ងប់​នឹង​បាល់​ទាត់​ពេក ប្រមូល​ឈ្មោះ​កីឡាករ​ល្បី​ៗ​បារាំង ដាក់​​ឲ្យ​កូន

ពេលកូនវាធំឡើង ហើយទៅសរសរឈ្មោះ នៅពេលប្រលង ... ទម្រាំសរសេរឈ្មោះខ្លួនឯងចប់ ផុតម៉ោងប្រលង​អស់​រលីង។ សំនួរសួរថា ហេតុអ្វីក៏ដល់​ថ្នាក់នេះ? មូលហេតុតែម្យ៉ាងគត់ នោះគឺដោយសារតែ«ងប់»នឹងបាល់ទាត់ពេក ទើបដើរប្រមូលឈ្មោះ កីឡាករបាល់ទាត់ល្បីៗរបស់ប្រទេសបារាំង យកមកដាក់ឲ្យកូនខ្លួនឯង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពេលកូនវាធំឡើង ហើយទៅសរសរឈ្មោះ នៅពេលប្រលង ... ទម្រាំសរសេរឈ្មោះខ្លួនឯងចប់ ផុតម៉ោងប្រលង​អស់​រលីង។ សំនួរសួរថា ហេតុអ្វីក៏ដល់​ថ្នាក់នេះ? មូលហេតុតែម្យ៉ាងគត់ នោះគឺដោយសារតែ«ងប់»នឹងបាល់ទាត់ពេក ទើបដើរប្រមូលឈ្មោះ កីឡាករបាល់ទាត់ល្បីៗរបស់ប្រទេសបារាំង យកមកដាក់ឲ្យកូនខ្លួនឯង។


កុមារា ដែលត្រូវបានឪពុកដាក់ឈ្មោះឲ្យយ៉ាងវែង។ (រូបថតផ្តិតពីវីដេអូ)

បាល់ទាត់ - ក្មេងប្រុសនោះខ្លួនឯង ចង់ឲ្យគេហៅខ្លួនវាថា ល្វី ហ្គូស្តាវូ (Luiz Gustavo) ដែលជាឈ្មោះកីឡាករ​ខ្សែ​បម្រើមួយរូប នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ តែឪពុករបស់កុមារ ជាតិប្រេស៊ីល រស់នៅក្រុម ម៉ាស៊ឺយ៉ូ (Maceió) ម្នាក់នេះ បែរជាសម្រេចដាក់ឈ្មោះកូន តាមចំណូលចិត្តរបស់គាត់ទៅវិញ។

បុរសជាឪពុក លោក ភើទ្រីស៊ីយ៉ូ សេនតូស (Petrúcio Santos) បានស្រឡាញ់ចូលចិត្ត ក្រុមបាល់ទាត់ជម្រើស​ជាតិ​បារាំង តាំងពីឆ្នាំ២០០៦មក ដោយសារតែក្រុមបាល់ទាត់នេះ បានបំបាក់ក្រុមបាល់ទាត់ប្រេស៊ីល នៅពេលនោះ ដោយ​ពិន្ទុ១-០។ ដោយសារហេតុនោះហើយ ទើបបានដាក់ឈ្មោះកូនរបស់លោក នៅក្នុងសំបុត្រកំណើត ដោយប្រមូល​ឈ្មោះកីឡាករបារាំង ល្បីៗ មកដាក់សឹងតែទាំងអស់។

កូនរបស់គាត់ ដែលទើបនឹងមានអាយុ៧ឆ្នាំនៅពេលនេះ មានឈ្មោះថា៖ «Zinedine Yazid Zidane Thierry Hanry Barthez Eric Felipe»។ ឈ្មោះមួយទៀត ដោយសារតែឪពុកអានភាសាបារាំង មិនច្បាស់ បានត្រូវកុមារជាកូន យក​មករអ៊ូដាក់អ្នកសារព័ត៌មានថា៖ «ខ្ញុំអត់ទាន់ចេះហៅទេ ព្រោះខ្ញុំមិនបានរៀនហៅ ឈ្មោះនេះទេ»។

ហេតុអ្វីក៏ដល់ថ្នាក់នេះ? លោកឪពុកបាននិយាយថា៖ «ខ្ញុំបានបាក់ចិត្តស្ដូកតែម្ដង ទៅលើសមានចិត្តរបស់​ក្រុម​បាល់​ទាត់បារាំង។ ហើយខ្ញុំបានរៀនភាសាបារាំង ដើម្បីអាចនិយាយបានច្បាស់ជាងនេះ នៅពេលណា ដែលខ្ញុំមកលេង​ប្រទេសបារាំង។» លោកនៅរំលឹកមកវិញ នូវកីឡាករម្នាក់ទៀត ដែលធ្លាប់ជាតារាបាល់ទាត់ជើងឯក របស់បារាំងដែរ ឈ្មោះ អេរិក កង់តូណា (Eric Cantona) ដោយមិនភ្លេចផងទេ ពីគ្រូបង្វឹកប្រេស៊ីល សព្វថ្ងៃ លោក ល្វី ហ្វីលីព ស្កូឡារី (Luiz Felipe Scolari) ដែលសម្រាប់លោកឪពុករូបនេះ ពួកគេ សុទ្ធតែជាមនុស្សពិសេសៗ។

អញ្ចឹងហើយ បានជាគេតែងតែនិយាយថា «បើស្រឡាញ់ ធ្វើអ្វីក៏សម» !!!

រូបថតក្នុងគ្រួសារ និងលិខិតកំណើត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...