Posts tagged as "Chhith Sam Ath"

ឈាង វុន៖ បម្រែ​បម្រួល​អាកាស​ធាតុ មិន​មែន​មក​ពី​កាប់​បំផ្លាញ​ព្រៃឈើ

ឈាង វុន៖ បម្រែ​បម្រួល​អាកាស​ធាតុ មិន​មែន​មក​ពី​កាប់​បំផ្លាញ​ព្រៃឈើ

ជាថ្មីម្ដងទៀត មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជកម្ពុជា បានចេញមុខអះអាងប្រាប់អ្នកសារព័ត៌មានថា បញ្ហាប្រែប្រួល​អាកាសធាតុមិនមែនបណ្តាលមកពី ការកាប់បំផ្លាញព្រៃឈើនោះទេ។ តែសង្គមស៊ីវិល និងសកម្មជនដែលធ្វើការស្និត នឹង​ការការពារខាងព្រៃឈើ អះអាងថាបញ្ហាចម្បង ដែលជម្រុញឲ្យមានការប្រែប្រួលអាកាសធាតុ គឺការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងដំណំនេះតែម្ដង។


សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ AFP)

រាជធានីភ្នំពេញ - លោក ឈាង វុន ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីមួយនៅរដ្ឋសភាកម្ពុជា ថ្ងៃទី៦ ខែវច្ឆិកា ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់អ្នកការសែតថា បញ្ហាប្រែប្រួលអាកាសធាតុ បានកើតឡើងស្ទើរតែគ្រប់ប្រទេស​ទាំងអស់នៅជុំវិញពិភពលោក [...]

​​វារី​​អគ្គីសនី​​«ដន​សា​ហុង» បង្ក​បញ្ហា​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​៦​លាន​នាក់​

​​វារី​​អគ្គីសនី​​«ដន​សា​ហុង» បង្ក​បញ្ហា​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​៦​លាន​នាក់​

គំរោងសាងសង់ទំនប់វារីអគ្គីសនី«ដនសាហុង»(Don Sahong Dam) ដែលមានចំងាយ​ត្រឹមតែពីរគីឡូម៉ែត្រពីព្រំដែន​នៃ​ប្រទេសកម្ពុជា នឹងផ្តល់ផលប៉ះពាល់ដល់ការបំលាស់ទីកន្លែងរកចំណី និងការបន្តរពូជ​របស់ត្រីរាប់រយប្រភេទ ប៉ះពាល់​លើ​វិស័យជលផលសំខាន់ៗ ទាំងក្នុងប្រទេសកម្ពុជានិងឡាវខ្លួនឯង ពិសេសប៉ះពាល់​ដល់​ការរស់នៅរបស់​ប្រជាជនរាប់​សែន​នាក់ដែលរស់នៅតាមដងទន្លេមេគង្គ ក៏ដូចជាតាមដៃទន្លេមេគង់ នៃបណ្តាប្រទេស​ដែល​ទន្លេនេះឆ្លងកាត់ដែរ រួមមាន​ប្រទេស ថៃ ឡាវ កម្ពុជា និងវៀតណាម។ នេះជាការលើកឡើងរបស់លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកា នៃអង្គការ​មិន​មែន​រដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)។


សន្និសិទសារព័ត៌មាន នៅទីស្នាក់ការរបស់វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា កាល​ពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣។ [...]

វារី​​អគ្គិសនី​​សេសាន្ត​​ក្រោម​២៖ គួរ​ដោះ​ស្រាយ​លំនៅដ្ឋាន​រួច មុន​ចាប់​ផ្តើម​អនុវត្ត​គម្រោង

វារី​​អគ្គិសនី​​សេសាន្ត​​ក្រោម​២៖ គួរ​ដោះ​ស្រាយ​លំនៅដ្ឋាន​រួច មុន​ចាប់​ផ្តើម​អនុវត្ត​គម្រោង

ការសាងសង់ទំនប់វ៉ារីអគ្គីសនីសេសានក្រោមពីរ តម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋ ចេញពីចេញពីមូលដ្ឋាន ដែល​ជា​តំបន់ត្រូវ«អភិវឌ្ឍន៍»។ ក្រោយពីរដ្ឋសភាបានអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រដ្ឋាភិបាល​កម្ពុជា​ឲ្យទៅ​ក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្តក្រោមពីរកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងមកនេះ ដំណើររការនៃការរៀបចំ​លំនៅដ្ឋានថ្មី សម្រាប់ប្រជាពលរដ្ឋ«បំលាស់ទី» មិនទាន់មាននៅឡើយទេ។


រូបភាពទឹកដីព្រៃឈើ នៅជុំវិញទន្លេសេសាន ខេត្តស្ទឹងត្រែង។

លោក ហ្វឿន ហេង ប្រធានសហគមន៍ស្រែគរ បានលើកឡើងថា ប្រជាពលរដ្ឋទាងអស់ នឹងមិនជំទាស់ចំពោះការ​អភិវឌ្ឍន៍​ទេ នេះជាគោលការណ៍របស់រដ្ឋាភិបាល។ សម្រាប់លោកផ្ទាល់ព្រួយបារម្មណ៍ថា ការជម្លៀសប្រជាជនចេញនេះ ឃើញតែ​ក្នុងសេចក្តីប្រកាស ឯដីជាក់ស្តែងមិនដឹងថានៅទីណាឲ្យពិតប្រាកដនោះទេ។ [...]

រដ្ឋសភា​អនុម័ត្រ​សេចក្តី​ព្រាង​ច្បាប់ គម្រោង​សាង​សង់«វារី​អគ្គិសនី​សេសាន្ត​ក្រោម២»

រដ្ឋសភា​អនុម័ត្រ​សេចក្តី​ព្រាង​ច្បាប់ គម្រោង​សាង​សង់«វារី​អគ្គិសនី​សេសាន្ត​ក្រោម២»

បើទោះជាមានការតវ៉ា ពីប្រជាពលរដ្ឋ ព្រមទាំងកិច្ចអន្តរាគមន៏ ពីអង្គការសង្គមស៊ីវិល និងការជំទាស់ពីបក្សប្រឆាំង យ៉ាង​ណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តគម្រោងរបស់ខ្លួន ក្នុងការសាងសង់ «វារីអគ្គិសនីសេសាន្តក្រោម២» រហូតឈានមក​ដល់ការអនុម័ត្រ ដោយរដ្ឋសភាជាតិនៅថ្ងៃនេះ។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

សេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រម​លើ​ការធានា​ទូទាត់ ​របស់​រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅ​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន្ត​២ ត្រូវបានអនុម័ត្រ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ  ដោយរដ្ឋសភាជាតិ ក្នុងសម្លេង៨២លើ៩០។ បន្ទាប់ពីរដ្ឋាភិបាល​បានសម្រេចឲ្យក្រុមហ៊ុនចម្រុះ ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសវៀតណាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...