ចូលទស្សនាលំនៅដ្ឋានរបស់បវរកញ្ញាចក្រវាឡ នៅក្រុងញ៉ូយក
កាលពីថ្ងៃអាទិត្យមុន (ត្រូវនឹងថ្ងៃចន្ទ នៅក្នុងប្រទេសហ្វីលីពីន និងនៅប្រទេសកម្ពុជា ព្រោះខុសត្រូវម៉ោងគ្នា) កម្មវិធីប្រឡងបវរកញ្ញចក្រវាឡ បានរកឃើញរាជនីសម្ផស្ស ប្រចាំឆ្នាំថ្មីរបស់ខ្លួន ដោយសម្រេចប្រគល់ម្កុដ ដែលមានតម្លៃដល់ទៅ ជាង៣សែនដុល្លារ ឲ្យទៅបវរកញ្ញាឆ្នាំមុន របស់ប្រទេសបារាំង គឺនាងកញ្ញា អ៊ីរីស មីតេណារ៉េ (Iris Mittenaere) ដើម្បីបន្តតំណែង ពីបវរកញ្ញាចក្រវាឡឆ្នាំមុន ដែលមកពីប្រទេសហ្វីលីពីន។
មិនសូវខុសគ្នាប៉ុន្មាន ពីម្ចាស់ជ័យលាភី ក្នុងឆ្នាំមុនៗនោះទេ បវរកញ្ញាចក្រវាឡថ្មី អាយុ២៤ឆ្នាំ ដែលមានកំណើត នៅក្នុងតំបន់ភាគខាងជើងបារាំង បានទទួលអំណោយ យ៉ាងសម្បើមអស្ចារ្យ ពីកម្មវិធីប្រឡងបវរកញ្ញា។ ក្រៅពីម្កុដបវរកញ្ញា នាងកញ្ញា អ៊ីរីស មីតេណារ៉េ នៅទទួលបាន ឈុតសម្លៀកបំពាក់ សំពត់រ៉ូប ពេញមួយទូ - ការចូលរៀនដោយមិនគិតថ្លៃ នៅក្នុងសាលាភាពយន្ដមួយ នៃទីក្រុងញ៉ូយក (New York Film College) ពេញមួយឆ្នាំ [...]