ហេតុអ្វី ចំណាប់​ខ្មាំង​នៅ​ស្ងប់​ស្ងៀម​ម្លេះ នៅ​មុន​ត្រូវ​សម្លាប់?

ការសម្លាប់ដោយកាត់ក ដុតទាំងរស់ ឬបាញ់ចំកណ្ដាលក្បាល សុទ្ធតែមានលក្ខណៈ គួរឲ្យតក់ស្លុតណាស់។ តែសួរថា តើហេតុអ្វី ក៏ចំណាប់ខ្មាំងទាំងនោះ នៅស្ងប់ស្ងៀម ដូចជាមិនមានអារម្មណ៍ ភ័យខ្លាចអ្វីសោះអញ្ចឹង?
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៤ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 15, 2015
  • ប្រធានបទ: រដ្ឋអ៊ីស្លាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅគ្រប់វីដេអូ គម្រាមសម្លាប់ចំណាប់ខ្មាំង ដែលត្រូវបានបង្ហោះដោយ ក្រុមអ៊ីស្លាមនិយមជ្រុល គេតែងឃើញការ​រៀបចំ​ឈុតឆាក ក្នុងលក្ខណៈតែមួយ៖ ចំណាប់ខ្មាំងអង្គុយលុតជង្គង់ ពាក់អាវពណ៌លឿងទឹកក្រូច និងបង្ហាញនូវ​អារម្មណ៍​ស្ងៀម​ស្ងាត់ ហាក់មិនបានខ្វល់ ពីអ្វីទាំងអស់ សូម្បីតែភាពតក់ស្លុត នៅមុនស្លាប់ក៏ដោយ។ តើមានមូលហេតុអ្វី?

លោក សាលេហ៍ (Saleh ឈ្មោះដាក់ឲ្យ) ដែលធ្លាប់ជាអ្នកបកប្រែភាសា របស់ក្រុមស្ម័គ្រប្រយុទ្ធ Daesh ដែល​បាន​មក​រស់នៅក្នុងប្រទេសទួរគី នាពេលនេះ បានពន្យល់ប្រាប់ ពីចម្លើយទៅនឹងសំនួរខាងលើ តាមរយៈកិច្ចសម្ភាសមួយ ជា​មួយ​នឹងស្ថានីយ៍ទូរទស្សន៍ Sky News។

ចំណាប់ខ្មាំង តែងត្រូវបាននិយាយប្រាប់ ដោយកុហក ជាញ៉យដង អំពីការយកទៅសម្លាប់ចោល។ ប៉ុន្តែ នៅពេល​ដែល​មានហេតុការណ៍ នៃការយកទៅសម្លាប់មែនទែន បានកើតមានឡើងមែន ចំណាប់ខ្មាំងនៅតែគិតថា នោះក៏ជាការ​កុហក​ដដែលដែរ ជាពិសេសបានគិតថា នេះគ្រាន់តែជាការថតវីដេអូ ដើម្បីយកមកផ្សាយអួតអាងប៉ុណ្ណោះ។ អ្នក​ទទួល​ខុសត្រូវល្បីឈ្មោះមួយរូប នៅក្នុងផ្នែកគ្រប់គ្រងចំណាប់ខ្មាំង របស់ក្រុមអ៊ីស្លាមនិយមជ្រុល បានស្នើទៅលោក សាលេហ៍ ឲ្យនិយាយជាមួយចំណាប់ខ្មាំង ធ្វើយ៉ាងណាបង្កបរិយាកាស នៃការជឿទុកចិត្ត។

លោក សាលេហ៍ បានស្រង់សម្ដីអ្នកទទួលខុសត្រូវនោះ នៅពេលនិយាយមកខ្លួន យ៉ាងដូច្នេះថា៖ «ប្រាប់ពួកវាទៅ ថា​យើងមិនសម្លាប់ពួកវាទេ។ វាគ្រាន់តែជាវីដេអូមួយប៉ុណ្ណោះ។ យើងគ្រាន់តែចង់ឲ្យរដ្ឋាភិបាលនៃប្រទេសពួកវា បញ្ឈប់​ការវាយលុយជាបន្តទៀត លើប្រទេស ស៊ីរី។» ហើយថែមទាំងធានាអះអាងទៀតថា៖ «យើងគ្មានបញ្ហាអ្វី សូម្បីបន្តិច​ឡើយ ជាមួយអ្នកឯង។ អ្នកឯងគឺជាភ្ញៀវ របស់យើង។»

អតីតអ្នកបកប្រែភាស បានរៀបរាប់បន្ថែមថា ក្រុមអ៊ីស្លាមថែមទាំង បានដាក់ឈ្មោះហៅក្រៅ ទៅឲ្យចំណាប់ខ្មាំង​ទាំង​នោះ​ទៀត ដើម្បីឲ្យចំណាប់ខ្មាំងកាន់តែមានអារម្មណ៍ «គ្នាឯង» និង«ធម្មតាៗ»។ ដូចជនជាតិជប៉ុន លោក កេនជី ហ្គូតូ (Kenji Goto) ត្រូវបានដាក់ឈ្មោះក្រៅឲ្យថា អាប៊ូ សាអាដ (Abu Saad)។ លោក សាលេហ៍ បានបន្តថា៖ «ខ្ញុំចាប់​អារម្មណ៍ នៅពេលគេហៅឈ្មោះ អាប៊ូ សាអាដ នោះ ជនជាតិជប៉ុនបានបង្ហាញ ពីអារម្មណ៍ធូរស្បើយ។ ឬនិយាយឲ្យខ្លី ស្ងប់​ស្ងៀម​បានកាន់តែខ្លាំង នោះការយកទៅសម្លាប់ចោល ក៏កាន់តែងាយតាមណ្នឹងដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...