បាល់ទាត់ពិភពលោក៖ បារាំងឈ្នះអូស្ត្រាលី និងត្រូវអរគុណអាជ្ញាកណ្ដាលវីដេអូ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 16, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងការប្រកួតជុំទីមួយ នៃពូល C ក្រុមជម្រើសជាតិបារាំង រកបានជ័យជំនះយ៉ាងពិបាក ទល់នឹងក្រុមអូស្ត្រាលី ដែលផ្ដុំគ្នាការពារ និងវាយសម្រុក ប្រកបដោយវិន័យ និងបច្ចេកទេសដ៏ល្អ។
គ្រាប់បាល់ទាំងពីរគ្រាប់ ដែលក្រុមបារាំងរកបាននោះ មានគ្រាប់ទី១ (នៅនាទីទី៥៨) ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ របស់កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) បន្ទាប់ពីអាជ្ញាកណ្ដាលបានទស្សនារូបភាព របស់អាជ្ញាកណ្ដាលវីដេអូរួច ខណៈគ្រាប់ទីពីរ (នៅនាទីទី ៨១) ជាបាល់របស់កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ដែលមិនមែនជាគ្រាប់បាល់ច្បាស់លាស់ និងត្រូវបានបង្វែង ដោយខ្សែការពារអូស្ត្រាលី។
រីឯមួយគ្រាប់ (នៅនាទីទី ៦១) របស់ក្រុមអូស្ត្រាលីវិញ ជាបាល់ពិន័យ នៅចំពោះកំហុសរបស់ខ្សែការពារបារាំង កីឡាករ សាម៉ុយអែល អ៊ូមទីទី (Samuel Umtiti) ដែលលោតឡើង ហើយលើកដៃរបស់ខ្លួន ទៅប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។ កំហុសនេះ បង្ហាញថាក្រុមបារាំង មានខ្សែការពារខ្សោយ មិនស៊ីចង្វាក់ ស្របគ្នានឹងខ្សែប្រយុទ្ធ ដែលនៅស្ទើ...
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម បារាំង និងក្រុម អូស្ត្រាលី៖
គេត្រូវនិយាយដែរថា កីឡាករភាគច្រើន របស់បារាំង សុទ្ធសឹងមានវ័យក្មេងៗ និងកីឡាករខ្លះ មិនទាំងដែលស្គាល់ បាល់ទាត់ពិភពលោក ពីមុនមកផងទេ បើទោះជាកីឡាករទាំងនោះ កំពុងទាត់ឲ្យក្រុមធំៗ នៅអ៊ឺរ៉ុបក៏ដោយ។ យ៉ាងណា នៅពេលនេះ ក្រុមជម្រើសជាតិបារាំង ទទួលបានបីពិន្ទុ និងឡើងមកនៅលើកំពូលតារាង នៃពូល C ដោយនៅរង់ចាំការប្រកួតរវាងក្រុម ប៉េរូ និងក្រុម ដាណឺម៉ាក នៅប៉ុន្មានម៉ោងខាងមុខនេះ៕