ខែតុលានេះ។ រដ្ឋាភិបាលវៀតណាម បានប្រកាសនៅព្រឹកថ្ងៃ​ចន្ទដដែលថា ខ្យល់ព្យុះបានធ្វើឲ្យពលរដ្ឋរបស់ខ្លួនស្លាប់៥នាក់។


សកម្មភាពជម្លៀសប្រជាជនចេញពីតំបន់ប្រឈមមុខនឹងគ្រោះខ្យល់ព្យុះ។ (រូបថត francetvinfo.fr)

គ្រោះធម្មជាតិ - បន្ទាប់ពីបានវាយលុកដីកោះនៃប្រទេសហ្វីលីពីន ពេញមួយថ្ងៃសុក្រទី៧ខែវិច្ឆិកាមក ខ្យល់ព្យុះសមុទ្រ​ហៃយ៉ាន បានបន្តដំណើរមកដល់ដីទ្វីបផ្នែកខាងជើង នៃប្រទេសវៀតណាម ជាពិសេសនៅតាមតំបន់ឆ្នេរដែលមានប្រវែង​ប្រមាណ​១៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហាណូយ។ នេះបើតាមរបាយការណ៍មួយ របស់មជ្ឈមណ្ឌល​ឧត្តុនិយម​អាមេរិក សរសេរជាអក្សរកាត់ថា JTWC មានទីស្នាក់ការនៅកោះហាវៃ (Hawaï)។ ឯរដ្ឋាភិបាលទីក្រុងហាណូយវិញ បាន​បញ្ជាក់ថា មកទល់នឹងម៉ោងនេះ ពលរដ្ឋរបស់ខ្លួន៥នាក់បានស្លាប់។

របាយការណ៍របស់មជ្ឈមណ្ឌលឧត្តុនិយម បានឲ្យដឹងទៀតថា នៅពេលធ្វើដំណើរមកដល់ទ្វីប ខ្យល់ព្យុះបានបន្ថយកម្លាំង​របស់វាយ៉ាងច្រើន តែ១២០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ បើប្រៀបធៀបពេលខ្យល់ព្យុះវាយលុកប្រទេសហ្វីលីពីន ដែល​មានកម្លាំងដល់ទៅ៣១៥គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរវៀតណាម បានជម្លៀសប្រជាជនប្រមាណជា៦០០ពាន់នាក់ ត្រូវជា ១៧៤ពាន់គ្រួសារ ចេញពី​តំបន់ដែលអាចនឹងមានការប្រឈមខ្លាំង ទល់នឹងខ្យល់ព្យុះ។ នៅរដ្ឋធានីហាណូយ បណ្ដាជនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ដ៏ខ្លាំងក្លា ដែលទំនងជាមកជាមួយនឹងខ្យល់ព្យុះ។ ចំណែកឯបណ្ដាជនរាប់ពាន់នាក់ទៀត ដែល​រស់នៅជាប់តំបន់ឆ្នេរ ត្រូវបានសុំឲ្យសម្ងំនៅក្នុងជម្រក«ក្រោមដី»។ គ្រប់សាលារៀននៅថ្ងៃចន្ទនេះ ត្រូវបានបញ្ជា​ឲ្យ​បិទទ្វា ហើយកងកម្លាំងរបស់អាជ្ញាធរ ត្រូវបានពង្រឹក ដើម្បីជួយសម្រួលចរាចរណ៍ ក្នុងករណីមានទឹកជំនន់។

គួរបញ្ជក់ដែរថា ដំបូងឡើយ ខ្យល់ព្យុះមានទិសដៅមកភាគកណ្ដាលនៃប្រទេសវៀតណាម ហើយអាចឈានមកធ្វើឲ្យ​ប៉ះ​ពាល់ដល់ប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទសឡាវទៀតផង។ ប៉ុន្តែនៅមុនពេលខ្យល់ព្យុះបាន​មកដល់​ប្រទេស​ហ្វីលីពីន គេបានដឹងរួចជាស្រេចថា វាបានផ្លាស់ប្ដូរទិសដៅរបស់វា ឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម ហើយ​អាចនឹងធ្វើឲ្យតំបន់មួយចំនួន នៅផ្នែកខាងត្បូងនៃប្រទេសចិន រងការប៉ះពាល់ដែរ។ គេហទំព័ររបស់វៀតណាមមួយ បាន​ផ្សាយអះអាងថា ការផ្លាស់ប្ដូរទិសដៅរបស់ខ្យល់ព្យុះ បានធ្វើឲ្យបណ្ដាជនវៀតណាម២០០០ពាន់នាក់ ដែលត្រូវគេ​ជម្លៀស​ចេញ​ ពីភាគកណ្ដាលនៃប្រទេសនោះ អាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...