ទីលានប្រជាធិបតេយ្យ៖ សេរីភាពដែលហ៊ំព័ទ្ធដោយបន្លាលួស (pic)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ ការបិទច្រកចេញចូល នៃទីលានប្រជាធិបតេយ្យនេះដែរ ស្របពេលនឹងការរក្សាជំហរសហព័ន្ធសហជីព សមាគម និងកម្មករកាត់ដេរ គ្រោងនឹងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នៅទីនោះផង។ ខាងក្រោមនេះ ជារូបភាពមួយចំនួនពី ស្ដីពីបន្លាលួស ដែលដាក់ហ៊ំព័ទ្ធទីលាន ទាំងគេមិនដឹងពីកាលកំណត់របស់វា។ រូបថត ដោយ កញ្ញា ឆេង ចាន់នីតា។
សិទ្ធិ - នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នេះលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពេលឃោសនាបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ទីតំាងទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ និងបរិវេណមុខវត្តបុទុមវតី គឺ«មិនត្រូវបាន»អនុញ្ញាត ឲ្យមានការប្រមូលផ្តុំជួបជុំអ្វីទាំងអស់។
លោក ប៉ា សុជាតិវង្ស បានព្រមានថា រហូតមកដល់ពេលនេះ ដោយមានការឯកភាពពីក្រសួងមហាផ្ទៃផងនោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលពាក់ព័ន្ធ បានត្រៀមចាត់វិធានការក្តៅរួចរាល់អស់ហើយ ដើម្បីបង្រ្កាប និងបោសសំអាត ចំពោះសកម្មភាពគណបក្សនយោបាយណាមួយ ដែលមិនគោរពតាមការណែនំា របស់អាជ្ញាធរក៏ដូចជាក្រសួងមហាផ្ទៃ។
----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី៣០ មេសា ២០១៤