ទស្សនិកជន​សេណេហ្គាល់​ទាំង​នេះ បោស​សំអាត​មុន​ចាក​ចេញ​ពី​កីឡដ្ឋាន

បណ្ដាអ្នកគាំទ្រក្រុម សេណេហ្គាល់ ទាំងនេះ បានសំដែងនូវការកាយវិការ ដ៏គំរូមួយ កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីក្រុមខ្លួន បានយកឈ្នះ លើក្រុម ប៉ូឡូញ រួចហើយនោះ។
ទស្សនិកជន​សេណេហ្គាល់​ទាំង​នេះ បោស​សំអាត​មុន​ចាក​ចេញ​ពី​កីឡដ្ឋាន
កាយវិការបោសសំអាត របស់អ្នកគាំទ្រក្រុម សេណេហ្គាល់ បន្ទាប់ពីការប្រកួតបានបញ្ចប់ និងនៅមុនការចាកចេញ ពីកីឡដ្ឋាន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមកីឡាករ របស់ក្រុមជម្រើសជាតិ សេណេហ្គាល់ មិនទទួលបានចំណាប់អារម្មណ៍តែឯង ដោយសារជ័យជំនះរបស់ក្រុមខ្លួន (២-១) ក្នុងការប្រកួតជុំដំបូង ជាមួយនឹងក្រុម ប៉ូឡូញ កាលពីល្ងាចថ្ងៃអង្គារ ក្នុងកីឡដ្ឋាន «Spartak Stadium» នៃរដ្ឋធានីម៉ូស្គូ នោះទេ។

ប៉ុន្តែ ក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិ សេណេហ្គាល់ ដែលហៅខ្លួនឯងថា «Le 12ème Gaïndé» ក៏បានបង្កើតចំណាប់អារម្មណ៍ សម្រាប់ពិភពលោកទាំងមូលដែរ។ នោះ គឺទស្សនិកជន មកពីក្រុម «Le 12ème Gaïndé» បានយកពេលវេលា នៅក្រោយការប្រកួត ដើម្បីបោសសំអាត ទីកន្លែងដែលក្រុមខ្លួន បានអង្គុយ (ឬឈរ) នៅក្នុងកីឡដ្ឋាន ជាជាងការចាកចេញ ដូចទស្សនិកជនផ្សេងទៀត។

កាយវិការនេះ ត្រូវបានកោតសរសើរជាទូទៅ នៅលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានលើកឡើងថា៖ «ជារឿងដ៏ល្អបំផុត ដែលអ្នកឯងបានមើលឃើញ នៅថ្ងៃនេះ»។

អ្នកគាំទ្រក្រុមជប៉ុន ក៏បានធ្វើទង្វើដូចគ្នានេះ នៅក្រោយការប្រកួត រវាងក្រុម ជប៉ុន និងក្រុម កូឡំប៊ី ដែលប្រព្រឹត្តិទៅ មុនការប្រកួតរវាងក្រុម ប៉ូឡូញ និងក្រុម សេណេហ្គាល់ (ពូល H តែមួយ) ដែរ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...