បុក​គ្នា​របួស​ធ្ងន់ និង​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង​នៅ​ផ្លូវ​កាប់គោ

ដោយល្បឿនលឿនពេក ហើយបត់ដោយមិនប្រើភ្លើងសញ្ញា ម៉ូតូមួយបានជ្រុលទៅបុកគ្នា ជាមួយម៉ូតូមួយទៀត នៅ​កណ្តាល​ទ្រូងផ្លូវបណ្តាលឲ្យ ភាគីម្ខាងរងរបួសបាក់ជើង និងភាគីម្ខាងទៀត ខ្ទេចម៉ូតូផ្នែកខាងមុខទាំងស្រុង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - រាយការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១៨ ធ្នូ២០១៤
  • កែប្រែចុងក្រោយ: December 18, 2014
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលាម៉ោង៨ និង១០នាទី យប់​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៤ កន្លង​មក​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង​នៅ​លើ​បណ្ដោយ​ផ្លូវ​កាប់​គោ ត្រង់​ចំណុច​ទល់​មុខ​អង្កការ ស្គុន ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​ភាគី​ទាំង​សង​ខាង រង​ការ​ខូច​ខាត​រៀងៗ​ខ្លួន។

សាក្សី​នៅកន្លែង​កើត​ហេតុ​ឈ្មោះ ភារុណ បាន​ឲ្យ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ​ដឹង​ថា ជន​បង្ក​ឈ្មោះ សៀម វិរៈ ដែល​ជិះ​ម៉ូតូ​ធុន​សង់ សេ១០០ ពណ៍​ខ្មៅ​ពាក់​ផ្លាក​លេខ ភ្នំពេញ 1H-4601 បាន​បើក​ម៉ូតូ​របស់​ខ្លួន ពី​កើត​ទៅ​លិច​យ៉ាង​លឿន។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូ​នេះ​បាន​បត់​ស្ដាំ​ដោយ​មិន​បាន​ប្រើ​ភ្លើង​សញ្ញា​អ្វី​ទាំង​អស់ ក៏​បុក​គ្នា​ជា​មួយ​ម៉ូតូ​សង់កូរ៉េ ពណ៍​ក្រហម​ពាក់​ស្លាក​លេខ គ5281កណ1 ដែល​បើក​បរ​ក្នុង​ទិសដៅ​បញ្រ្ចាស់​គ្នា។

ម្ចាស់ម៉ូតូសង់ បាក់ជើងខាងស្ដាំ ចំណែកឯម៉ូតូសង់កូរ៉េវិញ ខូចខាតផ្នែកខាងមុខទាំងស្រុង។ ជនរងគ្រោះ ត្រូវ​បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យរុស្សី។ រីឯម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលមានសមត្តកិច្ច បុស្ត៏​ស្ទឹងមានជ័យ យកទៅរក្សាទុកនៅបុស្ត៏ រងចាំ​ម្ចាស់​ទាំងសងខាង មកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...