តឺនីស៖ ម្ចាស់ការពារដំណែងជើងឯក ហ្វេដឺរ៉ឺ ធ្លាក់ជុំទី២
កីឡាករវាយតឺនីស ម្ចាស់ការពារដំណែងជើងឯក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់ កីឡាករលំដាប់លេខ១១៦ពិភពលោករបស់អ៊ុយហ្គ្រែន សឺជី ស្តាឃូវស្គី (Sergiy Stakhovsky) ក្នុងការប្រកួតជុំទី២ នៃពានរង្វាន់វីលបលដុន (Wimbledon) កាលពីម្សិលមិញ។
រ៉ចឺ ហ្វេដឺរ៉ឺ ម្ចាស់ការពារដំណែងជើងឯក បានជួបការខកចិត្ត ព្រោះចាញ់កីឡាករលំដាប់លេខ១១៦ពិភពលោក។ (រូបថត AFP)
ម្ចាស់ជើងឯក ៧សម័យកាលសញ្ជាតិស្វីស ហ្វេដឺរ៉ឺ បានចាញ់កីឡាករស្តាឃូវស្គី ដោយលទ្ធផល ៦-៧, ៧-៦, ៧-៥ និង៧-៦។
កីឡាករលេខ៣ពិភពលោក វ័យ៣១ឆ្នាំ (ហ្វេដឺរ៉ឺ) បាននិយាយថា៖ «ខ្ញុំមិនមានការភិតភ័យនោះទេ ប៉ុន្តែខ្ញុំនៅតែធ្វើមិនបានល្អ។ ចំពោះអនាគតរបស់ខ្ញុំ [...]