នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នាយកសាលាឯកជនមួយរូប ត្រូវបានមនុស្សបួននាក់ ក្នុងឯកសណ្ឋានស៊ីវិល និងយោធាបានជិះរថយន្តឯកជន ចុះ​ចាប់​ខ្លួន«មនុស្ស» តាមទីសាធារណៈ ដោយគ្រាន់តែមាន«ដីកាចូលខ្លួន»របស់តុលាការ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកសាលាឯកជនមួយរូប ត្រូវបានមនុស្សបួននាក់ ក្នុងឯកសណ្ឋានស៊ីវិល និងយោធាបានជិះរថយន្តឯកជន ចុះ​ចាប់​ខ្លួន«មនុស្ស» តាមទីសាធារណៈ ដោយគ្រាន់តែមាន«ដីកាចូលខ្លួន»របស់តុលាការ។


វិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ វេលាម៉ោងប្រមាណជាង ៩ មានរថយន្តរ៉េវហ្វ័រ (Rav4) ពណ៌​ក្រហម ពាក់ស្លាកលេខ ​ភ្នំពេញ ពីរអ​-៣៦០៨ (2R-3608) បានទៅឈប់មុខវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិមួយ ក្នុងសង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ។ បន្ទាប់មក មនុស្សបួននាក់ ក្នុងសំលៀកបំពាក់ស៊ីវិលបីនាក់ និងឯកសណ្ឋាន​យោធាម្នាក់ បានចុះពី​រថយន្ដនេះ ហើយបានចូលទៅចាប់នាយកវិទ្យាស្ថានខាងលើ ដោយគ្មានវត្តមានព្រះរាជអាជ្ញា ក្នុងការដឹកនាំចាប់ខ្លួនមនុស្សនេះទេ។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបញ្ជាក់ថា ការចាប់ខ្លួនេះ មានទាក់ទងនឹងករណីជំពាក់ប្រាក់ និងមានដីកា​តុលាកាដែលបានសរសេរថា «ឲ្យចូលខ្លួន» តែប៉ុណ្ណោះ មិនមែនជាដីកាចាប់ខ្លួន ឬនាំខ្លួនឡើយ។ ជាងនេះទៅទៀត ក្រុមដែលបានចុះមកចាប់ មិនបានអានដីកានោះ មុននឹងធ្វើការចាប់ខ្លួននោះទេ ដោយគ្រាន់តែគេបានដឹងថា ជនម្នាក់​នៃក្រុម​ដែល​ចុះចាប់​ពលរដ្ឋ​នោះ បានអះអាងខ្លួនជាសមត្ថកិច្ច មកធ្វើការចុះចាប់ខ្លួន តាមដីកាតុលាការ។

ដំណាលគ្នានៃការចាប់ខ្លួន និងបង្ខំឲ្យចូលឡាននោះ មានប្រជាពលរដ្ឋមួយចំនួន ដែលនៅកន្លែងកើតហេតុ ពិសេស​បុរសម្នាក់ ដែលជាប្រជាពលរដ្ឋធម្មតានោះ បានឲ្យបុរសម្នាក់ដែលកាន់ដីកានោះ បង្ហាញឈ្មោះ និងអង្គភាពរបស់ខ្លួន​ជាមុនសិន ទើបមានសិទ្ធិមកចាប់មនុស្សតាមទីសាធារណៈ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ដីកានោះជាដីកា«ចូលខ្លួន» ហើយបែរ​ជា​មកចាប់ខ្លួនទៅវិញ។ មានន័យថា ក្រុមនេះជាអ្នកអនុវត្តច្បាប់ តែធ្វើបំពានច្បាប់។ ពួកគាត់បានលើកជាចំណោទថា តើក្រុមនេះអាងលើអ្វី បានជាមកធ្វើបំពានច្បាប់ ទាំងកណ្តាលវាលយ៉ាងដូច្នេះ? ឬក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយ? ឬមួយអាងតែខ្លួនមានអំណាច ជាអ្នកធំ ឬធ្វើតាមការបញ្ជារបស់បុគ្គល អ្នកមានលុយណាម្នាក់?

តែផ្ទុយទៅវិញ អ្នកកាន់ដីការូបនោះ មិនបានប្រាប់ ឬបង្ហាញអត្តសញ្ញាណរបស់ខ្លួនទេ បែរជារត់គេចចេញ​ពីហ្វូង​ប្រជាពលរដ្ឋ។ ស្របពេលគ្នាដែរ ពលរដ្ឋអ្នកក្លាហានម្នាក់ ដែលមិនខ្វល់ចំពោះ«ស្បែក»ជាសមត្ថកិច្ច របស់ក្រុម​មនុស្សទាំងនេះ បានតាមបង្ខំ ឲ្យអ្នកកាន់ដីកានោះបង្ហាញឈ្មោះ។ តែក្ដីក្លាហាន បានធ្វើឲ្យពលរដ្ឋដែល​គេមិន​ស្គាល់​ឈ្មោះរូបនេះ ត្រូវក្រុមជនខាងលើ ដែលជាគ្នីគ្នានៃអ្នកកាន់ដីកា ធ្វើការឃាត់ខ្លួនយកទៅជាមួយដែរ។ គេមិនដឹងថា តើ​បុរសខាងលើ ត្រូវបាននាំខ្លួនទៅណា ឬមានវាសនាដូចម្ដេចនោះនៅឡើយ។

ក្នុងពេលឃាត់ខ្លួន បុរសដែលចេញមុខតវ៉ារូបនេះ បានស្រែកខ្លាំងៗថា៖ «អ្នកឯងជាសមត្ថកិច្ច ធ្វើល្មើស មិន​ហ៊ាន​បង្ហាញឈ្មោះ។ (...)  សមត្ថកិច្ចស្អី មិនបង្ហាញឈ្មោះគេ មិនបង្ហាញកាតគេ ជាសមត្ថកិច្ចដែរ?»។

ដោយឡែក នាយកវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ ដែលមុននេះ ត្រូវបានចាប់រុញចូលរថយន្ដ បានរត់គេចខ្លួនបាត់ ចេញ​ពី​រថយន្តនោះ ទាំងដៃជាប់ខ្នោះម្ខាង។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមស្វែងរកប្រតិកម្ម និងការស្រាយបំភ្លឺលើករណីនេះ ពីក្រុមមនុស្សដែលពាក់​«ស្បែក»ជាសមត្ថកិច្ចខាងលើ តែផ្ទុយទៅវិញ អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បែរជាទទួលបានការព្រមានត្រឡប់​មកវិញ ហាមមិនឲ្យចុះផ្សាយអត្ថបទ ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ៕

ខាងក្រោម ជារូបភាពវីដេអូ ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ នៅមុខវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...