តារាស៊ិចស៊ីអាមេរិករូបនេះ ថ្លែងពី«ការរំខានព្រោះសុដន់ធំ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 05, 2017
- ប្រធានបទ: ជីវិតតារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្ផស្ស នៃតារាដើមទ្រូវបាន មិនមានន័យថា គ្រប់ផលិតកម្មភាពយន្ដ នៅហូលីវូដ (Hollywood) សុទ្ធតែចង់បាននោះទេ។ ផ្ទុយទៅវិញ សុដន់ដ៏ទ្រលុកទ្រលន់ បែរជាក្លាយជាបញ្ហា សម្រាប់តារាមួយចំនួន ដើម្បីទទួលបានការសំដែង នោះទៀតផង។ នេះ បើតាមការអះអាង របស់តារាសំដែងដ៏ស៊ិចស៊ី នាង អេមីលី រាតាកូវស្គី (Emily Ratajkowski) នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដី «Harper's Bazaar» ចេញផ្សាយក្នុងប្រទេសអូស្ត្រាលី។
តារាអាមេរិក វ័យ២៦ឆ្នាំ ដែលល្បីខ្លាំង នៅក្នុងវីដេអូចម្រៀង «Blurred Lines» បានអះអាងថា រូបសម្បត្តិរបស់នាង បានរំខាននាង មិនឲ្យនាងទទួលបានការសំដែង ជាតួឯក ឬតួសំខាន់ៗ នៅលើផ្ទាំងសំពត់ស។ រហូតមកដល់ថ្ងៃនេះ តារាសំដែងរូបនេះ បានត្អូញត្អែរថា រហូតមកដល់ថ្ងៃនេះ នាងទទួលបានការសំដែង ត្រឹមតែជាតួរង ក្នុងភាពយន្ដធំៗខ្លះ និងជាតួសំខាន់ខ្លះដែរ នៅក្នុងភាពយន្ដ ដែលមិនល្បីមួយចំនួន។
«តើមានបញ្ហាអ្វី ជាមួយដើមទ្រូង?»
បញ្ហាសំខាន់បំផុត គឺបណ្ដាលមកពីសុដន់ដ៏ទ្រលុកទ្រលន់របស់នាង។ តារាសំដែងបានពន្យល់ថា៖ «មានរឿងបែបនេះ ដែលតែងកើតឡើងចំពោះខ្ញុំ ជាញឹកញាប់ៈ អូ ដើមទ្រូងអ្នកឯង មានសភាពស៊ិចស៊ីខ្លាំងណាស់។ គឺជារឿង ដែលមានលក្ខណៈ ជាការរើសអើងស្ត្រី។ ពួកគេទាំងនោះ មិនចង់ធ្វើការជាមួយខ្ញុំ ដោយសារតែដើមទ្រូងខ្ញុំ មានទំហំធំពេក។»។
នាង អេមីលី បានចោទសួរថា៖ «តើមានបញ្ហាអ្វី ជាមួយដើមទ្រូង? វាជាផ្នែកមួយរបស់ស្ត្រី (...) ទោះជាវាមានទំហំតូច ឬធំ វាបានផ្ដល់រូបរាងដ៏ស្អាត ឲ្យស្ត្រី។ បើអញ្ចឹង តើអ្វីទៅជាបញ្ហា?»៕