មួរ សុខហួរ៖ រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​ទឹក​ជំនន់

គណបក្សប្រឆាំងបានធ្វើការរិះគន់ ដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមិនបានយកចិត្តទុកដាក់ ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឲ្យបានពេញលេញ។ ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក្រោមរាជការដែល​ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមូលហេតុចំបង នៃការបង្កើតឲ្យមានគ្រោះធម្មជាតិនានា ដូចជា​ភាព​រាំង​ស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សប្រឆាំងបានធ្វើការរិះគន់ ដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមិនបានយកចិត្តទុកដាក់ ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឲ្យបានពេញលេញ។ ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក្រោមរាជការដែល​ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមូលហេតុចំបង នៃការបង្កើតឲ្យមានគ្រោះធម្មជាតិនានា ដូចជា​ភាព​រាំង​ស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។


លោកស្រី មួរ សុខហួរ តំណាងរាស្រ្ត​មណ្ឌល​បាត់ដំបង នៃគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណបក្សថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្រោយពីបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋឲ្យមានសម្លេងច្រើនក្នុងរដ្ឋសភា នាអាណត្តិទីប្រាំនេះ គណបក្សសង្គ្រោះជាតិ បាននឹងកំពុងព្យាយាមជួយប្រជាពលរដ្ឋ ម្ចាស់ឆ្នោតដែលកំពុងប្រឈម​នឹងគ្រោះទឹកជំនន់​យ៉ាង​ធ្ងន់ធរនោះ។ គណបក្សនេះក៏បានធ្វើការអំពាវនាវដល់ស្ថាប័នហិរញ្ញវត្ថុ ជួយបន្ធូរបន្ថយនូវការដាក់សម្ពាធ និងពន្យា​ពេល​ក្នុងការសងបំណុលចំពោះប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ផងដែរ។

ក្នុងសន្និសិទសារព័ត៌មាននៅទីស្នាក់ការនៃគណបក្សសង្គ្រោះជាតិចាក់អង្រែលើ លោកស្រី មួរ សុខហួរ តំណាងរាស្រ្ត​មណ្ឌល​បាត់ដំបង បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់នេះ ព្រោះតែលោកហ៊ុន សែន បណ្តែតបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ ក្រោមមូលហេតុអភិវឌ្ឍន៍ប្រទេស ដើម្បីកាត់បន្ថយភាពក្រីក្រ តែ​សម្រាប់លោកស្រីវិញយល់ថា ករណីខាងលើនេះ ជាការបង្កើននូវភាពក្រីក្រទៅវិញទេ។ លោកស្រីបានបន្ថែមថា ដល់​ពេលប្រជាពលរដ្ឋជួបនូវបញ្ហា រដ្ឋាភិបាលបែរជាមិនសូវយកចិត្តទុកដាក់ជួយដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ ពិសេសពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាទឹកជំនន់។

ជាការឆ្លើយតបលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា បានបញ្ជាក់ថា ក្នុង​ឆ្នាំ២០១១ ដែលមានលោក ហ៊ុន សែន ជាប្រមុខនៃអង្គការនីតិប្រតិបត្តិ បានយកចិត្តទុកដាក់ និងមើលការខុសត្រូវចំពោះ​ជីវភាពសង្គម និងសេដ្ឋកិច្ចជាតិ។ លោកបានបន្តរថារាជរដ្ឋភិបាលក៏បានអំពាវនាវទៅដល់សហគមអន្តរជាតិ និងបណ្តា​ប្រទេសជាមិត្តជួយជាជំនួយក្នុងការឧបត្ថមដល់ប្រជាពលរដ្ឋគ្រោះដោយសាទឹកជំនន់នេះ។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏​បានណែនាំទៅក្រសួងហិរញ្ញវត្ថុ ធនាគារជាតិ និងគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ ដែលធ្លាប់ឲ្យប្រជាពលរដ្ឋខ្ចីប្រាក់ យកការទៅ​តាមកិច្ចសន្យានោះ ឲ្យមានការលើកលែង ឬបន្ថយ និងបន្ធូរបន្ថយនូវការប្រាក់ជាដើម។

លោកបានបន្តរថា «រដ្ឋាភិបាលក៏បានអំពាវនាវដល់គ្រឹស្ថានទាំងនោះ ឲ្យទុករយៈពេលមួយសម្រាប់ប្រជាពលរដ្ឋ ដែល​បានកំពុងតែខាងបង់នូវទ្រព្យសម្បត្តិ ដ៏ដូចជាផលដំណាំផ្សេងៗទៀត។ (…) ដល់គាត់រឹងដៃរឹងជើស និងមានលទ្ធភាព​គ្រប់គ្រាន់ដើម្បីអនុវត្តនៅកិច្ចសន្យានោះជាបន្តរ។»

ជាមួយគ្នានេះលោកជាម យៀប បានបន្ថែមថា លោក អូន ព័ន្ធ មុនីរត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី បាន​បញ្ជាក់​ថា «រាជរដ្ឋាភិបាលបានរៀបចំទុក នូវថវិការបំរុងមួយចំនួនធំ ជារៀងរាល់ឆ្នាំ សម្រាប់កិច្ចការពារសន្តិសុខជាតិ ក៏ដូចជា​គ្រោះធម្មជាតិផ្សេងៗ»។ ជាក់ស្តែងក្នុងឆ្នាំ២០១២ ត្រូវមានការខាតបង់ជិតមួយពាន់លានដុល្លាអាមេរិក សម្រាប់ការ​ជួស​ជុល និងស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានរងគ្រោះដោយទឹកជំនន់។ ឯទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាផ្ទះសម្បែង ស្រែចំការ និងសម្ភារៈ ឬការខ្វះខាតផ្នែកឧបករណ៍ ឬមធ្យោបាយផលិតកម្មនានា រដ្ឋាភិបាលអាច​ជួយ​បានទៅតាមលទ្ធភាពឲ្យបានទាន់ពេលវេលា។

ទោះជាមានការអះអាងខាងលើដោយលោកជាម យៀប ក្តី តែសម្រាប់លោកស្រី មួរ សុខហួរ បានអះអាងបញ្ជាក់ថាក្នុង​ឆ្នាំ២០១៣នេះ តាមរយៈក្រុមការងាររបស់លោកស្រីបានរកឃើញថា ប្រជាពលរដ្ឋជាងមួយលានប្រាំពីរសែននាក់ ស្មើ​នឹង​៣៧ម៉ឺនគ្រួសារ ក្នុង២០ខេត្ត ក្រុង ដែលរងគ្រោះដោយសារទឹកជំនន់នេះ បានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ជាង​១៨៨នាក់ និងប៉ះពាល់ដល់ស្រែចំការជាង២៣ពាន់ហិកតានៅទូទាំងប្រទេស។ មានការបំផ្លាញហេដ្ឋារចនា​សម្ព័ន្ធ​ជា​តិ​នានា ក្នុងនោះរួមមានផ្លូវជាតិ ប្រវែង៤៤០គីឡូម៉ែត្រ និងផ្លូវលំប្រវែង៣៦៩៣គីឡូម៉ែត្រ ។ ហើយមកទល់​នឹងពេលនេះ​ជាក់ស្តែងប្រជាពលរដ្ឋមិនទាន់ទទួលបាននូវការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ឲ្យបានពេញទំហឹង ពីរដ្ឋាភិបាល​នៅឡើយនោះទេ ឯរដ្ឋាភិបាលខ្លួនឯងក៏មិនទាន់ដឹងនូវទំហំខូចខាតដោយគ្រោះធម្មជាតិ នោះនឹងត្រូវចំណាយអស់ទឹក​ប្រាក់ប៉ុន្មានដែរ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...