តារា​បង្ហាញ​ម៉ូដ​អ៊ីតាលី​មួយ​រូប ក្លាយ​ជា​អាជ្ញា​កណ្ដាល​បាល់​ទាត់

នៅចុងសប្ដាហ៍នេះ សារព័ត៌មានមួយក្នុងប្រទេសអ៊ីតាលី បានរាយការណ៍ថា អតីតស្ត្រីអ្នកបង្ហាញម៉ូដ ដ៏ស្រស់​សោភា​មួយ​រូប បានលាលែងពីអាជីពដើមរបស់ខ្លួន ដើម្បីក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់។
នាង ក្លូឌីយ៉ា រ៉ូម៉ានី ក្នុងសម្លៀកបំពាក់ជាអាជ្ញាកណ្ដាល។ តែបើខោខ្លីរបៀបនេះ កីឡាករប្រហែលជាមិនទាត់បាល់ទេ។ (រូបថត INSTAGRAM / TWITTER)
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 09, 2014
  • ប្រធានបទ: សម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិស័យកីឡាបាល់ទាត់ លែង​នៅ​ជា​ផ្នែក​មួយ​ផ្ដាច់​មុខ របស់​បុរស​ទៀត តាំង​ពី​យូរ​មក​ហើយ បើ​សូម្បី​តែ​តារា​បង្ហាញ​ម៉ូដ​អ៊ីតាលី នាង ក្លូឌីយ៉ាង រ៉ូម៉ានី (Claudia Romani) ក៏​បាន​បោះ​បង់​អាជីព​របស់​ខ្លួន ពី​អ្នក​បង្ហាញ​ម៉ូដ មក​ជា​អាជ្ញា​កណ្ដាល​បាល់​ទាត់ ក្នុង​ក្រប​ខណ្ឌ​ជួរ​មុខ របស់​ប្រទេស​អ៊ីតាលី​ដែរ។ នាង​ជា​ស្ត្រី​លើក​ទី​មួយ​ហើយ ដែល​បាន​ជាប់​ជា​អាជ្ញា​កណ្ដាល នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បែប​នេះ ហើយ​នឹង​ត្រូវ​ចាប់​ផ្ដើម​អាជីព​ថ្មី ជា​អាជ្ញា​កណ្ដាល​របស់​នាង ចាប់​ពី​ឆ្នាំ​ក្រោយ​ត​ទៅ។

ក្នុងអាយុ៣២ឆ្នាំ នាង​កញ្ញា​ដែល​គេ​ឲ្យ​រហស្សនាម​ថា ជា​«ស្ត្រី​រូប​ឯក​ខាង​ឈុត​ខ្លី​ឆ្នាំ​២០១២» រូប​នេះ បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ ដោយ​សារ​នាង​មាន​គំនិត​មួយ​ចង់ «រត់​ជា​មួយ​កីឡាករ​ផ្សេង​ទៀត និង​ចង់​អនុវត្តន៍​ច្បាប់​បាល់​ទាត់ នៅ​លើ​ទី​លាន​បាល់​ទាត់»។ ហើយ​ទី​បំផុត​ទៅ នាង​បាន​ទទួល​សញ្ញាបត្រ​ខាង​អាជ្ញា​កណ្ដាល ដូច​បំណង​របស់​នាង​មែន ពី​សហព័ន្ធ​បាល់​ទាត់​នៃ​ប្រទេស​អ៊ីតាលី។

បើទោះជានាង បានទទួលសិទ្ធិជាផ្លូវការ ធ្វើជាអាជ្ញាកណ្ដាល ឲ្យការប្រកួតក្នុងកម្រិតខ្ពស់ក៏ដោយ តែនាងចាំ​បាច់​ត្រូវចាប់ផ្ដើម អាជីពថ្មីនេះ ពីការប្រកួតតូចៗជាមុនសិន។ យ៉ាងណាក៏ដោយ ក៏កាលពីថ្មីៗនេះ នាង ក្លូឌីយ៉ា រ៉ូម៉ានី បានពាក់រួចជាស្រេចហើយ នូវសម្លៀកបំពាក់ជាអាជ្ញាកណ្ដាលរបស់នាង ដើម្បីចូល​រួម​ក្នុង​បុណ្យ ហាឡូវីន (Halloween)។

វីដេអូខាងក្រោមនេះ ជារបស់អ្នកតាមប្រមាញ់ លួចថតរូបរបស់នាង កាលពីរដូវក្ដៅឆ្នាំនេះ (ប្រយ័ត្នឈាមច្រមុះ)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...