គម្រោងមកស្រុករបស់ សារ៉ាយ សក្កណា លើកពេលឬរំសាយចោល?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គម្រោងវិលមកកាន់កម្ពុជាវិញ របស់តារាសម្តែងអ្នកនាង សារ៉ាយ សក្កណា ដែលបានគ្រោងសម្រាប់ចុងខែមិថុនា និងក្រោយមក ថាប្ដូរគម្រោងចុះមកវិញ នៅអំឡុងខែកក្កដាវិញនោះ ដូចចេះតែស្ងាត់ទៅៗ។ ថ្ងៃនេះ ខែកក្កដាជិតដាច់ទៅហើយ តែការវិលត្រឡប់មកមាតុភូមិវិញ របស់អ្នកនាង សារ៉ាយ សក្កណា នៅតែមិនទាន់ឃើញសញ្ញាវិជ្ជមានណានៅឡើយ។ តើមូលហេតុនេះ បណ្តាលមកពីអ្វី ឬបណ្តាលមកពីស្វាមីរបស់នាង មិនហ៊ានបណ្តោយឱ្យភរិយា ដ៏ស្រស់ស្អាតវិលមកស្រុកតែម្នាក់ឯង?
តារាភាពយន្ដ សារ៉ាយ សក្ខណា។ (រូបថតហ្វេសប៊ុក)
តារា - គម្រោងវិលមកលេងស្រុកកំណើតវិញ របស់អ្នកនាង សារ៉ាយ សក្ខណា កំពុងស្ថិតក្នុងភាពមិនទាន់ប្រាកដដដែល ពោលគឺទំនងអាច នឹងត្រូវលុបចោលម្ដងទៀត។ បើតាមគម្រោងអ្នកនាង សារ៉ាយ សក្ខណា គ្រោងនឹងវិលមកស្រុកកំណើតវិញ កាលពីអំឡុងចុងខែមិថុនាកន្លងមកម្ល៉េះ តែគម្រោងនេះត្រូវ បានខកខានវិញ រហូតមកដល់ បច្ចុប្បន្ន។
ខែកក្កដាបានរំកិលជិតនឹងផុតទៀតហើយនោះ ដំណឹងពីការវិលមកទទួលតំណែងតួឯកភាពយន្ដ របស់តារាស្រីល្បីឈ្មោះ អ្នកនាង សារ៉ាយ សក្ខណា ដែលបានចាកចេញពីប្រទេសកំណើត ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមី នៅតែមិនមានសញ្ញាវិជ្ជមានដដែល ខណៈអ្នកស្រី ផាន់ សម្ផស្ស ជាម្តាយរបស់តារារូបនេះ នៅតែបង្ហាញជំហរយ៉ាងមុតមាំ ពីដំណើរវិលត្រឡប់មកប្រទេសកម្ពុជា របស់កូនរបស់ខ្លួន។
ជាមួយនឹងការខកខានដែលមិនដឹងមូលនេះ ម្តាយរបស់តារាសម្តែងអ្នកនាង សារ៉ាយ សក្កណា បានត្រឹមតែប្រាប់ក្រុមអ្នកអ្នកសារព័ត៌មានថា កូនស្រីរបស់អ្នកស្រី មិនអាចមកស្រុកខ្មែរបាន តាមការគ្រោងទុកនោះទេ ហើយរហូតដល់ពេលនេះ ក៏នៅមិនទាន់ដឹងថា គម្រោងនេះនឹងត្រូវបន្តពន្យារដល់ពេលណា ឬក៏អាចត្រូវលុបចោល តែម្ដងនោះដែរ។
អ្នកស្រីនៅតែបញ្ជាក់ថា មូលហេតុនៃការខកខាននោះថា គឺដោយសារឯកសារ ដែលមន្ត្រីសហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ឱ្យនាងនោះ មិនទាន់ធ្លាក់មកដូចការគ្រោងទុក ទើបធ្វើឱ្យកូនអ្នកស្រីខកខានក្នុង ការវិលមកលេងស្រុកកំណើត និងខកខានលើការព្រមព្រៀងសម្ដែង រឿងចំនួន៤ឱ្យផលិតកម្មមួយចំនួននៅក្នុងស្រុក។ យ៉ាងណាម៉ិញញ អ្នកស្រីលើកឡើងផងដែរថា គម្រោងវិលមក លេងនៅស្រុកកំណើត ក្នុងរយៈពេល ប្រមាណមួយខែកន្លះរបស់កូនអ្នកស្រីនេះ នឹងមិនត្រូវបានធ្វើការរំសាយនោះទេ ដោយគ្រាន់តែអាចលើកពេលទៅខែ បន្តបន្ទាប់ទៀតដោយមិនទាន់អាចកំណត់ពេលឱ្យច្បាស់លាស់បានតែប៉ុណ្ណោះ។
ប៉ុន្តែបើតាមសារព័ត៌ក្នុងស្រុកមួយ ដែលទទួលបានដំណឹងនេះ ពីប្រភពអ្នករស់សហរដ្ឋអាមេរិក បានបង្ហើបចម្លើយ ហាក់ផ្ទុយពីការអះអាងរបស់អ្នកស្រី ផាន់ សម្ផស្ស ដែលថា អ្នកនាង សារ៉ាយ សក្ខណា មិនអាចវិលមកស្រុកកំណើត តាមការគ្រោងនោះ ដោយសារមន្ត្រីសហរដ្ឋអាមេរិក មិនទាន់ចេញហ្គ្រីនកាតឱ្យ។
ប្រភពពីអ្នករស់នៅសហរដ្ឋអាមេរិច ដែលសារព័ត៌មានក្នុងស្រុកខាងលើបានដកស្រង់សម្តីថា «រឿង សក្ខណា ដែលថាខកដំណើរ មិនបានមកស្រុកខ្មែរ តាមគម្រោងរបស់នាងនោះ ខ្ញុំដឹងមិនច្បាស់ដែរ តែខ្ញុំដឹងខ្លះៗថា រឿងនោះអាចមកពីប្តីនាង មិនទាន់ចង់ឱ្យនាងចុះមកម្នាក់ឯងច្រើនជាង»។ បន្ថែមលើការលើកឡើងនោះ ប្រភពដដែលនោះក៏បានប្រាប់ទៀតថា៖ «បើទោះជាខ្ញុំមនុស្សប្រុសម្នាក់ដែរ ក៏មិនឱ្យប្រពន្ធទើបរៀបការថ្មីថ្មោង ត្រឡប់មកលេងស្រុកម្នាក់ឯងអ៊ីចឹងដែរ យ៉ាងណាក៏ចាំមកជាមួយគ្នាដែរ ហើយក៏មិនចង់ឱ្យប្រពន្ធទៅចោលក្នុងពេលហ្នឹងដែរ»៕