បន្ទាប់​ពី​ភេវរកម្ម​ថ្ងៃ​ទី​១១​កញ្ញា អាល់កៃដាគ្រោង​បំផ្ទុះ ក្រុង​ឡុងដ៍

បន្ទាប់ពីព្រឹត្តិការណ៍មហាភេវរកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បណ្ដាញភេវរកម្ម អាល់កៃដា (Al-Qaïda) ដែល​​កាល​​នោះ​ក្រោយ​ការដឹកនាំ​របស់ ប៊េន ឡាដេន (Ben Laden) មិនត្រឹម​តែយក​អាគារភ្លោះ​នាទីក្រុង​ញ៉ូយក មន្ទីប៉ង់តាហ្គូន និងសេតវិមាន នាទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​អតីត​​សមាជិក​ម្នាក់​របស់​ក្រុម​ភេវរកម្ម​នេះ បាន​សារភាព​ថា ពួកគេ​ក៏មាន​បំណង​ចង់​វាយ​លុក ទៅ​លើ​សង្កាត់​ដ៏​សំខាន់​មួយ​​ក្នុង​រាជធានី​ឡុងដ៍ របស់​ចក្រភព​អង់គ្លេស​នោះដែរ។
បន្ទាប់​ពី​ភេវរកម្ម​ថ្ងៃ​ទី​១១​កញ្ញា អាល់កៃដាគ្រោង​បំផ្ទុះ ក្រុង​ឡុងដ៍
អាគារភ្លោះនៅទីក្រុងញ៉ូយក បន្ទាប់ពីត្រូវបានវាយប្រហារដោយយន្ដហោះភ្លាមៗ។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី៣០ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 30, 2014
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភេវរកម្ម - អតីតសមាជិកម្នាក់របស់អាល់កៃដាឈ្មោះ សាអាជីដ បាដាត (Saajid Badat) អាយុ៣៤ឆ្នាំ ដែល​ធ្លាប់​សារភាពម្ដងរួចហើយ នៅក្នុងសវនាការលើកមុនៗ បាននិយាយជាថ្មីម្ដងទៀតតាមវីដេអូ ពីរាជធានី​ឡុងដ៍​ប្រទេស​​អង់គ្លេស ដើម្បីធ្វើជាសាក្សីនៅក្នុងសវនាការមួយ នាទីក្រុងញ៉ូយក កាលពីថ្ងៃចន្ទកន្លង​មក​នេះ កាត់​ទោស​ជន​​សង្ស័យ​ម្នាក់ឈ្មោះ អាប៊ូ ហាមស្សា (Abou Hamza)។

បុរសនេះ បាននិយាយថា ខាលីដ សេខ មហាមេដ (Khalid Sheikh Mohamed) ដែលជាមេដឹកនាំ​របស់​ក្រុម​រៀបចំ​ភេវរកម្មថ្ងៃទី១១ ខែកញ្ញា នៅ​សហរដ្ឋអាមេរិកនោះ មាន​គម្រោងយ៉ាងជាក់លាក់ នៅពេលបន្ទាប់​មក​នឹង​ធ្វើការ​វាយប្រហារ​រាជធានីឡុងដ៍ នៃប្រទេសអង់គ្លេស។ សាអាជីដ បាដាត និយាយថា «ខ្ញុំជឿងថា សង្កាត់​ពាណិជ្ជកម្ម​ដ៏​ធំ​នៅរាជធានីឡុងដ៍ របស់អង់គ្លេស  ត្រូវបានកត់ដាក់ចូល​ក្នុង​បញ្ជីខ្មៅ»។

សង្កាត់ពាណិជ្ជកម្ម ដែលសម្បូរទៅដោយអាគារខ្ពស់ៗ ជាងគេ ...

សាអាជីដ បាដាត បាននិយាយថា ធ្លាប់បានជួបផ្ទាល់ជាមួយនឹងលោក ប៊េន ឡាដេន (Ben Laden) នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្តង់។ បេសកកម្ម​របស់​បុរសនេះ គឺដាក់បំផ្ទុះយន្ដហោះមួយ​របស់អាមេរិក ជាមួយ​នឹង​គ្រាប់​បែក​ដាក់​បង្កប់​​ក្នុង​ស្បែកជើង​របស់​ខ្លួន នៅចុងឆ្នាំ២០០១។ បុរសនេះបាននិយាយទៀតថា ជំនួបរបស់ខ្លួន ជា​មួយ​​មេ​ដឹកនាំ​បណ្ដាញ​ភេវរកម្ម បាន​ប្រព្រឹត្តិ​​ទៅ​ដោយ​រលូន ហើយខ្លួនបានទទួលនូវពាក្យជូនពរ «សូម​ជោគ​ជ័យ​ក្នុង​ភារកិច្ច» ពីលោក ប៊េន ឡាដេន នោះ​ផង​ទៀត។

អតីតសមាជិករបស់ អាល់កៃដា រូបនេះ បានទម្លាក់ចោលនូវបេសកកម្មរបស់ខ្លួន នៅទីបំផុត ហើយត្រូវ​បាន​ចាប់​ខ្លួន នៅក្នុងប្រទេសអង់គ្លេសនាឆ្នាំ២០០៣ ប៉ុន្តែបានជាប់ពន្ធនាគារនៅទីនោះ អស់រយៈពេល៦ឆ្នាំកន្លះ នៅ​ទី​នោះ។ ចៅក្រមតុលាការទីក្រុងញ៉ូយក បានស្នើសុំឲ្យបុរសនេះ ទៅធ្វើជាសាក្សីផ្ទាល់នៅចំពោះមុខ ក្នុង​សវនាការ​កាល​​ពីថ្ងៃ​​ចន្ទ តែ សាអាជីដ បាដាត បានបដិសេធ ដោយខ្លាចក្រែងអាមេរិកយកឱកាស នៃវត្តមាន​របស់​ខ្លួន​នៅ​លើ​ទឹកដី​​អាមេរិក ធ្វើការឃាត់ខ្លួន ពីបទរៀបចំបំផ្ទុះយន្ដហោះអាមេរិក កាលពីឆ្នាំ២០០១៕

» សូមទស្សនាវីដេអូឯកសារខាងក្រោមឡើងវិញ ស្ដីពីការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅមុន និងក្នុងពេលអាគារភ្លោះទាំងពីរ ដួលរលំ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...