បក្ស​សង្រ្គោះ​ជាតិ ប្ដេជ្ញា​វែក​មុខ​អ្នក​បាញ់​កម្មករ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងលោកនឹងជួយជ្រោមជ្រែង ឲ្យមានការវែកមុខឃាតករ ដែលបានបាញ់សម្លាប់កម្មករបាំ្រនាក់ និងរងរបួសច្រើននាក់ កាលពីពេលកន្លងមក។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងលោកនឹងជួយជ្រោមជ្រែង ឲ្យមានការវែកមុខឃាតករ ដែលបានបាញ់សម្លាប់កម្មករបាំ្រនាក់ និងរងរបួសច្រើននាក់ កាលពីពេលកន្លងមក។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកម្មករនៅផ្លូវវ៉េងស្រេង ព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - «ដើមខែមករា ឆ្នាំ២០១៤ មានកម្មករប្រាំនាក់ត្រូវបាញ់សម្លាប់ ហើយមានកម្មករកម្មការនី ប្រមាណ​ជាង​សែសិបនាក់ទៀត​បានរងរបួសធ្ងន់ធ្ងរ។ យើងទាមទារឲ្យចាប់ជនឧក្រិដ្ឋ ជនដៃដល់ និងអ្នកដែលបញ្ជានៅពីក្រោយ​ទាំងអស់ យកទៅកាត់ទោសតាមច្បាប់ ឲ្យទាល់តែបាន»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ ដល់អ្នកគាំទ្រ នៅផ្លូវវ៉េងសេ្រង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នេះ។

ក្នុងឱកាសនោះលោក សម រង្ស៊ី បានអត្ថាធិប្បាយថា វាជារឿង​អយុត្តិធម៌ណាស់ កាលដែលមានការបាញ់សម្លាប់​កម្មកករដោយប្រើគ្រាប់កាំភ្លើងពិត ក្នុងពេលដែលកម្មករ ធ្វើ​បាតុកម្មក គ្រាន់តែទាមទារប្រាក់ឈ្នួលសមរម្យ ក្នុង​ការទ្រទ្រង់ជីវភាព។ ប្រមុខគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «យុត្តិធម៌មានន័យថា គឺត្រូវដំឡើង ប្រាក់ឈ្នួល ដល់កម្មករឲ្យរស់នៅបានសមរម្យ និងថ្លៃថ្នូរ។»

កាលពីថ្ងៃទី០៣ និងទី០៤ ខែមករា ឆ្នាំ២០១៤ សមត្ថកិច្ចចម្រុះ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា បានប៉ះទង្គិចយ៉ាងបង្ហូរឈាម ជាមួយក្រុមកម្មករកម្មករនៅផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីង ទាក់ទង​នឹង​ការទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ។ ក្រោយហេតុការណ៍នោះ យ៉ាងហោចណាស់កម្មករ៥ត្រូវបានស្លាប់ ២៣នាក់ ត្រូវឃាត់ខ្លួន និងជាង៤០នាក់ទទួលរងរបួស ក្នុងនោះក៏មានសមត្ថកិច្ចផងដែរ។

ខណៈកម្មករទាំង២៣នាក់ កំពុងត្រូវផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ រដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងមហាផ្ទៃបានអះអាងថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតករណីអំពើហិង្សានៅផ្លូវវ៉េងស្រេង យ៉ាងយក​ចិត្តទុក​ដាក់។ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានចេញរបាយការណ៍មួយដោយសង្កត់ធ្ងន់ថា៖ «បាតុកម្ម​ខុសច្បាប់ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក៏បង្កឲ្យមានការរើសអើងជាតិសាសន៍ បំបែកបំបាក់​សាមគ្គី​ជាតិ បង្កអនាធិបតេយ្យ មិនមានការទទួលខុសត្រូវ និងមិនគោរពច្បាប់ ដែលនៅជាធរមាន។»

តែសម្រាប់អនុប្រធាន គណបក្សសង្រ្គោះជាតិលោកកឹម សុខា បានបញ្ជាក់ទៅកាន់អ្នកគាំទ្រនៅក្បែរវត្តភ្នំ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នេះថា៖ «ក្នុងនាមគណបក្សសង្រ្គោះជាតិ ខ្ញុំសូមសន្យាជាមួយបងប្អូន ដែលមានអ្នកស្លាប់ និង​របួសថា បើច្បាប់ជាតិមិនអាចរកយុត្តិធម៌ឲ្យបងប្អូនបានទេ យើងនឹងដាក់ទៅច្បាប់អន្តរជាតិ។ (...) ពិសេសអ្នកបញ្ជា​ឲ្យបាញ់កម្មករ អត់រួចពីសំណាញ់ច្បាប់ទេ៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...