ស្នេហា ទឹម រដ្ឋា ជា​មួយ​បុរស​ប៉ាគីស្ថាន ស្ថិត​នៅ​ត្រឹម​មើល​ចិត្ត​គ្នា​សិន

រយៈពេលបួនឆ្នាំហើយ ដែលកញ្ញា ទឹម រដ្ឋា និងបុរសជនជាតិប៉ាគីស្ថាន មានទំនាក់ទំនងជាមួយគ្នា ក៏ប៉ុន្តែបើទោះបី​ជាការស្គាល់យូរឆ្នាំហើយយ៉ាងណាក៏ដោយ អ្នកទាំងពីរនៅតែស្ថិតក្នុងការមើលចិត្តថ្លើមគ្នា និងមិនទាន់មានគម្រោង​ដឹកដៃគ្នា ចូលរោងការច្បាស់លាស់នៅឡើយទេ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រយៈពេលបួនឆ្នាំហើយ ដែលកញ្ញា ទឹម រដ្ឋា និងបុរសជនជាតិប៉ាគីស្ថាន មានទំនាក់ទំនងជាមួយគ្នា ក៏ប៉ុន្តែបើទោះបី​ជាការស្គាល់យូរឆ្នាំហើយយ៉ាងណាក៏ដោយ អ្នកទាំងពីរនៅតែស្ថិតក្នុងការមើលចិត្តថ្លើមគ្នា និងមិនទាន់មានគម្រោង​ដឹកដៃគ្នា ចូលរោងការច្បាស់លាស់នៅឡើយទេ។


កញ្ញា ទឹម រដ្ឋា និងបុរសប៉ាគីស្ថាន។ (រូបថត ហ្វេសប៊ុក)

តារា - ភាពល្អូនល្អើនរវាងតារាម៉ូឌែលរាងខ្ពស់ស្រលះ កញ្ញា ទឹម រដ្ឋា ត្រូវបានគេមើលឃើញថា បានចាប់ផ្តើម​អស់​រយៈពេល​ប្រហែលជិត៤ឆ្នាំមកហើយ។ ប៉ុន្តែទើបតែពេលនេះទេ ដែលម្ចាស់ខ្លួនបានទម្លាយឱ្យដឹង ពីទំនាក់ទំនង​ស្នេហាមួយនេះ ក្រោយពីក្រដាសមិនអាចខ្ចប់ភ្លើងបាន និងជាលេចរូបរាងច្បាស់ និងផ្អែមល្ហែមជាងមុនទ្វេដង។

នៅក្នុងជំនួប ជាមួយនឹងអ្នកសារព័ត៌មាន ក្នុងថ្ងៃដាក់បញ្ចាំងរឿងទី១ របស់រោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex ថ្មីៗនេះ តារាសម្តែងកញ្ញា ទឹម រដ្ឋា បានសារភាពជាលើកដំបូង ចំពោះទំនាក់ទំនងជាមួយនឹងបុរស ប៉ាគីស្ថាន​នេះ តែយ៉ាងណាតារារូបនេះបានបញ្ជាក់ថា នាងនៅមិនទាន់ហ៊ានប្រថុយដាក់ខ្លួនប្រាណរៀបការ ជា​មួយ​បុរសជាសង្សារនៅឡើយទេ ព្រោះតែនាងទើបតែស្វែងយល់ចិត្តគ្នាបាន៥០ភាគរយប៉ុណ្ណោះ។

កញ្ញាបានឱ្យដឹងទៀតថា បុរសប៉ាគីស្ថានជាសង្សារនោះ មានឈ្មោះថា Zaky ជានិស្សិតវិស្វករត្រៀមបញ្ចប់ការសិក្សា ហើយបច្ចុប្បន្នធ្វើជាអ្នកជំនួញ នាំថ្នាំពេទ្យពីប្រទេសប៉ាគីស្ថាន មកលក់នៅស្រុកខ្មែរ។ តារាបង្ហាញម៉ូត​ក្នុងក្រុម Cambodia Supermodel រូបនេះបញ្ជាក់បន្ថែមថា មកទល់បច្ចុប្បន្នចាស់ទុំបានដឹងលឺអស់ហើយ និងគ្មាន​ការរារាំង​ពី​ភាគីទាំងសងខាងនោះទេ រីឯបុរសជាសង្សាររបស់នាង ក៏បានស្គាល់គ្រួសារនាងរួចហើយដែរ មានកញ្ញា​ខ្លួនឯង​ប៉ុណ្ណោះ ដែលមិនទាន់បានជួបផ្ទាល់ ជាមួយគ្រួសារខាងប្រុសនៅឡើយ ព្រោះនៅឆ្ងាយពេក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...