កឹម សុខា ថា​មាន​ច្បាប់​សមាជ តែ ហ៊ុន សែន ថា​គ្មាន

ដើម្បីយកឈ្នះគូរប្រជែងនយោបាយ និងទាញប្រជាប្រិយភាពនយោបាយ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកហេតុផលមកពន្យល់ និងវាយបកលើក​គូរ​បដិបក្ខ ជុំវិញ​ច្បាប់សមាជតាមមូលដ្ឋានតែរៀងៗខ្លួន។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីយកឈ្នះគូរប្រជែងនយោបាយ និងទាញប្រជាប្រិយភាពនយោបាយ  លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកហេតុផលមកពន្យល់ និងវាយបកលើក​គូរ​បដិបក្ខ ជុំវិញ​ច្បាប់សមាជតាមមូលដ្ឋានតែរៀងៗខ្លួន។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

នយោបាយ - បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធក្នុងការធ្វើសមាជជាតិនោះ លោក កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះ​ជាតិ ជាថ្មីម្តងទៀត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នេះ លើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន បានបញ្ជាក់ថា៖ «កាលៈ​ទេសៈប្រទេសជាតិ កំពុងជាប់គាំងនយោបាយ យើងគួរតែធ្វើសមាជជាតិ ដើម្បី​ប្រមូលបញ្ហា និងដឹងពីសេចក្ដីត្រូវការ​ពិតប្រាកដរបស់ប្រជាពលរដ្ឋស្របតាមមាត្រា១៤៧ថ្មី-១៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រកម្ពុជា។»

អនុប្រធានគណបក្សជំទាស់ដដែល បានពន្យល់ចំពោះមុខប្រជាពលរដ្ឋខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះថា៖ «កាល​ពីសម័យសម្តេចតាសីហនុ ក៏មានសមាជជាតិ ។ ឥឡូវនេះ យកបញ្ហាធំៗមកដោះស្រាយ តទល់គ្នា ជា​សាធារណៈ​ឲ្យរាស្រ្តមើល បើចិត្តសឿង»។ លោក កឹម សុខា បន្ថែមថា បើគណបក្សប្រជាជនកម្ពុជា ហ៊ានប្រឈម​ការពិត គម្បីគណបក្សនេះ ឬរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវចេញមកតស៊ូមតិចំពោះមុខប្រជាពលរដ្ឋ តាមរយៈ ការស្នើសុំព្រះមហាក្សត្រធ្វើ ធ្វើសមាជជាតិ ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។

តែលោក​ ហ៊ុន សែន បានច្រានចោលការស្នើសុំរបស់លោក កឹម សុខា ដោយលោកហ៊ុន សែន សំអាង​ថាគ្មានច្បាប់។ ចំពោះមុខប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្នុងឱកាសទិវាមច្ឆាជាតិ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ លោក​នាយករដ្ឋមន្រ្តី ដែលមានតំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានបញ្ជាក់ថា៖ «ឥឡូវ​ទៅឡប់ឯណាទៀត ទៅ​សុំព្រះករុណកោះធ្វើសមាជ។ លោកឯងមើលទៅ មានច្បាប់សមាជមកពីទីណា។»

គួរបញ្ជាក់ថាគិតពីឆ្នាំ១៩៩៣ រហូតមកដល់បញ្ចុប្បន្នប្រទេសកម្ពុជា មិនធ្លាប់ធ្វើសមាជជាតិនោះទេ។ តែរដ្ឋធម្មនុញ្ញ​កម្ពុជា ជាច្បាប់គ្រឹះ ឬច្បាប់គោល ដែលត្រូវបង្កើតឡើង តាំងពីឆ្នាំ១៩៩៣ ត្រង់មានត្រា១៤៧ បានចែងថា៖ «សមាជ​ជាតិបើកឲ្យប្រជារាស្រ្តជ្រាបដោយផ្ទាល់ អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំណូមពរ​ឲ្យ​រដ្ឋអំណាច ដោះស្រាយ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...