ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ដើម្បី​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុជា

ប្រពន័្ធអប់រំនៅកម្ពុជា កំពុងរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលសិស្សានុសិស្ស ថា​ពោរពេញទៅដោយអំពើពុករលួយ តាមថានានុក្រម ពីសំណាកមន្រ្តីជាន់ខ្ពស់នៃស្ថាប័នអប់រំនេះ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោម។ អត្ថបទនេះ នឹងលើកយកមកបរិយាយ ជុំវិញអំពើពុករលួយ និងភាពចាំបាច់នៃសុច្ចរិតភាព​ ដើម្បីពង្រឹងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រពន័្ធអប់រំនៅកម្ពុជា កំពុងរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលសិស្សានុសិស្ស ថា​ពោរពេញទៅដោយអំពើពុករលួយ តាមថានានុក្រម ពីសំណាកមន្រ្តីជាន់ខ្ពស់នៃស្ថាប័នអប់រំនេះ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោម។ អត្ថបទនេះ នឹងលើកយកមកបរិយាយ ជុំវិញអំពើពុករលួយ និងភាពចាំបាច់នៃសុច្ចរិតភាព​ ដើម្បីពង្រឹងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា។


សន្និសិទថ្នាក់ជាតិ ស្តីពីការ​លើកម្ពស់សុច្ចរិតភាពដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា នៅថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធអប់រំ - វិស័យអប់រំ បាននឹងកំពុងរងការប៉ះពាល់ ពីអំពើពុករលួយ ដែលជាបញ្ហាមួយគួឲ្យព្រួយបារម្ភ ក្នុងការ​អភិវឌ្ឍធនធានមនុស្ស និងធ្វើឲ្យមានឱនភាពទៅដល់គុណភាពនៃការអប់រំ។ សមាហរណកម្មអាស៊ានឆ្នាំ២០១៥​នេះ កម្ពុជាចាំបាច់ត្រូវការនូវគុណភាពអប់រំ តាមរយៈការពង្រឹងពិភាក្សា និងស្វែងរក«គន្លឹ»​ក្នុងការពង្រឹង​គុណភាព​អប់រំ ដើម្បីប្រគួតប្រជែងជាមួយបណ្តាប្រទេសនៃសមាគមន៍អាស៊ាន នោះគឺវិធានការ«លើកកំពស់សុចរិតភាព និង​ពង្រឹង​គុណភាពនៃប្រព័ន្ធអប់រំ»។ នេះជាការលើកឡើងរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា ក្នុង​សន្និសិទថ្នាក់ជាតិមួយនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ រៀបចំដោយអង្គការរបស់លោក កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ​នេះ។

មានវត្តមានក្នុងសន្និសីទនោះដែរ តំណាងដៃគូអភិឌ្ឍន៍និងម្ចាស់ជំនួយ លោកស្រី គ្រីសស្ទីណា ខូលនែល (Kristina Kuhnel) ប្រធានផ្នែក​សហ​ប្រតិបត្តិការ នៃទីភ្នាក់ងារសហប្រតិបត្តិការ ការអភិវឌ្ឍន៍អន្តរជាតិ​នៃ​ប្រទេសស៊ុយអែត បានចាត់ទុកថា ការលើក​កំពស់សុច្ចរិតភាពក្នុងសង្គម ជាកូនសោរគន្លឹះសម្រាប់ប្រយុទ្ធប្រឆាំង និងអំពើ​ពុករលួយ។ លោកស្រីក៏បានបន្ថែម​ថា «អំពើពុករលួយ» បានប៉ះពាល់យ៉ាងខ្លាំងដល់នីតិរដ្ឋ សិទ្ធិមនុស្ស ជាពិសេស បានកាត់​បន្ថយ​នូវប្រសិទ្ធិភាព​ ក្នុងសេវាសង្គម និងក្នុងវិស័យអប់រំ។

ប្រព័ន្ធអប់រំដែលហ៊ំព័ទ្ធដោយអំពើពុករលួយ វានឹងមាន​ផលវិបាក​មួយដែលមានកំរិតធ្ងន់ ដូចជាឲ្យសិស្សបោះបង់​ចោលការសិក្សា ធ្វើឲ្យប្រព័ន្ធអប់រំចុះខ្សោយ និងប៉ះពាល់ដល់​គ្រួសារ​ជាច្រើន។ ផ្ទុយមកវិញ បើគ្មានអំពើពុករលួយ​ទេនោះ ការអប់រំនឹងទទួលបាននូវលទ្ធផលល្អ ជាមួយនឹងកម្រិត​នៃ​ចំណូលខ្ពស់សម្រាប់គ្រួសារ បុគ្គល និងសង្គម។

លោកស្រីបានពន្យល់ថា «យើងគាំទ្រយ៉ាងខ្លាំងលើសុច្ចរិតភាព តម្លាភាព គណនេយ្យភាពក្នុងសង្គម គាំទ្រ​ការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើការទប់ស្កាត់អំពើពុករលួយ»។

«គ្រូបង្រៀនត្រូវទទួលបាន នូវប្រាក់បៀវត្សសមស្រប»

អំពើពុករលួយ ក៏ត្រូវបានរងនូវការរិះគន់ ចេញពីស្រទាប់គ្រូបង្រៀននោះដែរ។ ប៉ុន្តែជារឿយៗ កត្តាដែលជំរុញឲ្យ​គាត់ប្រព្រឹត្តិអំពើពុករលួយ នោះគឺដោយសារតែពួកគាត់មានប្រាក់បៀវត្សន៍ទាប មិនសមប្រកបទៅនឹង​តម្រូវការ​ក្នុង​ជីវភាពប្រចាំថ្ងៃ។ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ណាត ប៊ុនរឿន បានលើកឡើងក្នុងឱកាស​នោះដែរ ពីយុទ្ធសាស្ត្របួនចំនុច ក្នុងនោះគ្រូបង្រៀនត្រូវទទួលបាន នូវប្រាក់បៀវត្សសមស្រប និងការតម្លើងថ្នាក់​យ៉ាង​ទៀងទាត់ ដោយស្វ័យប្រវត្តិទៅតាមគុណវុឌ្ឍិ និងអតីតភាព។ លោកបានអះអាងថា ការបង្កើនគុណភាព​នៃ​ការអប់រំ គ្រូបង្រៀនក៏ត្រូវតែមានគុណភាព និងចំណេះដឹងសមស្របដូចគ្នា។

យ៉ាងណាក៏ដោយ លោក ព្រាប កុល បានបញ្ជាក់យ៉ាងច្បាស់ថា ការទប់ស្កាត់អំពើពុករលួយ និងការអនុវត្តច្បាប់ ដូចជាការកំណត់លើតម្លៃនៃសេវាសាធារណៈ ការចាប់ខ្លួន និងដាក់ទោសទៅលើបុគ្គលប្រព្រឹត្តិ​អំពើពុករលួយ​ជាដើមនោះ នឺងជួយសហការគ្នាក្នុងការរៀបចំការអប់រំឲ្យមានភាពប្រសើរឡើង៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...