ភាពយន្ដ «2 Brother» ដែលនិពន្ធ ដឹកនាំ និងសម្តែងដោយពែកមី ចេញជាផ្លែផ្កាហើយ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 27, 2014
- ប្រធានបទ: សំពត់ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿង «2Brother (២នាក់បងប្អូន)» គឺជាខ្សែភាពយន្ដលើកទី១ របស់នាយពែកមី និងជាប្រភេទភាពយន្តខ្នាតធំ សម្រាប់ចាក់បញ្ចាំងនៅតាមរោងភាពយន្តនានា នាពេលខាងមុខ។ ខ្សែភាពយន្តនេះ នាយពែកមីបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចគោលបំណងរបស់លោក ក្នុងនោះលោកជាអ្នកនិពន្ធផង ជាអ្នកដឹកនាំរឿងដោយផ្ទាល់ផង និងជាតួសម្តែងដ៏សំខាន់ ព្រមជាមួយប្អូនប្រុសរបស់លោកផង។ លោកពែកមី បានសហការជាមួយផលិតកម្ម អ៊ិលឌី ភិកឈ័រ ក្នុងការផលិត ដើម្បីទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តនេះ។
រឿងដែលមានលក្ខណៈអប់រំ និងបែបកំប្លែងនេះ ទើបនឹងចេញ Trailer នៅលើបណ្តាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីទស្សនិកជនរួចទៅហើយ។ ហើយនោះ ដោយសារតែភាពយន្ដនេះ បានបង្កប់នូវសារអប់រំជាច្រើនមានដូចជា អប់រំឱ្យមិត្តៗយុវវ័យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារ និងការពិចារណាឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តធ្វើចំណាកស្រុកមកកាន់ទីក្រុងជាដើម។
ទាក់ទងនឹងការគាំទ្រពីសំណាក់ទស្សនិកជននេះ តារាកំប្លែងដែលមានស្រុកកំណើត នៅខេត្តស្វាយរៀងរូបនេះ ធ្លាប់បានដាក់ការរំពឹងទុករួចជាស្រេចហើយថា ខ្សែភាពយន្តទី១របស់លោក នឹងទទួលបានការចាប់អារម្មណ៍ពីមហាជន។ លោកបានបញ្ជាក់យ៉ាងដូចច្នេះថា៖ «ធម្មតាយើងជាអ្នកនិពន្ធ ជាអ្នកធ្វើអ្វីមួយ តែងរំពឹងថា នឹងទទួលបានជោគជ័យ ប៉ុន្តែការជោគជ័យមិនមែននៅលើយើងទេ និងនៅលើទស្សនិកជនជាអ្នកឱ្យតម្លៃ។ អ្នកធ្វើសុទ្ធតែមានឆន្ទៈ ថានឹងបានជោគជ័យហើយ បានជាគេធ្វើ បើធ្វើមិនបានជោគជ័យ គេធ្វើនាំតែខាតអី?»៕
ស្ពតពាណិជ្ជកម្មឲ្យភាពយន្ដ៖