រវាង​«២​ភាគ​​៣» និង​«៥០​បូក​១» តើ​​មួយ​​ណា​ជា​ជម្រើស​ល្អ?

«ពីរភាគបី» ឬ «៥០បូក១» សុទ្ធតែជាគន្លឺះឆ្ពោះទៅរកភាពរំកិលចូលគ្នា នៃថ្នាក់ដឹកនាំកំពូល របស់គណបក្សទាំង​ពីរ។ លោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងសាងយន្តការនៃជំនួបជាថ្មី ដើម្បីដោះស្រាយ នឹងបញ្ចប់ភាព​ជាប់​​គាំងនយោបាយនៅកម្ពុជា ដោយយោងលើការសម្រេចទទួលយក«ពីរភាគបី» ឬ«៥០បូក១»ប៉ុណ្ណោះ។ សូម​តាម​ដានគោលជំហរនៃគណបក្សទាំងពីរ និងអ្នកតាមដានស្ថានការនយោបាយនៅកម្ពុជា ដូចខាងក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ពីរភាគបី» ឬ «៥០បូក១» សុទ្ធតែជាគន្លឺះឆ្ពោះទៅរកភាពរំកិលចូលគ្នា នៃថ្នាក់ដឹកនាំកំពូល របស់គណបក្សទាំង​ពីរ។ លោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងសាងយន្តការនៃជំនួបជាថ្មី ដើម្បីដោះស្រាយ នឹងបញ្ចប់ភាព​ជាប់​​គាំងនយោបាយនៅកម្ពុជា ដោយយោងលើការសម្រេចទទួលយក«ពីរភាគបី» ឬ«៥០បូក១»ប៉ុណ្ណោះ។ សូម​តាម​ដានគោលជំហរនៃគណបក្សទាំងពីរ និងអ្នកតាមដានស្ថានការនយោបាយនៅកម្ពុជា ដូចខាងក្រោម។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

«ពីរភាគបី» - ផ្ទុយនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលើកឡើងថា «ពីរភាគបី» សម្រាប់ គ.ជ.ប ជាការ«សម្លាប់»ប្រជាធិបតេយ្យនៅកម្ពុជា សម្រាប់គណបក្សប្រឆាំង និងអ្នកតាមដានស្ថានការ​នយោបាយ និងសង្គមកម្ពុជាបានលើកឡើងថា «ពីរភាគបី»ក្នុង គ.ជ.ប ជាការបង្កើតឲ្យមានលទ្ធិ​ប្រជាធិបតេយ្យ​«ពិត»នៅកម្ពុជា។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា «ពីរភាគបី» ជាមធ្យោបាយដោះស្រាយភាពគាំងនយោបាយ ដោយការកសាងទំនុកចិត្តសំរាប់ភាគីនយោបាយ និងការផ្សះផ្សារ​ជាតិ ឯកភាពជាតិ។ «ពីរភាគបី» ធ្វើឲ្យគណបក្សប្រជាជនឈប់ជិះសេះលែងដៃ ហើយគាត់នឹងកែខ្លួនងាក​មក​ធ្វើ​អំពើល្អ យកចិត្តរាស្ត្រ។

មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទារ ជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំ ការ​បោះឆ្នោតដោយសំឡេង«ពីរភាគបី»ដដែល បើទោះជាគណបក្សប្រជាជនកម្ពុជារក្សាជំហរ ៥០បូក១ ក៏ដោយ។ លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំជឿថា គណបក្សប្រជាជនជនមិនហ៊ានទទួលយក ២/៣ទេ ព្រោះ គ.ជ.ប ឯករាជ្យ គាត់​ភ័យខ្លាចចាញ់ឆ្នោត។ បើ គ.ជ.ប ៥០%+១ គណបក្សប្រជាជនបញ្ជាឲ្យ គ.ជ.ប ធ្វើអ្វីតាមចិត្តគាត់ ទោះបីគាត់​ចាញ់​ឆ្នោតក៏ប្រកាសថា គាត់ឈ្នះឆ្នោតដែរ។»

ដោយឡែក អ្នកវិភាគសង្គមឯករាជ្យលោក កែម ឡី ក៏បានបង្ហាញនូវទស្សនៈផ្ទាល់ថាការប្រើរូបមន្ត«ពីរភាគបី» សម្រាប់ការជ្រើសរើសសមាសភាព គ.ជ.ប នេះទៅវិញទេ ដែលនឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានលទ្ធិប្រជាធិបេតេយ្យ​ពិតប្រាកដនោះ មិនមែនជាការបញ្ចប់លទ្ធិប្រជាធិបេតេយ្យនៅកម្ពុជានោះទេ។ លោកបានបន្តថា បើរដ្ឋាភិបាល​នៅ​តែបន្តដឹកនាំប្រទេសតែឯង នឹងធ្វើឲ្យរបបលទ្ធិប្រជាធិបេតេយ្យក្លែងក្លាយនៅកម្ពុជា បង្ហាញរូបរាងកាន់តែច្បាស់។

២ភាគ៣ នាំឲ្យគណបក្សប្រជាជនកម្ពុជាចំណេញ

សម្រាប់លោក សុខ ទូច ថ្មីៗនេះ ក្នុងជំនួបជាមួយនិស្សិតនៅសាកលវិទ្យាល័យខេមរៈ លោកបានចាត់​ទុកថា​ ការ​មិនទទួលយក«ពីរភាគបី» របស់គណបក្សប្រជាជនកម្ពុជា ជាភាពល្ងង់ និងមើលមិនឃើញពីផលចំណេញ នៃការ​ទទួលយក សមាសភាព គ.ជ.ប ក្រោមសម្លេង«ពីរភាគបី»នេះ។ លោកបានបន្តថា បើជាប់គាំង គ.ជ.ប នោះ​អ្នក​ទទួលបានផលចំណេញ ជាគណបក្សប្រជាជនកម្ពុជា មិនមែនគណបក្សសង្គ្រោះជាតិទេ ដោយលោក​ធ្វើការ​ពន្យល់ដូច្នេះថា «ជាប់គាំង គ.ជ.ប មិនមែនជាប់គាំងរដ្ឋាភិបាលទេ។ បើជាប់គាំង គ.ជ.ប គណបក្សប្រជាជន​ចំណេញ ព្រោះអាចរំកិលអំណាចទៅមុខទៀតបាន។ បើគ្មាន គ.ជ.ប អ្នកណាជាអ្នកកាត់ក្តី?»

កាលពីថ្ងៃទី០១ ខែកក្កដា នៅខេត្តកំពង់ឆ្នាំង ក្នុងទិវាមច្ឆជាតិ ថ្ងៃទី១ កក្កដា ប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រកាសជំហរថា មិនអាចទទួលយករូបមន្ត«ពីរភាគបី»នេះទេ ព្រោះអាចមានបញ្ហាជាប់គាំង និងមិនអាចឲ្យស្ថាប័នបោះឆ្នោតមួយនេះ មានដំណើរការទៅមុខបាន។ លោកក៏បានបន្ថែមថាបញ្ហា«ពីរភាគបី» នឹង​អាចជាដើមចម នៃការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។

លោក ហ៊ុន សែន បានលើកយកករណីអតីតកាល មកបង្ហាញថា ពីមុន «ពីរភាគបី» គ្រាន់តែធ្វើឲ្យជាប់​គាំង​ការ​បង្កើតរាជរដ្ឋាភិបាលប៉ុណ្ណោះ នៅក្នុងអំឡុងពេលជាប់គាំងនយោបាយ ហើយរដ្ឋាភិបាលថ្មី​មិនអាចបង្កើត​បាន យ៉ាងណាក៏នៅមានរដ្ឋាភិបាលចាស់ចាំផ្ទះដែរ។ តែផ្ទុយមកវិញ បើ«ពីរភាគបី» ធ្វើឲ្យជាប់គាំងសម្រាប់ការបង្កើត​ គ.ជ.ប នោះ មានន័យថាសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ «សុំអ្នកវិភាគទាំងឡាយ យល់ឱ្យច្បាស់អំពីកន្លែង​ហ្នឹង។ បើអ្នកឯងទារ២ភាគ៣ គឺអត់ទេ។ និយាយថាដាច់ខាតគឺអត់។ អ្នកឯងចង់ធ្វើអី ធ្វើទៅ។ ហើយតែ​ជ្រុលហួស សុំទោស។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...