Posts tagged as "Etudiant Association"

សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រៀបចំ​កម្មវិធី​សប្បុរសធម៌​ដើម្បី​«បន្លប់​ថ្ងៃ​១៤​កុម្ភៈ»

សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រៀបចំ​កម្មវិធី​សប្បុរសធម៌​ដើម្បី​«បន្លប់​ថ្ងៃ​១៤​កុម្ភៈ»

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ណែនាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នានា សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​មួយ ដើម្បី​បង្វែ​សកម្មភាព​របស់​​យុវជន​​ទាំង​នោះ ដោយ​ឲ្យ​ពួក​គេ​ងាក​មក​ចូលរួម​សកម្មភាព រក​ថវិកា​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា និស្សិត​ក្រីក្រ និង​អ្នក​ជំងឺ​ដែល​កំពុង​គេង​​សំរាក​នៅ​តាម​មន្ទីរ​ពេទ្យ​វិញ។

កម្មវិធីនេះ នឹងប្រព្រឹកថ្ងៃទី ១៤ កុម្ភៈស្អែកនេះ នៅបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការរៀបចំ​ចាត់ចែកពីសាលាផ្ទាល់តែម្តង។ នៅក្នុងកម្មវិធីនេះ មានសកម្មភាពធំៗបី ដែលមានដូចជាការប្រគំតន្ត្រី លក់ដូ​និង​តាំងពិពណ៍ និងកម្មវិធីដាំកូនឈើ។ គណៈកម្មការសាលា បានសាងសង់ស្តង់លក់ជាច្រើនកន្លែង ក្នុងបរិវេណ​សាកលវិទ្យាល័យ [...]

និស្សិត​ផ្នែក​ទស្សនវិជ្ជា ស្នើ​ក្រសួង​ឲ្យ​ដាក់​មុខវិជ្ជា​នេះ នៅ​ថ្នាក់​វិទ្យាល័យ

និស្សិត​ផ្នែក​ទស្សនវិជ្ជា ស្នើ​ក្រសួង​ឲ្យ​ដាក់​មុខវិជ្ជា​នេះ នៅ​ថ្នាក់​វិទ្យាល័យ

ក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ផ្នែកទស្សនវិជ្ជា ដែលបានដាក់ញត្តិមួយនៅក្រសួងអប់រំ យុវជន និង​កីឡា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ បានត្រឡប់ទៅក្រសួងនេះវិញ នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បី​ចង់ដឹងពីចម្លើយពីក្រសួងវិញ។ និស្សិតម្នាក់ពីក្នុងនោះ បានថ្លែងពន្យល់ពីអ្វីដែលពួកគេទាមទារ ហើយថាចម្លើយ​ពី​ក្រសួង បានត្រឹមតែឲ្យរងចាំទៀតប៉ុណ្ណោះ។


កុមារមកអានសៀវភៅ នៅអង្គការផ្ទះបាយកុមារ ។ (រូបថត MONOROOM.info/ ជា ប៊ុនធឿន)

អប់រំ - ដោយបានទទឹងរងចាំជាច្រើនថ្ងៃ ពីលទ្ធផលឆ្លើយតបរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹង​ការ​ដាក់​ញត្តិកាលពីថ្ងៃទី៤ ខែកក្កដា កន្លងមកនោះ ក្រុមនិស្សិតផ្នែកទស្សនៈវិជ្ជា [...]

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នាយកសាលាឯកជនមួយរូប ត្រូវបានមនុស្សបួននាក់ ក្នុងឯកសណ្ឋានស៊ីវិល និងយោធាបានជិះរថយន្តឯកជន ចុះ​ចាប់​ខ្លួន«មនុស្ស» តាមទីសាធារណៈ ដោយគ្រាន់តែមាន«ដីកាចូលខ្លួន»របស់តុលាការ។


វិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ វេលាម៉ោងប្រមាណជាង ៩ មានរថយន្តរ៉េវហ្វ័រ (Rav4) ពណ៌​ក្រហម ពាក់ស្លាកលេខ ​ភ្នំពេញ ពីរអ​-៣៦០៨ (2R-3608) បានទៅឈប់មុខវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិមួយ ក្នុងសង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ។ បន្ទាប់មក មនុស្សបួននាក់ ក្នុងសំលៀកបំពាក់ស៊ីវិលបីនាក់ និងឯកសណ្ឋាន​យោធាម្នាក់ បានចុះពី​រថយន្ដនេះ [...]

សមាគម​និស្សិត៖ ជា​កិច្ចការ​សង្គម ឬ​ដើម្បី​នយោបាយ?

សមាគម​និស្សិត៖ ជា​កិច្ចការ​សង្គម ឬ​ដើម្បី​នយោបាយ?

ការបង្កើតជាសមាគមយុវជន ឬនិស្សិត នៅតាមបណ្តាសាកលវិទ្យាល័យរដ្ឋ និងឯកជននានានៅក្នុងប្រទេសកម្ពុជា វាជា ចំណែកមួយ ចូលរួមក្នុងកិច្ចការសង្គម និងជួយជំរុញឲ្យប្រទេសជាតិមានការរីកចំរើន។ ប៉ុន្តែ ការបង្កើតសមាគមនេះ ត្រូវបាន​អ្នកវិភាគខ្លះមើលឃើញថា បានធ្វើឡើង ដើម្បីបម្រើឲ្យគណបក្សនយោបាយ ឬក៏ក្រុមមនុស្សមួយចំនួន ប្រើប្រាស់​ដើម្បី​មហិច្ឆតារបស់ខ្លួន ហើយចង់​យកយុវជន មកធ្វើជាឈ្នាន់ សម្រាប់ដំណើរទៅមុខរបស់ខ្លួន ឬក្រុមខ្លួន។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១ ក្រសួង អប់រំយុវជននិងកីឡា បានអនុម័ត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៏​យុវជនកម្ពុជា ដែលមាន១២ចំណុចធំៗ ក្នុងនោះ មានការបង្កើនអោយមានកាន់តែខ្លាំង នូវការចូលរួមរបស់យុវជនក្នុងសង្គម និងការងារស្ម័គ្រចិត្ត។ ត្រង់ចំណុចនេះ លោកកែម ឡី អ្នកវិភាគឯករាជ្យទៅលើបញ្ហាសង្គម បានមើលឃើញថា ការចូលរួម របស់យុវជន នៅក្នុងការសម្រេចចិត្ត និងកិច្ចការងារសង្គម គឺនៅមានកម្រិតនៅឡើយ។ លោកពន្យល់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...