ភេវរកម្មដោយរថយន្ដចតចោល កណ្ដាលទីក្រុងបៃរូដ នៃប្រទេសលីបង់

រថយន្ដបង្កៃគ្រាប់បែក បានផ្ទុះនៅចំកណ្ដាលទីក្រុងបៃរូដ ប្រទេសលីបង់ កាលពីថ្ងៃសុក្រទី១៩តុលា នៅម៉ោង០៣រសៀល ហើយបានសម្លាប់នាយផ្នែកពត៌មាន នៃកងកម្លាំងសន្ដិសុខផ្ទៃក្នុង ម្នាក់របស់ប្រទេសនេះ គឺលោក លោកឧត្តមសេនីយ៍ វីលសាម អាល ហាសាន (Wissam al-Hassan) ខណៈពេលដែលឧត្តមសេនីយ៍រូបនេះ ស្ថិតនៅក្នុងរថយន្ដរបស់គាត់ ចតនៅក្បែរទីកន្លែងកើតហេតុនោះ។ ជាសង្កាត់ដែលមានសកម្មភាពរស់រវើកមួយ នៃទីក្រុងនេះ ហើយសម្បូរទៅដោយអ្នករកទទួលទានធំៗរស់នៅ ជាពិសេសក្នុងអំឡុងម៉ោងនេះ មានមនុស្សជាច្រើនបានចេញដើរនៅតាមផ្លូវ និងជាម៉ោងដែលសិស្សសាលាចេញពីរៀនថែមទៀតផង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឧត្ដមសេនីយ៍ ខាងពត៌មានម្នាក់របស់ប្រទេសលីបង់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកបង្កៃ នៅក្នុងរថយន្ដមួយ។ អំពើភេវរកម្មមួយ ដែលបានសម្លាប់មនុស្ស៨នាក់ នៅក្នុងសង្កាត់ដែលសម្បូរអ្នកកាន់សាសនាគ្រឹស្ដិ៍រស់នៅ។


ទិដ្ឋភាពនៅក្រោយពេលផ្ទុះរថយន្ដរួច។ រូបថត រ៉យទើរ។

រថយន្ដបង្កៃគ្រាប់បែក បានផ្ទុះនៅចំកណ្ដាលទីក្រុងបៃរូដ ប្រទេសលីបង់ កាលពីថ្ងៃសុក្រទី១៩តុលា នៅម៉ោង០៣រសៀល ហើយបានសម្លាប់នាយផ្នែកពត៌មាន នៃកងកម្លាំងសន្ដិសុខផ្ទៃក្នុង ម្នាក់របស់ប្រទេសនេះ គឺលោក លោកឧត្តមសេនីយ៍ វីលសាម អាល ហាសាន (Wissam al-Hassan) ខណៈពេលដែលឧត្តមសេនីយ៍រូបនេះ ស្ថិតនៅក្នុងរថយន្ដរបស់គាត់ ចតនៅក្បែរទីកន្លែងកើតហេតុនោះ។ ជាសង្កាត់ដែលមានសកម្មភាពរស់រវើកមួយ នៃទីក្រុងនេះ ហើយសម្បូរទៅដោយ អ្នករកទទួលទានធំៗរស់នៅ ជាពិសេសក្នុងអំឡុងម៉ោងនេះ មានមនុស្សជាច្រើនបានចេញដើរនៅតាមផ្លូវ និងជាម៉ោង ដែលសិស្សសាលាចេញពីរៀនថែមទៀតផង។ រហូតមកទល់នឹងម៉ោងនេះ ស្ថិតិចុងក្រោយនៃជនរងគ្រោះ មានសភាព​ធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់៖ មនុស្ស៨នាក់បានស្លាប់ និង៨៦នាក់រងរបួស។

អត្តសញ្ញាណ នៃគោលដៅវាយប្រហារ របស់រថយន្ដចតចោលនេះ ត្រូវបានគេរកឃើញ នៅ៤ម៉ោងក្រោយបន្ទាប់ពីការបំផ្ទុះ គឺអ្នកស្និតនឹងនាយករដ្ឋមន្ត្រីលីបង់ សាអាដ ហារីរី (Saad Hariri) លោកឧត្តមសេនីយ៍ វីលសាម អាល ហាសាន (Wissam al-Hassan) នេះតែម្ដង ដែលលោកជាមនុស្សសំខាន់មួយរូប ស្និតនឹងអ្នកកាន់សាសនាស៊ុនីន នៅក្នុងចលករនយោបាយ សន្ដិសុខជាតិ និងជាអ្នកដែលមិនចូលចិត្ត របបដឹកនាំរបស់ប្រទេសស៊ីរីសព្វថ្ងៃ។


អ្នករងគ្រោះពីអំពើភេវរកម្ម។ រូបថត រ៉យទើរ។

ក្រោយពីដំណឹងនៃការស្លាប់របស់លោក បាតុកម្មក្ដៅក្រហាយជាច្រើន បានផ្ទុះឡើងជាបន្ដបន្ទាប់ ពីក្នុងចំណោមអ្នកកាន់​សាសនាស៊ុនីន ដែលជាអ្នកកាន់សាសនាភាគច្រើន នៅលីបង់។ បាតុកម្មដែលជាប្រតិកម្មទៅនឹងភេវរកម្មនេះ បានបង្ក​អោយមានការព្រួយបារម្ភ ខ្លាចមិនអាចត្រួតពិនិត្យបាន ពីអំពើហឹង្សា ខណៈដែលភាពតានតឹងកើតមានកាន់តែច្រើនដែរ ពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី ដែលជាប់ជិតខាងជាមួយនឹងប្រទេសលីបង់នោះ។ ក្នុងយប់ថ្ងៃដដែល ក្រុមអ្នកនយោបាយ​ប្រឆាំងរបស់ប្រទេសលីបង់ បានអំពាវនាវ អោយរដ្ឋាភិបាលលីបង់សព្វថ្ងៃ ចុះចេញពីអំណាច ខណៈទីក្រុងវ៉ាស៊ីនតោន ប៉ារីស និងបូរីវាទីកង់ បានថ្កោលទោសយ៉ាងដាច់អហង្កា ពីអំពើភេវរកម្មនេះ។

លោកឧត្តមសេនីយ៍ វីលសាម អាល ហាសាន ធ្លាប់ដឹកនាំការស៊ើបអង្កេត លើសំនុំរឿង មីសែល សាមាហា (Michel Samaha) អតីតរដ្ឋមន្ត្រីលីបង់ម្នាក់ ដែលស្និតនឹងប្រទេសស៊ីរី ហើយត្រូវបានឃាត់ខ្លួន ក្នុងពេលក្រោយមក ពីបទបានធ្វើ​ភេវរកម្ម។ អ្នក​វិភាគជាច្រើនបានសំលឹងមើល ពីការនៅពីក្រោយខ្នងរបស់របបទីក្រុងដាម៉ាសសព្វថ្ងៃ បើទោះជារដ្ឋមន្ត្រី​ក្រសួង​ពត៌មាន​របស់ប្រទេសស៊ីរី បានច្រានចោលការចោទប្រកាន់នេះក៏ដោយ។ នៅក្នុងកិច្ចអន្តរាគមន៍របស់ នាយករដ្ឋមន្ត្រី​លីបង់ នៅតាមទូរទស្សន៍ ក្នុងយប់ថ្ងៃដដែល លោក សាអាដ ហារីរី (Saad Hariri) បានធ្វើការចោទប្រកាន់ដោយចំហរ លោកប្រធានាធិបតីប្រទេសស៊ីរីសព្វថ្ងៃ ថាជាអ្នកបញ្ជាអោយមានឃាតកម្មនេះ៕

----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...