បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​ ជួយ​ព័រទុយហ្គាល់​ឲ្យ​ស្មើ​អេស្ប៉ាញ ​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ

ក្នុងការរកគ្រាប់បាល់ បាន៣គ្រាប់តែឯង ទល់នឹងក្រុមអេស្ប៉ាញនេះ កំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនត្រឹមតែជួយសង្គ្រោះ ក្រុមជម្រើសជាតិព័រ ទុយហ្គាល់ របស់ខ្លួនប៉ុណ្ណោះទេ តែ រ៉ូណាល់ដូ បានក្លាយជាកីឡាករទី៤ ដែលរកគ្រាប់បាល់ បានច្រើនជាងគេ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក បួនដងជាប់ៗគ្នា។
បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​ ជួយ​ព័រទុយហ្គាល់​ឲ្យ​ស្មើ​អេស្ប៉ាញ ​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ នៅមុនទាត់បាល់ពិន័យ ដែលជាគ្រាប់បាល់ទី៣របស់ខ្លួន ដើម្បីជួយសង្គ្រោះក្រុម ព័រទុយហ្គាល់ ឲ្យរកគ្រាប់បាល់ស្មើ ជាមួយក្រុម អេស្ប៉ាញ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 16, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករទី៤ នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក បួនជំនាន់ជាប់ៗគ្នា (មិនមែន៤ជំនាន់ចុងក្រោយទេ) បន្ទាប់ពីរកគ្រាប់បាន ៣គ្រាប់តែឯង នៅក្នុងការប្រកួតរវាង ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុម អេស្ប៉ាញ ក្នុងយប់ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលជាការប្រកួតមួយ ដែលត្រូវបានចាត់ទុក ថាជាការប្រកួត រវាងក្រុមយក្សទាំងពីរ (ក្រុម ព័រទុយហ្គាល់ ទើបនឹងឈ្នះជាជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៦ ខណៈក្រុមអេស្ប៉ាញ បានឈ្នះ ជាជើងឯកពិភពលោក ជាច្រើនដង)។

កីឡាករបីរូបទៀត ដែលឈរនៅខាងមុខ កីឡាករ រ៉ូណាល់ដូ មាន

១) កីឡាករអាល្លឺម៉ង់ «Miroslav Klose» រកបាន១៦គ្រាប់ (ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ ២០០២ - ២០០៦ - ២០១០ និង ២០១៤)

២) កីឡាករប្រេស៊ីល «Pelé» រកបាន១២គ្រាប់ (ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ ១៩៥៨ - ១៩៦២ - ១៩៦៦ និង ១៩៧០)

៣) កីឡាករអាល្លឺម៉ង់ «Uwe Seeler» រកបាន៩គ្រាប់ (ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ ១៩៥៨ - ១៩៦២ - ១៩៦៦ និង ១៩៧០)

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ព័រទុយហ្គាល់ និងក្រុម អេស្ប៉ាញ៖

ចំពោះកីឡាករ រ៉ូណាល់ដូ វិញ រកបានតែត្រឹមតែ ៦គ្រាប់ប៉ុណ្ណោះ មកទល់ការប្រកួតឆ្នាំនេះ (ឆ្នាំ២០០៦ បាន១គ្រាប់ - ២០១០ បាន១គ្រាប់ - ២០១៤ បាន១គ្រាប់ និងឆ្នាំ២០១៨ បានបីគ្រាប់។ តែព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ ទើបតែចាប់ផ្ដើមនៅឡើយទេ។ បានសេចក្ដីថា ចំណាត់ថ្នាក់ខាងលើ អាចផ្លាស់ប្ដូរ នៅពេលខាងមុខ ជាពិសេសនៅក្រោយការប្រកួត រវាងក្រុមព័រទុយហ្គាល់ ជាមួយក្រុមណាផ្សេងនោះ។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់ របស់ពូល B បន្ទាប់ពីការប្រកួត រវាងក្រុមយកទាំងពីររួច។ ការប្រកួតលើកមុន របស់ក្រុម ម៉ារ៉ុក និងក្រុម អៀរ៉ង់ បានបញ្ចប់ទៅ ដោយក្រុម អៀរ៉ង់ ឈ្នះក្រុម ម៉ារ៉ុក នៅនាទីចុងក្រោយបំផុត

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...