អ៊ឹង និមល អោប​​ថើប​ប្អូន​ ចន ច័ន្ទលក្ខិណា ដើម្បី​ទាញ​ចំណាប់​អារម្មណ៍

ទាំងប្រភពស្និតនឹងកញ្ញា អ៊ឹង និមល ព្រមទាំងលោក ចន ច័ន្ទតារា សុទ្ធបានចេញមុខបកស្រាយ ពីទំនាក់ទំនងរបស់​តារាពីរនាក់នេះ បន្ទាប់ពីទស្សនិកជាប់មន្ទិលសង្ស័យ ជាមួយរូបថតអោបថើបដែលកញ្ញា អ៊ឹង និមល បានបង្ហោះនៅ​លើទំព័ររបស់ខ្លួនកន្លងមក។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទាំងប្រភពស្និតនឹងកញ្ញា អ៊ឹង និមល ព្រមទាំងលោក ចន ច័ន្ទតារា សុទ្ធបានចេញមុខបកស្រាយ ពីទំនាក់ទំនងរបស់​តារាពីរនាក់នេះ បន្ទាប់ពីទស្សនិកជាប់មន្ទិលសង្ស័យ ជាមួយរូបថតអោបថើបដែលកញ្ញា អ៊ឹង និមល បានបង្ហោះនៅ​លើទំព័ររបស់ខ្លួនកន្លងមក។


កញ្ញា អ៊ឹង និមល និងលោក ចន ច័ន្ទតារា។ (រូបថត ហ្វេសប៊ុក)

តារា - ក្រោយពីតារាបង្ហាញម៉ូតរបស់ក្រុម Cambodia Super Model កញ្ញា អ៊ឹង និមល បានយករូបថតជាច្រើន​សន្លឹក របស់នាងដោយបង្ហាញភាពស្និតស្នាលប្លែក ជាមួយប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា លោក ចន ច័ន្ទតារា នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់នាងនោះមក ដែលធ្វើឱ្យទស្សនិកជនអ្នក​ដានតាម​សិល្បៈ កាន់​តែមានមន្ទិលសង្ស័យនោះ ត្រូវបានប្រភពដែលស្និតនឹងតារាទាំងពីរ ចេញមុខមកស្រាយជំនួសថា នោះគ្រាន់តែ​ជា​ឆាក​ល្ខោនបន្លំភ្លែកទស្សជនតែប៉ុណ្ណោះ ដើម្បីទាញយកការចាប់អារម្មណ៍។

ប្រភពដែលមិនបញ្ចេញឈ្មោះនោះ បានប្រាប់ឱ្យទៀតដឹងថា រឿងស្នេហារវាងអ្នកទាំងពីរនោះ មិនមែនជាការពិត​ឡើយ ពួកគេរាប់អានគ្នា ត្រឹមតែជាមិត្តភក្តិ រួមអាជីពតែប៉ុណ្ណោះ។ រឿងស្រឡាញ់គ្នា គឺមិនមែនជារឿងពិតនោះទេ ហើយក៏គ្មានថ្ងៃដែលពួកគេស្រឡាញ់គ្នា ដូចពាក្យចចាមអារ៉ាមនោះឡើយ។ រីឯលោក ចន ច័ន្ទតារា ក៏ថ្លាប់ចេញ​មុខ​បកស្រាយពីបញ្ហានេះដែរថា ភាពសិ្នតស្នាលរវាងលោក និងកញ្ញ អ៊ឹង និមល គ្រាន់ជាមិត្តភាពនៃអ្នករួមអាជីព​តែ​ប៉ុណ្ណោះ។

ភាពស្និទ្ធស្នាលប្លែក រវាងប្អូនស្រីលោក អ៊ឹង រដ្ឋា ហៅ ទុយ គឺកញ្ញា អ៊ឹង និមល និងលោកចន ច័ន្ទតារា ក៏ធ្វើឱ្យ​ទស្សនិកជន​មានអារម្មណ៍ថាប្លែកណាស់ដែរ ព្រោះថា កន្លងមកតារាស្រីល្បីឈ្មោះគួរសមរូបនេះ មិនធ្លាប់បាន បង្ហាញសញ្ញាវិជ្ជមានណាមួយ ជាមួយប្អូនប្រុសរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបើកចំហរឡើយ ។ ហើយ​បញ្ហានេះ បានធ្វើឱ្យទស្សនិកជនជាច្រើនបាននាំគ្នាគិតថា ការដែលនាងបង្ហោះរូបភាព ផ្អែមល្ហែមឱបថើបគ្នានេះ គឺជាចេតនាមួយ ដើម្បីច្រានចោលព័ត៌មានស្នេហា ជាមួយអ្នកផ្សេងធ្លាប់លេចឮកន្លងមក ។

មួយរយៈចុងក្រោយនេះ តារាជើងថ្មី តែល្បីឈ្មោះ ក្នុងក្រុមបង្ហាញម៉ូដថ្នាក់ជាតិរូបនេះ ហាក់ដូចជាចាប់ផ្តើម មាន​សន្ទុះការងារ រីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ទន្ទឹមជាមួយគ្នានឹងភាពរីកចម្រើននេះដែរ ក៏មានបែកធ្លាយដំណឹង​ជាបន្តបន្ទាប់ ពាកព័ន្ធនឹងរឿងស្នេហា។

ដំណឹងថ្មីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺថាពេលនេះ នាងកំពុងបង្កាត់ភ្លើងស្នេហា ជាមួយប្រុសក្មេង​រូបសង្ហា​ម្នាក់ ជាអ្នកសិល្បៈ រួមអាជីពជាមួយគ្នា។ ប៉ុន្តែនេះមិនមែនជាលើកទី១ទេ ដែលស្រីស្អាត កញ្ញា អ៊ឹង និមល ត្រូវបាន​សារព័ត៌មានចុះផ្សាយពីរឿងស្នេហា បែបអាថ៌កំបាំង បើទោះបីជានាងចេញបដិសេធ នឹងស្នេហាអាថ៌កំបាំង​ទាំង​នោះ​ជាបន្តបន្ទាប់ក៏ដោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...