![«Keeko» មនុស្សយន្ដចិន ដែលចេះបង្រៀនកុមារៗ](https://monoroom.info/uploads/2018/09/20180831-scr_china-science-education-robot_keeko.jpg)
«Keeko» មនុស្សយន្ដចិន ដែលចេះបង្រៀនកុមារៗ
ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលមានបច្ចេកវិទ្យាស្ទុះងើបខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងត្រូវបានបំពាក់ កាន់តែច្រើនឡើងៗ ដោយមនុស្សយន្ដ។ ហើយក្នុងឆ្នាំនេះ ប្រទេសចិនបាននាំមុខគេ ចំពោះការប្រើប្រាស់មនុស្សយន្ដ នៅក្នុងវិស័យជាច្រើន ដូចជាវិស័យអប់រំ វិស័យសុខាភិបាល ឬការកំសាន្ដសប្បាយជាដើម។ នេះ បើតាមរបាយការណ៍ របស់សហព័ន្ធមនុស្សយន្ដអន្តរជាតិ (ហៅកាត់ តាមភាសាអង់គ្លេស «IFR» និងភាសាបារាំង «FIR»)។
ខាងក្រោមនេះ ជាមនុស្សយន្ដថ្មីមួយ ដែលទើបនឹងត្រូវបានបង្កើតឡើង សម្រាប់បម្រើ ឲ្យវិស័យអប់រំចិន។ វាមានឈ្មោះ «គីកូ (Keeko)» និងកំពុងមានប្រជាប្រិយភាព នៅក្នុងបណ្ដាសាលាមតេយ្យ បើទោះវាទើបនឹងត្រូវបាន យកមកប្រើប្រាស់ក៏ដោយ។ ជាមួយរូបរាងមូលៗ និងកំពស់៦០សង់ទីម៉ែត្រ «គីកូ» អាចធ្វើឲ្យកុមារទាំងឡាយស្រឡាញ់វា ដកចិត្តមិនបាន ហើយ «គីកូ» ក៏ចេះបង្រៀនកុមារទាំងឡាយ ឲ្យរៀនតាមវាដែរ ក្នុងតួនាទីវា ជា«ជំនួយការ» របស់គ្រូបង្រៀន [...]