ហ៊ុន សែន៖ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ ត្រូវ​ធ្វើ​នៅ​ឆ្នាំ​២០១៨

Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានលើកឡើងថា មិនខ្វល់ចំពោះការធ្វើពហិការ របស់គណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការបោះជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងត្រូវប្រព្រឹត្តទៅជាប្រក្រតី នៅ​ចុងខែកក្កដា ឆ្នាំ២០១៨ ដូចអាណត្តិកន្លងមក។


លោក ហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយនាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃ​ទី២៨​ខែ​កក្កដា។ (រូបថត Reuters)

ការបោះឆ្នោត - ថ្លែងក្នុងកម្មវិធីដាក់ឲ្យអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤-២០១៨ នៅ​មហោ​ស្រប​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា​ ឆ្នាំ២០១៤ នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានពន្យល់ថាកាលណា​មិនទាន់មានច្បាប់ថ្មី ត្រូវបានបង្កើត ឬធ្វើវិសោធនកម្ម  នោះជាស្វ័យប្រវត្ត ច្បាប់ចាស់ដែលនៅជាធរមាន នឹងមាន​កាតព្វកិច្ចយកមកប្រើប្រាស់។

ក្នុងន័យនេះលោក ហ៊ុន សែន បន្ថែមថាជាគោលការណ៍បញ្ហាគ្រប់យ៉ាង នឹងអនុលោមទៅតាមច្បាប់​បោះឆ្នោត និងនីតិវិធីបោះឆ្នោត។ បើតាមអនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបានអះអាង ដោយរដ្ឋាភិបាល​បច្ចុប្បន្ន មានការទទួស្គាល់ពីរដ្ឋសភា និងព្រះមហាក្សត្រ ការបោះឆ្នោតអាណត្តិទី៦ ដើម្បីបង្កើតរដ្ឋសភា និង​រដ្ឋាភិបាលថ្មី នឹងត្រូវប្រព្រឹត្តទៅនៅឆ្នាំ២០១៨ ដូចដែលមានចែងក្នុងច្បាប់ដែលពាក់ព័ន្ធ ហើយកំពុងនៅជាធរមាន។

កាលពីប៉ុន្មានថ្ងៃមុននេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា  បានថ្លែងថា បើ​គណបក្សសង្រ្គោះ​ជាតិ មិនចូលប្រជុំសភាទេ គណបក្សប្រជាជនកម្ពុជា នឹងដំណើរការរបៀបនេះ រហូតដល់​ការ​បោះឆ្នោត ឆ្នាំ២០១៨ ហើយការកំណែទម្រង់ នៃការបោះឆ្នោត ប្រាកដជាបន្តធ្វើ បើទោះជាមិនមានជំនួយពី​បរទេស​ណាមួយក៏ដោយ។

តែសម្រាប់គណបក្សសង្រ្គោះជាតិ រហូតមកដល់ពេលនេះ នៅតែប្រកាន់ជំហរថា នឹងចូលប្រជុំសភា ដរាបណាមិន​មាន​ការឯកភាពអនុម័តដោយសំឡេងពីរភាគបី នៃសមាជិកសភា ចំពោះសមាសភាពនៃគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត គ.ជ.ប។ បើតាមលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានសង្កត់ធ្ងន់ថា៖ «បើ គ.ជ.ប ៥០%+១ គណបក្សប្រជាជនបញ្ជាឲ្យ គ.ជ.ប ធ្វើអ្វីតាមចិត្តគាត់ ទោះបីគាត់ចាញ់ឆ្នោតក៏ប្រកាសថា គាត់​ឈ្នះ​ឆ្នោតដែរ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...