ភរិយា កែម ឡី ផ្ញើរសារ«ជិតមួយឆ្នាំ»ជូនស្វាមី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 05, 2017
- ប្រធានបទ: វិយោគសារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«
ប្តីសម្លាញ់!
ជិតមួយឆ្នាំហើយ ដែលពួកតិរិច្ឆានបានឆក់ យកជីវិតបងពីអូននិងកូនៗ។ អូននឹកបងណាស់! តែបងកុំបារម្ភអី ដោយសារមានបងប្អូនឈាមខ្មែរ ទាំងក្នុង និងក្រៅប្រទេស ជាង២លាននាក់ ដែលបានលើកទឹកចិត្តអូន ធ្វើឲ្យអូនរឹងមាំ។ អូនពិតជាមានមោទនភាពណាស់ ដែលមានបងជាស្វាមី។ បងលះបង់ជីវិតដើម្បីជាតិខ្មែរ។
បងដឹងអត់? កូនៗយើងគាត់ធំលឿនណាស់ ហើយពួកគាត់តែងតែជួយ មើលថែប្អូនប្រុសពៅ[របស់ពួកគេ]។ ឯកូនពៅយើងវិញ គាត់មានចរិកដូចបងណាស់ ហើយអូន និងកូនៗយើង កំពុងរងចាំទៅរស់ នៅប្រទេសដែលបងប្រាថ្នា ចង់ឲ្យកូនៗទៅរៀន ដោយមានការជួយជ្រោមជ្រែង ពីបងប្អូនខ្មែរចាស់ទុំដែលស្រលាញ់បង។
គ្រប់ដង្ហើមចេញចូលរបស់អូន គឺនឹកបងគ្រប់ពេល។ តែអូននឹងប្រើពេលវេលានេះ មកមើលថែរចិញ្ចឹមបីបាច់កូនៗរបស់យើង ឲ្យគាត់ដើរតាមកន្លងបង ចេះស្រលាញ់ និងជួយជាតិខ្មែរយើង ឲ្យមានការផ្លាស់ប្តូរ ដើម្បីសម្រេចបំណងបង។
ដូច្នេះសូមបងតាមថែរក្សារអូន និងកូនៗយើងណាបង។
ពីប្រពន្ធដែលស្រលាញ់បងបំផុត!
»
សូមបញ្ជាក់ជូនថា សារទាំងស្រុងខាងលើ ត្រូវបានអ្នកស្រីសរសេរ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ប្រាំថ្ងៃមុនខួនមួយឆ្នាំ នៃការបាញ់សម្លាប់ស្វាមីអ្នកស្រី កណ្ដាលរាជធានីភ្នំពេញ កាលពីឆ្នាំកន្លងទៅ។ អ្នកស្រីបានភ្ជាប់មកជាមួយ នូវរូបថត(ខាងក្រោម) បង្ហាញពីស្ថានភាពអ្នកស្រី និងកូនប្រុសទាំងអស់ ដែលកំពុងរស់នៅភៀសខ្លួន នៅក្រៅប្រទេស។