ប៉ែន សុផានី ទទួលស្គាល់ចំណងស្នេហ៍បែកបាក់ជាមួយ ម៉ារ៉ា ប៊ុណា្ណ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 18, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កន្លងមក ចំណងស្នេហ៍បែកបាក់ របស់គូរស្នេហ៍ខុសវ័យមួយនេះ ត្រូវបានទម្លាយចេញ ប៉ុន្តែមិនត្រូវបានអ្នកទាំងពីរ ចេញមុខបង្ហាញជាសាធារណៈ និងទទួលស្គាល់នោះទេ។ ទើបតែពេលនេះ ក្នុងកម្មវិធីវេទិកា «តុបំភ្លឺ» កាលពីយប់ថ្ងៃទី១៤ ខែធ្នូ របស់ស្ថានីយទូរទស្សន៍ម៉ាយធីវី អ្នកនាង ប៉ែន សុផានី បានសារភាពជាសាធារណៈថា ចំណងស្នេហាចុងក្រោយរបស់អ្នកនាង ជាមួយបុរស«ម្នាក់នោះ» ដែលមានវ័យខុសពីអ្នកនាង ត្រូវបានដើរដល់ផ្លូវបំបែកហើយ។
ទន្ទឹមគ្នានឹងការទទួលស្គាល់ ស្នេហាបែកបាក់នេះ អ្នកនាង ប៉ែន សុផានី បានលើកឡើងថា មូលហេតុនៃការបែកបាក់នេះ គឺដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ការអន់ចិត្តនឹងគ្នា ទើបបណ្តាលឱ្យចំណងស្នេហារបស់អ្នកនាង ឈានដល់ផ្លូវបំបែក មិនមានអ្នកណាក្បត់អ្នកណានោះទេ។
សង្សាចុងក្រោយរបស់អ្នកមេម៉ាយរូបស្រស់ ប៉ែន សុផានី ត្រូវគេដឹងស្ទើតែទូទាំងប្រទេសគឺ អ្នកចម្រៀងស្រអែមស្រស់ ខ្ពស់ស្រឡះ លោកម៉ារ៉ា ប៊ុណ្ណា ដែលគេតែងតែឃើញជាញឹកញាប់ បណ្តើរគ្នាឱ្យត្រសង ដូចលលកញីឈ្មោល ក្នុងសភាពដ៏ផ្អែមត្រជាក់ប្រៀបបានស្នេហ៍វ័យក្មេង ស្ទើរគ្រប់កម្មវិធី ទាំងក្នុង និងក្រៅសិល្បៈ។
ស្នេហាធ្លាប់តែស្គាល់រសជាតិផ្អែមល្ហែម និងទំនាក់ទំនងស្អិតដូចតុកកែ របស់អ្នកនាង ប៉ែន សុផានី និងលោក មារ៉ា ប៊ុណ្ណា បានបែកបាក់ទៅហើយ ប៉ុន្តែអ្នកនាងបញ្ជាក់ថា ស្នេហាចុងក្រោយដែលបានបែកបាក់នេះ នឹងមិនអាចត្រលប់ថយក្រោយ ហើយអ្នកនាងមិនមានការខូចចិត្តអ្វីឡើយ៕