ចម្រៀង និងតន្ត្រីកុមារ សញ្ញាណនៃការធ្លាក់ចុះ នាពេលបច្ចុប្បន្ន
ប្រទេសកម្ពុជាត្រូវបានអ្នកនិពន្ធជាតិ និងអន្តរជាតិស្ទើរគ្រប់ជំនាន់ លោកតែងតែទទួលស្គាល់ថា ជាប្រទេសមួយដែល ល្បីល្បាញ ខាងផ្នែកសិល្បៈវប្បធម៌ច្រើនប្រភេទ ជាពិសេសផ្នែកចម្រៀងនិងតន្ត្រី រាប់តាំងពីកុមារ យុវវ័យ រហូតទៅដល់ មនុស្សចាស់ ។ ចម្រៀង និង តន្ត្រីសម័យទសវត្សរ៍ ៦០ និង ៧០ មានភាពទាក់ទាញ មិនត្រឹមតែប្រជាជនក្នុងស្រុកប៉ុណ្ណោះ ទេ សូម្បីតែជនបរទេស ក៏មានការស្ងើចសរសើរខ្មែរ ខ្លាំងណាស់ដែរ ។
ក្រុមកុមារសម្ដែងនៅក្នុងមហោស្រពចម្រៀង និងតន្ត្រីកុមារ ឆ្នាំ២០១២។ Photo: Kulrang/MONOROOM.info
ដោយឡែក នៅកំឡុងជាងមួយទសវត្សរ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង ។ ចម្រៀង និងតន្ត្រីដែលមានលក្ខណៈអប់រំ និង បង្ហាញនូវអត្តសញ្ញាណខ្មែរ [...]