តើអ្នកតំណាងរាស្ត្រជប៉ុន សុំទោសយ៉ាងដូចម្ដេច? (vdo)
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅកម្ពុជាយ៉ាងហោចណាស់ គេឃើញមានលោក កឹម គុណវឌ្ឍន៍ មន្ត្រីជាន់ខ្ពស់ដ៏កម្រមួយរូប ដែលបានដឹងពីកំហុសរបស់ខ្លួន ទាក់ទងនឹងការអាក់ខានការផ្សាយបន្តផ្ទាល់ ពីរាជពិធីច្រត់ព្រះនង្គ័ល ហើយបានប្រកាសលាលែង ពីតំណែង។ ប៉ុន្តែក្រៅពីនេះ គេមិនដែលឃើញមន្ត្រីណាម្នាក់ ចេញមុខទទួលខុសត្រូវ ទទួលស្គាល់កំហុស ឬសុំទោសជាសាធារណៈ សូម្បីតែម្ដងនោះឡើយ។ តែបើវាពិបាកណាស់ សូមមើលគំរូរបស់តំណាងរាស្ត្រមួយរូប របស់ប្រទេសជប៉ុន ដែលបង្ហាញពីរបៀប«សុំទោស»យ៉ាងពិសេស ដូចខាងក្រោម (មានវីដេអូ)។
តំណាងរាស្ត្រជប៉ុន សុំទោស។ (រូបថតផ្តិតចេញពីវីដេអូ)
ពីនេះពីនោះ - កាលពីថ្ងៃអង្គារម្សិលម៉ិញ លោក រីអ៊ូតារ៉ូ ណូរ៉ូមៀរ៉ា (Ryutaro Nonomura) អាយុ៤៧ឆ្នាំ អ្នកតំណាងរាស្ត្រជប៉ុន ក្នុងខេត្តមួយផ្នែកខាងលិចនៃប្រទេស បានបង្ហាញមុខនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងកូបេ (Kobe) ដើម្បីបកស្រាយពីបញ្ហា សង្ស័យលួចបង្វិលមូលនិធិ ប្រមាណជា៥ម៉ឺនដុល្លា យកទៅធ្វើដំណើកំសាន្ត និងទៅស្នាក់ក្នុងគ្រឹស្ថានងូតទឹក។ ដំណើរទាំងអស់នេះ មិនមានឃើញវិក័យប័ត្រ ត្រូវបានបង្ហាញមកជាមួយទេ។
ជាទូទៅ បើមន្ត្រីជាន់ខ្ពស់ជប៉ុនណាម្នាក់ ចង់បង្ហាញកាយវិការឲ្យគេយោគយល់ពីអ្វីមួយ មន្ត្រីនោះត្រូវស្លៀកពាក់ត្រឹមត្រូវ ហើយអោនក្បាល់គោរព នៅចំពោះក្រុមអ្នកសារព័ត៌មាន ដើម្បីអាចយករូបភាពនេះទៅចុះផ្សាយ។
តែសម្រាប់លើកនេះ លោក រីអ៊ូតារ៉ូ ណូរ៉ូមៀរ៉ា បានបង្កើតឲ្យមានជា«ឈុតឆាក»យ៉ាងពិសេស នោះគឺគាត់យំផងស្រែកផង បោកខ្លួនទៅនឹងតុផង ដោយចេញទាំងទឹកភ្នែក ហូរហៀយ៉ាងសស្រាក់សស្រាំថែមទៀត។ លោកបានច្រានចោល នូវការសុំទោស ហើយបានបកស្រាយនូវហេតុផលយល់ច្រឡំទាំងឡាយ ដោយស្រែកខ្លាំងៗ នៅពីមុខម៉ាស៊ីនថតរបស់ក្រុមអ្នកយកព័ត៌មាន។
លោកស្រែកថា៖ «... ខ្ញុំក្លាយជាសមាជិករដ្ឋសភា ... (យំ) ... ខ្ញុំគិតតែម្យ៉ាងគត់ គឺផ្លាស់ប្ដូរសង្គម ... ប្រទេសជប៉ុននេះ ... (យំ) ... ខ្ញុំបានប្រថុយជីវិតរបស់ខ្ញុំ ... (យំហើយស្រែក) ... តើអ្នកឯងយល់ឬទេ ?!»
ឈុតឆាកនេះ បានបន្តធ្វើនៅក្នុងរយៈពេល ជិត៣ម៉ោង ជាមួយនឹងភាពស្រឡាំងកាំង និងភាពទប់សំណើច សឹងមិនបានរបស់អ្នកសារព័ត៌មាន។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្ររូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាមន្ត្រីម្នាក់ នៅក្នុងចំណោមមន្ត្រីស្អាតស្អំល្អៗ ជាច្រើនរបស់ប្រទេសជប៉ុន។ វីដេអូរបស់លោក ដែលដាក់ផ្សាយនៅលើទំព័រវីដេអូ យូធូប ត្រូវបានគេចុចចូលទៅទស្សនាប្រមាណជា ជិត២លានដងរួចមកហើយ៕
សូមទស្សនាការនិយាយឲ្យគេយោគយល់គាត់ ដូចតទៅ៖