អ្នកគ្រូក្រមុំចំណាយប្រាក់ល្បួង ដើម្បីរួមរ័ក្សជាមួយកូនសិស្ស
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មីនា ២០១៦
- កែប្រែចុងក្រោយ: March 12, 2016
- ប្រធានបទ: ខុសទំនង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកគ្រូជីវវិទ្យា វ័យ២៩ឆ្នាំ កញ្ញា ម៉ៃឃើល យ៉េហ៍ (Michelle Yeh) ដែលបង្រៀននៅក្នុងវិទ្យាល័យមួយ នាក្រុង ឡូសអែនជឺឡេស ភាគខាងលិចនៃសហរដ្ឋអាមេរិក ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន៣ឆ្នាំ៨ខែ ពីបទបានរួមរ័ក្សភិសម័យ ជាមួយកូនសិស្សខ្លួនឯងចំនួន៣នាក់ ខណៈពេលដែលកូនសិស្សទាំងនោះ នៅក្នុងវ័យជំទង់ (មិនទាន់គ្រប់អាយុ) នៅឡើយ។ គឺកូនសិស្សម្នាក់ ពីក្នុងចំណោមនោះ ដែលបានដាក់ពាក្យបណ្ដឹង ពីករណីនេះ មុននឹងកូនសិស្សពីរនាក់ទៀត បានចេញមុខ មកបញ្ជាក់ថាពួកគេក៏រងគ្រោះដូចគ្នា។
ទូរទស្សន៍ «KTLA 5» របស់អាមេរិក បានធ្វើការសម្ភាសកូនសិស្សម្នាក់នោះ ហើយបានឲ្យដឹងថា រឿងរ៉ាវបានចាប់ផ្ដើមដំបូង នៅកូនសិស្សរូបនេះ បានសុំប្រាក់ពីអ្នកគ្រូក្រមុំ ដើម្បីអាចជិះរថយន្ដក្រុងត្រឡប់ទៅផ្ទះ។ មិនត្រឹមតែឲ្យប្រាក់ ដើម្បីជិះរថយន្ដក្រុងទៅផ្ទះវិញទេ តែអ្នកគ្រូថែមទាំងបានហៅយុវជនក្មេង ឲ្យចូលទៅក្នុងបន្ទប់សាស្ត្រាចារ្យ (បន្ទប់សម្រាប់ឲ្យសាស្ត្រាចារ្យសម្រាក ឬជជែកគ្នា) ដើម្បីទិញម្ហូបចំណី ឲ្យយុវជនទទួលទាននោះទៀត។
តាំងពីពេលនោះមក លទ្ធផលពិន្ទុរបស់យុវជនជំទង់ ក្នុងមុខវិជ្ជា«ជីវវិទ្យា» មានការកើនឡើង គួរឲ្យកត់សម្គាល់។ យុវជននិយាយថា៖ «នៅពេលប្រលងយកពិន្ទុម្ដងៗ ខ្ញុំតែងទទួលបានពិន្ទុ A (ពិន្ទុដែលខ្ពស់បំផុត) បើទោះជាខ្ញុំមិនមានសមត្ថភាព ដើម្បីទទួលបានពិន្ទុនេះក៏ដោយ»។
ទិញសម្ភារៈឲ្យ ដើម្បីលួងចិត្ត...
យុវជនបានរៀបរាប់ថា ខ្លួនបានបដិសេធ មិនចង់មានទំនាក់ទំនងវែងឆ្ងាយ ជាមួយអ្នកគ្រូខ្លួននោះទេ ប៉ុន្តែអ្នកគ្រូវ័យក្មេង នៅតែទទូច រហូតទិញ Xbox 360 (សម្ភារៈសម្រាប់លេងហ្គេមវីដេអូ) ជាអំណោយឲ្យទៅយុវជន។ នៅពេលដែលយុវជន កំពុងសាកល្បងសម្ភារៈថ្មីនេះ ស្រាប់តែអ្នកគ្រូបានលោត មកអោបយុវជនជាប់។ យុវជនបានបន្តថា៖ «គាត់បានចាប់ផ្ដើមបបោសអង្អែលមុខខ្ញុំ អោបថើបខ្ញុំ ហើយយើងក៏បានរួមរ័ក្សជាមួយគ្នា»។
រឿងរ៉ាវរួមរ័ក្សភិសម័យ ដោយខុសទំនងនេះ បានបញ្ចប់ទៅ នៅបន្ទាប់ពីម្ដាយរបស់យុវជន បានដឹងពីរឿង ហើយបានប្ដឹងនគរបាល។ បន្ទាប់មកយុវជនជំទង់ពីរនាក់ទៀត ដែលសុទ្ធសឹងជាកូនសិស្ស របស់កញ្ញា យ៉េហ៍ បានចូលខ្លួនមកប្ដឹងដែរ ដោយម្នាក់ៗសុទ្ធតែបានរៀបរាប់ នូវរឿងរ៉ាវប្រហាក់ប្រហែលគ្នា។ ម្នាក់ត្រូវបានបបួលឲ្យទៅលង នៅសួនកំសាន្ដ «Disneyland» និងម្នាក់ទៀត ត្រូវបានបបួលឲ្យឡើងសណ្ឋាគារ ជាមួយអ្នកគ្រូក្រមុំរបស់ខ្លួន។ អ្នកគ្រូ យ៉េហ៍ ត្រូវបានកោះហៅ នៅចំពោះមុខប្រព័ន្ធតុលាការក្រុង ឡូសអេនជឺឡេស ហើយត្រូវបានបញ្ជូន ទៅឃុំខ្លួនភ្លាមៗ រហូតមកដល់ថ្ងៃបើកសវនាការ កាលពីចុងខែកុម្ភៈកន្លងទៅ៕
» វីដេអូបទសម្ភាស របស់ទូរទស្សន៍ KTLA 5 ទាក់ទងនឹងសំនុំរឿងខាងលើ៖