បាល់ទាត់ពិភពលោក៖ អ៊ីស្លង់បង្កការភ្ញាក់ផ្អើលជាថ្មី ដោយប្រកួតស្មើអាហ្សង់ទីន
បន្ទាប់ពីបង្កការភ្ញាក់ផ្អើល នៅទ្វីបអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៦រួច ក្រុមបាល់ទាត់ អ៊ីស្លង់ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីទៀត សម្រាប់ពិភពលោកទាំងមូល ក្នុងឆ្នាំ២០១៨នេះ។ ជាលើកដំបូង នៃការចូលមកប្រកួត ក្នុងបាល់ទាត់ពិភពលោក និងនៅក្នុងការប្រកួតជុំ ទីមួយ នៃពូល D ក្នុងល្ងាចថ្ងៃទី១៦ ខែមិថុនានេះ ក្រុមកីឡាករ «Viking» ដែលមកពីប្រទេសស្ថិតនៅប៉ូលខាងជើងបំផុត នៃផែនដី បានប្រកួតយកស្មើ (១-១) ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដែលសម្បូរដោយកីឡាករល្អៗ ល្បីៗ មកពីក្រុមធំៗ នៅអ៊ឺរ៉ុប។
ពិតហើយ ក្រុមអាហ្សង់ទីន សម្បូរកំពូលកីឡាករជាច្រើន ដែលទាត់ឲ្យក្រុមបាល់ទាត់យក្សនៅអ៊ឺរ៉ុប ដូចយ៉ាងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi - ទាត់ឲ្យក្រុមបាសឺឡូន) - អង់ហែល ឌីម៉ារីយ៉ា (Ángel Di María - ទាត់ឲ្យក្រុមប៉ារីស) ឬកីឡាករ ស៊ែរចូ អាហ្គេរ៉ូ (Sergio Agüero - ទាត់ឲ្យក្រុម មែនស៊ីធី) នោះក៏ដោយ តែនៅក្នុងការប្រកួតលើកនេះ គេមិនបានឃើញ [...]